ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh

(VOVWORLD) - សមាគមសហព័ន្ធនារី ឃុំ An Quang Huu បានបង្កើតក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ឃុំ An Quang Huu ស្រុក Tra Cu ខេត្ត Tra Vinh ក្នុងឆ្នាំ ២០១២។ នេះគឺជារូបសណ្ឋានផលិតកម្មកសិកម្មគំរូនៅឃុំ An Quang Huu។
ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh - ảnh 1ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh

ដោយត្រូវបានសាខាអនាម័យសុវត្ថិភាពម្ហូបអាហារខេត្ត Tra Vinh ទទួលស្គាល់ជាក្រុមដាំបន្លែគ្មានជាតិគីមីនាឆ្នាំ ២០១៣ នោះ ផលិតផលរបស់ក្រុមសហការណ៍មានពាណិជ្ជសញ្ញា ហើយត្រូវបានបញ្ចេញលក់នៅតាមខេត្ត ក្រុងជាច្រើន។ ក្រៅពីបន្លែដែលបានដាំដុះជាប្រចាំដូចជា៖ ស្ពៃក្ដោប សាឡាត់ និងខ្ទឹមជាដើម សមាជិក ក្រុមសហការណ៍ក៏បានដាំ បន្លែ ប្លែកៗ ជាច្រើនប្រភេ ទដែលមានតម្លៃខ្ពស់ដូចជា៖ សាឡាត់រួញ និងសាឡាត់ពណ៌ស្វាយ។ សមាជិកម្នាក់ៗនៃក្រុមសហការណ៍ដាំ បន្លែសុវត្ថិភាពភូមិ Pho អាចប្រមូលបន្លែពី ៦ ទៅ ១០ រដូវកាលជារៀងរាល់ឆ្នាំ ដោយបានផលិតកម្មតាមទិសដៅសរីរាង្គ។ អ្នកស្រី Le Thanh Tra ប្រធានសមាគមន៍សហព័ន្ធនារីឃុំ An Quang Huu បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ក្រុមសហការណ៍ដាំបន្ថែសុវត្ថិភាពភូមិ Pho មានសមាជិកចំនួន ៣២ នាក់ ជាមួយផ្ទៃដីដាំបន្លែចំនួន៦ ហិកតា ដែលមានជំនាញដាំបន្លែ ស្ពៃ សាឡាត់ និងជី។ កាលពីមុន បងប្អូននារីបានដាំបន្លែតាមលក្ខណៈគ្រួសារ ពោលគឺមិនសហការណ៍ជាមួយគ្នាឡើយ។ តាមរយៈការតភ្ជាប់គ្នា បងប្អូននារីអាចកាត់បន្ថយថ្លៃផលិតកម្មសន្សំសំចៃកម្លាំងពលកម្ម មានតម្លៃស្ថិរភាពជាង។ នៅពេលចូលរួមគំរូនេះ សមាជិកគ្រប់រូបទទួលបានប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ហើយទទួលការជួយឧបត្ថម្ភទុនពីសមាគមសហព័ន្ធនារី។ គំរូនេះបានជួយបងប្អូននារីចំនួន ២៤ នាក់ រួចផុតពីភាពក្រីក្រផងដែរ”។

នាដើមឆ្នាំ ២០១៧ មជ្ឈឹមសមាគមន៍សហព័ន្ធនារីវៀតណាមបានជ្រើសរើសយកក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ដើម្បីអនុវត្តន៍គម្រោងវិទ្យាសាស្ត្រ “គម្រោងសាកល្បងពង្រីកគំរូជួយសម្រួលរបររកស៊ីជូននារីជនជាតិភាគតិចខេត្ត Tra Vinh ឲ្យបន្សាំនឹងការប្រែប្រួលអាកាសធាតុ”។ សមាជិកក្រុមសហការណ៍ទទួលបានការឧបត្ថម្ភអំពីពូជដំណាំ ជី និងបច្ចេកទេសដាំដុះថ្មី ដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុលើផ្ទៃដីដាំដុះ ៥ ០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ សមាជិកនៃគំរូនេះ មិនត្រឹមតែបានផ្សព្វផ្សាយបច្ចេកទេសដាំបន្លែសុវត្ថិភាពដោយប្រើប្រាស់ជីមីក្រូជីវសាស្ត្រសម្រាប់ក្រុមសហការណ៍ទាំងមូលប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅកាន់គ្រួសារនានានៅឃុំ An Quang Huu ទៀតផង។ លោកស្រី Quach Thi Ut ប្រធានក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho បានឲ្យដឹងថា៖ “នាងខ្ញុំបានប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយទទួលបានទុនឧបត្ថម្ភ នៅពេលចូលរួមក្រុមសហការណ៍ភូមិ Pho។ ថ្នាក់ដឹកនាំខេត្ត ឃុំ និងភូមិយកចិត្តទុកដាក់ដល់ ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ណាស់។ បងប្អូននារីយើងខ្ញុំបានស្រុះចិត្តគំនិតគ្នាដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ នាបច្ចុប្បន្ន ក្រុមគ្រួសារនីមួយៗទទួលបានប្រាក់ចំណូលប្រមាណ ៦ លានដុងក្នុងមួយខែផងដែរ”។

ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh - ảnh 2សកម្មភាពសហការលើវិស័យកសិកម្មនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh

អាជ្ញាធរមូលដ្ឋានជានិច្ចកាលបានរួមដំណើរ និងជួយឧបត្ថម្ភសមាជិកក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho។ សមាគមន៍សហព័ន្ធនារីឃុំ An Quang Huu បានជំរុញការឃោសនា និងចលនាដល់ប្រជាពលរដ្ឋចូលរួមក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ដើម្បីជួយបងប្អូននារីឈានឡើង រួចផុតពីភាពក្រីក្រ។ លោក Ngo Van Du ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Quang Huu បានឲ្យដឹងថា៖ “នាឆ្នាំ ២០១៨ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Tra Vinh បានជួយឧបត្ថម្ភក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho ។ នាបច្ចុប្បន្ន គំរូនេះទទួលបានការជួយឧបត្ថម្ភ និងវិនិយោគវិទ្យាសាស្ត្រ បច្ចេកទេស និងជួយណែនាំដល់ប្រជាកសិករ ដើម្បីបញ្ចេញលក់ផលិតផល។ ជារៀងរាល់ឆ្នាំ ការិយាល័យកសិកម្មខេត្តបានបើកវគ្គហ្វឺកហ្វឹនវិទ្យាសាស្ត្រនិងបច្ចេកទេសដាំដុះដំណាំ។ សមាជិកនៃក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho បានតភ្ជាប់ជាមួយគ្នា ព្រមទាងតភ្ជាប់ជាមួយធនាគារគោលនយោបាយសង្គម ដើម្បីទទួលបានប្រភពប្រាក់កម្ចី សំដៅវិនិយោគទិញសំណាញ និងគ្រាប់ពូជ។ នាបច្ចុប្បន្ន សមាជិកគ្រប់រូបនៃ ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Phoបានរួចផុតពីភាពក្រីក្រហើយផងដែរ”។

ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho កំពុងប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាព។ គំរូផលិតកម្មរបស់ ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho បានជួយឃុំ An Quang Huu កាត់បន្ថយអត្រាភាពក្រីក្រចុះ ៥,៧% ជារៀងរាល់ឆ្នាំ។ ស្រុក Tra Cu នឹងពង្រីកគំរូនេះសំដៅជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទឡើងវិញ កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ