ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai

(VOV)_ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីអភិវឌ្ឍន៍គំរោងការណ៍ដាំកៅស៊ូ  តំបន់ ដីទំនេរនៅស្រុក Van Chan , Van Yen ត្រូវបានគ្រប់ដណ្ដប់ទៅដោយ​ដើមកៅ ស៊ូពណ៌បៃតង់។ ដំណាំនេះមិនគ្រាន់តែជួយឧបត្ថម្ភប្រជាជននៅស្រុក​ទាំង​ពីរនេះមានការងារធ្វើ មានចំណូលស្ថិរភាព កាត់បន្ថយភាពក្រីក្រជាជំហានៗ​ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការកសាងជនបទនៅក្នុងតំបន់ទៀតផង។ 

 ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai - ảnh 1
ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai

          តាំងពីឆ្នាំ២០១១មកដើមកៅស៊ូ​បានរីកលូតលាស់​នៅស្រុក Van Chan និង
ស្រុក Van Yen ខេត្ត ​ Yen Bai។​ តាំងពីពេលនោះមក ​ពលករជាង​៧០០​នាក់​ភាគ
ច្រើន គឺបណ្ដាជនរួមជាតិជាជនជាតិភាគតិច ៖​Dao, Thai, Kho mu, Tay, Nung …ជាដើម បានមានការងារធ្វើចីរភាព។ បងស្រី Luong Thi Chin ជនជាតិ Thai នៅ
ភូមិ Coc Cu ឃុំ Phu Nham ចែករំឡែកថា៖

          “ មុននោះ ​ខ្ញុំជាពលករសេរី។ ​តាំងពីពេល​​មានដើមកៅស៊ូ ​និងបាន​បងៗ​ជាអ្នកបច្ចេកទេសណែនាំ យើងខ្ញុំបានចេះថែទាំ​ដំណាំនេះ​។​ ខ្ញុំនិងជនគ្រប់រូបនឹង ផ្សាភ្ជាប់ជាមួយក្រុមហ៊ុនយូរអង្វែង។ ”

          ដើមកៅស៊ូ​នៅតំបន់ដី Yen Bai មិនត្រឹមតែផ្តល់ពណ៌​ខៀវស្រងាត់​​សំរាប់​តំបន់ដីនេះប៉ុណ្ណោះទេ ថែមទាំងនាំមកនូវជីវភាពរស់នៅថ្មីសំរាប់ប្រជាជន​នៅ​
ក្នុង​តំបន់ទៀតផង។ គ្រួសារបង Ly Tien Tho ជនជាតិ Dao នៅភូមិ Suoi Bac  ឃុំ
 Suoi Quyen ស្រុក Van Chan មុននេះ​ជួបការលំ​បាក​​ច្រើន​ណាស់​។ ប៉ុន្តែតាំងពី
ពេលគំ រោងការណ៍ដំណាំកៅស៊ូ​មានដំណើការមក គ្រួសារ​បង​មានប្រាក់ចំណូល ពី៣ដល់៣,៥លានដុងក្នុង១ខែ។ អាស្រ័យដោយមានដើមកៅស៊ូនេះ គ្រួសារបង
​ Tho ក៏ដូចជាគ្រួសារផ្សេងទៀតនៅស្រុក ​បានរួចផុតពីភាព​ក្រីក្រ​។ ​បង Ly Tien Tho បានអោយដឹងថា៖

          “ យើងខ្ញុំឃើញថា៖ការបញ្ជូនដើមកៅស៊ូមកទីនេះគឺសមស្របណាស់។ ​ប្រជាជនយើងខ្ញុំគ្រប់រូប សុទ្ធតែមានគោលបំណងចូលរួមដែរ។ រីឯគ្រួសារខ្ញុំ បាន
មានចំណូលជាប្រចាំខែ ដើម្បីចំណាយក្នុងជីវភាពរស់នៅ។”

          ក្នុងឆ្នាំ ២០១៥នេះក្រុមហ៊ុនកៅស៊ូ Yen Bai បានដាក់គោលដៅដាំដើម​កៅ
ស៊ូ​លើ​ផ្ទៃដី៣ពាន់ហិកតា ខំប្រឹងប្រែងដល់ឆ្នាំ២០២០ ដាំបានជាងមួយហ្មឺនហិក
តា។ ​និយាយអំពីការងារប្រមូលផ្តុំដីធ្លី លោក Vu Le Thanh Anh អនុប្រធានគណៈ​កម្មាធិការប្រជាជនស្រុក Van Chan បានអោយដឹងថា៖

          “ គណៈកម្មាធិការប្រជាជនស្រុក Van Chan បានបង្កើតក្រុមប្រឹក្សារឈូស​ឆាយដីធ្លី ប្រគល់ដីធ្លីអោយក្រុមហ៊ុន ដើម្បីដាំដើមកៅស៊ូនៅក្នុងភូមិសាស្ត្ររបស់
ខេត្ត។ ក្រុមប្រឹក្សារនេះបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ ទីរួម​ស្រុក ដើម្បីរៀមចំគំរោងផែនការដាំដើមកៅស៊ូ។ ក្រោពីនោះ ក្រុមប្រឹក្សារក៏បាន​រួមសហការជាមួយក្រុមហ៊ុនកៅស៊ូ Yen Bai ក្នុងបញ្ហាត្រួតពិនិត្យផ្ទៃ​ដីដាំ​កៅស៊ូ​ផង​ដែរ។ ដូច្នេះ អត្រាផ្ទៃ​ដីបានប្រគល់ជូនតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មា​ធិការប្រជាជនខេត្តបានអនុវត្តដ៏ល្អប្រសើរ និងទទួលបានការស្រុះចិត្តគំនិតពី​ប្រ
ជាជនជាច្រើន។”

 ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai - ảnh 2
ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai

          ​នាប៉ុន្មានឆ្នាំខាងមុខនេះ ដើមកៅស៊ូនៅ Yen Bai បន្តនាំមក​នូវ​​ដំណក់ជ័រ កៅស៊ូដើមដំបូង ហើយ​ពីនោះ​ប្រាក់ចំណូលរបស់អ្នកតំបន់​បានលើក​កំពស់​ជាពិតប្រាកដ។ ការអនុវត្តគំរោងការណ៍អភិវឌ្ឍន៍ដើមកៅស៊ូនៅខេត្ត Yen Bai នេះ មិនត្រឹមតែរួមចំណែកដោះស្រាយបញ្ហា​ការ​ងារ​ធ្វើសំរាប់ពលករនៅ ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកអនុវត្ត​កម្មវិធី​ជាតិអំពីការកសាង ជនបទថ្មីប្រកបដោយជោគជ័យ។ ដើមកៅស៊ូកំពុងរីកលូតលាស់លើទី​ទួល​នៅ
 Yen Bai ផង និងបង្កើត​ការផ្លាស់ប្តូរថ្មីជាច្រើន​សំរាប់ប្រជាជននៅទីនេះទៀតផង៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ