ឃុំ Chieng Xom កសាងជនបទថ្មី

(VOV)_ ឃុំ​ Chieng Xom ត្រូវបានទីក្រុងSon La ខេត្ត Son La ​ជ្រើសរើស​ធ្វើរូបសណ្ឋាន
អនុវត្ត កម្មវិធីកសាងជនបទថ្មី។ជាមួយភាពម្ចាស់ការក្នុងការកសាងគំរោងការណ៍  និងអនុវត្តការកសាងជនបទថ្មី រហូតមកដល់ដល់នាបច្ចុប្បន្ននេះ មុខមាត់របស់ឃុំ
បានមានការផ្លាស់ប្តូរជាច្រើន។ ​

ឃុំ Chieng Xom កសាងជនបទថ្មី - ảnh 1
ឃុំ Chieng Xom កសាងជនបទថ្មី! (internet)

          ឃុំ​ Chieng Xom ​នៅ​ជាយទីក្រុង Son La ( ចំងាយពីរដ្ឋធានី​ហាណូយ ៣០០គីឡូ
ម៉ែត្រ) មាន គ្រួសារចំនួន ១៣០០គ្រួ ជាមួយ​មនុស្សចំនួន ៥ ៣០០នាក់។ នេះគឺជាទី
កន្លែង ប្រមូលផ្តុំភាគច្រើនជនជាតិថៃរស់នៅ​។ ឆ្នាំ ២០១០ ឃុំ​ Chieng Xom  ត្រូវបាន
ទីក្រុង Son La ជ្រើសរើសធ្វើជារូបសណ្ឋានកសាងជនបទ​ថ្មី។កាលពីពេលអនុវត្តកម្ម
វិធីក​សាងជនបទថ្មីមក មុខមាត់របស់ឃុំបានមានការផ្លាស់ប្តូរថ្មីជាច្រើន។ ផ្លូវថ្នល់ត្រូវ
បាន ជួសជុលបើកទូលាយដើម្បីបង្កលក្ខណះងាយស្រួលក្នុងការធ្វើដំណើរទៅវិញ
ទៅមក។ គ្រួសារជាច្រើនផ្លាស់ប្តូរបែបផែនផលិតកម្ម នាំយកដើមឈើ សត្វ ដែលមាន តំលៃសេដ្ឋកិច្ចខ្ពស់ចូលក្នុងផលិតកម្ម តាមទិសទំនិញ។ រូបសណ្ឋានមួយចំនួន បាន​
ជួយ​លើកស្ទុយជីវភាពរស់នៅរបស់ប្រជាកសិករ ផ្តល់ចំណូលខ្ពស់ជាបង្គួរ ដូចជា÷  ដាំផ្កា ចិញ្ជឹមត្រី ចិញ្ជឹមជ្រូកជាមួយទ្រង់ទ្រាយធំ…ជាដើម។ លោក Lo Van Luan អនុប្រធានគណះកម្មាធិការប្រជាជន ឃុំ​ Chieng Xom និងជាអនុប្រធានគណះកម្មាធិ ការទទួលបន្ទុកការកសាងជនបទថ្មីរបស់ឃុំបានអោយដឹងថា÷

          “ យើងមិនអាចអង្គុយរង់ចាំផែនការបានទេ និងយើងត្រូវម្ចាស់ការអនុវត្ត។ ​សេច
ក្ដី សម្រេចចិត្តនេះ ត្រូវបានសមូហភាពថ្នាក់ដឹកនាំស្រុះចិត្តគំនិតយ៉ាងលឿន​។ ពីព្រោះ
អ្នក ណាក៏គិតថា នេះគឺជាឱកាសដើម្បីប្រជាកសិករផ្លាស់ប្តូរថ្មី​ជីវភាពរស់នៅរបស់ខ្លូន។”

          មកដល់​បច្ចុប្បន្ននេះ ឃុំ​ Chieng Xom  ទទួលបានបទដ្ឋាន ចំនួន ៤/១៩បទដ្ឋាន ​អំពី​ការកសាងជនបទថ្មី នោះគឺ÷ កាត់បន្ថយអត្រាគ្រួសារក្រីក្រ កសាងបានរូបសណ្ឋាន​រៀប ចំផលិតកម្ម លើកំពស់ជីវភាពរស់នោខាងវប្បធម៌ និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់។
 បទ​ដ្ឋានមួយចំនួនទទួលបានជាង៥០% ដូចជា÷​ធារាសាស្ត្រ អគ្គិសនី ​សុខាភិបាល​ អប់រំ
 …ល។ លោក Tong Van Phong ប្រធានភូមិ Hum ឃុំ Chieng Xom បានអោយ​ដឹងថា÷

          “ យើងខ្ញុំបានរៀបចំកិច្ចប្រជុំជាច្រើន ស្ដីពីការអនុវត្តកម្មវិធីកសាង​ជនបទថ្មីប្រកប
ដោយ ល្អប្រសើរ។ នៅកិច្ចប្រជុំនិមួយៗ សុទ្ធតែមានវត្តមានរបស់គណះ កម្មាធិការបក្ស  រដ្ឋអំណាច ដល់អង្គការ មហាជន និងប្រជាជននៅឃុំ។ យើងខ្ញុំបានកំណត់ថា គ្រួសារ
និមួយៗ រួមកំលាំងកាយចិត្តបន្តិច ដើម្បីធ្វើផ្លូវធំជាង ល្អស្អាតជាង។ ប្រការទាំងនោះគឺ
ដើម្បីជំនាន់ កូនចៅរបស់​យើង​។”

          នាបច្ចុប្បន្ន នៅឃុំ Chieng Xom បានជួសជុលផ្លូវភូមិ ឃុំបានប្រវែង១០គីឡូ​ម៉ែត្រ​។ ប្រជាជននៅទីនេះសប្បាយរីករាយយ៉ាងក្រៃលែង។​តាមរយះសកម្មភាពឃោសនា អ្នក
 Chieng Xom សុទ្ធតែយល់​ថា÷ ​ត្រូវក្តាប់​ជាប់ឱកាសនេះ ដើម្បីរួមដៃ​កសាងជនបទថ្មី។ 
លោកស្រី Lo Thi Hoan អ្នកនៅភូមិ Sang បានអោយដឹងថា÷

          “ តាមរយះការឃោសនា ចលនា យើងខ្ញុំយល់ថាការកសាងជនបទថ្មីគឺល្អចំពោះ
ជីវ​ភាពរស់នៅរបស់ប្រជាជនណាស់។ ដូច្នេះ យើងខ្ញុំត្រៀមខ្លួនជាស្រេច ​ចូល​រួម​។ ​ គ្រួសារខ្ញុំបានស្ម័គ្គចិត្ត កាប់ដើមមៀនចំនួន ១២ដើម និង ឬស្សី​ចំនួន១៨គុម្ភ ដើម្បីធ្វើ
ផ្លូវ។ ឥឡូវនេះ ផ្លូវក្នុងភូមិ ​ធំទូលាយជាង ស្អាតជាង យើងខ្ញុំសប្បាយរីករាយណាស់។”

          លទ្ធផលដើមដំបូងនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី នៅ ឃុំ Chieng Xom  គួរអោយកត់សម្គាល់។ ប្រជាជន ឃុំបានម្ចាស់ការពង្រីកកំលាំងផ្ទៃក្នុង​ ដើម្បី​អនុវត្ត
ចលនានេះ។ អ្វីៗដែលអ្នកឃុំ Chieng Xom ទទួលបាន​នាបច្ចុប្បន្ន ​នឹង​ជាគ្រិះដ្ឋាន 
ដើម្បី ឃុំ ​ សម្រេចការកសាងជនបទថ្មី ​ដូចជាផែន​ការបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ