ទស្សនាភូមិបុរាណ Thanh Thuy Chanh

(VOVWORLD) - មានចម្ងាយ៨គ.មពីប៉ែកខាងកើតទីក្រុង Hue ភូមិ Thanh Thuy Chanh ជាកន្លែងដែលមានសំណង់ស្ថាបត្យកម្មបុរាណជាច្រើនដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ Hue។ ភូមិស្រុកស្រែនេះជានិច្ចកាលបន្សល់ទុកនូវការ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរនាពេលមកទស្សនាម្ដងៗ។
ទស្សនាភូមិបុរាណ Thanh Thuy Chanh - ảnh 1ស្ពានក្បឿង Thanh Toan 

តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថា នាសតវត្សទី១៦ ប្រជាជនដើមកំណើត Thanh Hoa នៅពេលធ្វើដំណើតាមស្ដេចក្រាញ់ Nguyen Hoang (១៥២៥-១៦១៣) ទៅកាន់តំបន់ Thuan Hoa (រួមមានខេត្ត Quang Binh ខេត្ត Quang Tri និងខេត្ត Thua Thien Hue នាបច្ចុប្បន្ន) បានបង្អង់ដំណើនៅតំបន់ភូមិ Thanh Thuy Chanh នាសព្វថ្ងៃ ដើម្បីស្ថាបនាភូមិហើយយកឈ្មោះថា Thanh Thuy។ ក្រោយនោះ ភូមិត្រូវបានប្រសិទ្ធិនាមជាផ្លូវការថា Thanh Thuy Chanh។

        ភូមិ Thanh Thuy Chanh នាបច្ចុប្បន្នមានគ្រួសារចំនួន៣ពាន់គ្រួ ប្រកបមុខរបរដាំស្រូវទឹក។ នៅកណ្ដាលភូមិ មានអគារមួយដែល បានកសាងឡើងតាំងពីចុងឆ្នាំ២០១៤ដើម្បីដាក់បង្ហាញនូវឧបករណ៍កសិកម្ម សំដៅឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ របរកសិកម្ម របរនេសាទនិងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនភូមិ Thanh Thuy Chanh។ លោក Nguyen Mau Hoa អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំ Thuy Thanh បានឲ្យដឹងថា៖

        “រាល់វត្ថុតាងដែលបានដាក់បង្ហាញក្នុងអគារនេះ សុទ្ធតែផ្សាភ្ជាប់ជាមួយនឹង រឿងដំណាលនិងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន Thanh Toan។ ពេលចូល ទស្សនាអគារនោះ មគ្គុទេសតំបន់ នឹងបង្ហាញឡើងវិញនូវសកម្មភាពដែល ផ្សាភ្ជាប់នឹងវត្ថុតាងនីមួយៗ សំដៅជួយភ្ញៀវទេសចរយល់ដឹងបន្ថែមអំពីជីវភាព រស់នៅរបស់ប្រជាជននៅទីនេះ”។

        នាពេលមកដល់ភូមិ Thanh Thuy Chanh ភ្ញៀវទេសចរក៏បានទស្សនា សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើន ក្នុងនោះលេចធ្លោគឺកេរ្តិ៍ដំណែល ជាតិស្ពានក្បឿង Thanh Toan។ ស្ពានក្បឿង Thanh Toan ត្រូវបានលោកស្រី Tran Thi Dao ជាប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរាជកាលស្ដេច Le Hien Tong (១៧៤០-១៧៨៦) ផ្ដល់ទឹកប្រាក់កសាងឡើងនាឆ្នាំ១៧៧៦នៅលើដៃទន្លេ តូចមួយនៃទន្លេ Nhu Y។ ស្ពាននេះត្រូវបានកសាងឡើងតាមបែប “ខាងលើជាផ្ទះ ខាងក្រោមជាស្ពាន” ដែលមានរាងឥន្ធនូដោយរយៈបណ្ដោយ១៧ម៉ែត្រ រយៈទទឹង ៤ម៉ែត្រ ហើយចែកជា៣ល្វែង។ ក្នុងឱកាស Festival Hue ម្ដងៗ ប្រជាជននៅ ទីនេះតែងតែរៀបចំពិធីរំលឹកខួបលោកស្រី Tran Thi Dao។ លោកស្រី Nguyen Thi Kiem មគ្គុទេសទេសចរណ៍ស្រុក Thanh Toan បានឲ្យដឹងថា៖

        “ក្នុងបុណ្យ Festival អ្នកភូមិតែងតែរៀបចំពិធីដង្ហែរបាយសាបាយសីលោក ស្រី Tran Thi Dao ពីផ្ទះត្រកូល Tran ទៅកាន់ស្ពានក្បឿង Thanh Toan។ នោះ ជាពិធីដ៏មហោឡារឹតដើម្បីរំលឹកគុណូបការៈរបស់លោកស្រីរូបនេះ។ មេភូមិនិង មេបាទាំងអស់ក៏ត្រូវទៅទទួលលោកស្រីដែរ”។

ទស្សនាភូមិបុរាណ Thanh Thuy Chanh - ảnh 2 ទីប្រជុំផ្សារស្រុកស្រែ

       នៅក្បែរស្ពានក្បឿង Thanh Toan មានផ្សារស្រុកស្រែមួយដែលប្រជុំជារៀង រាល់ថ្ងៃនៅក្រោមម្លប់ដើមពោធិ៍ជ្រៃ។ ក្នុងឱកាស Festival Hue ម្ដងៗ នៅទីប្រជុំ ផ្សារ Thanh Toan បានប្រព្រឹត្តទៅពិធីបុណ្យដោយសកម្មភាពជាច្រើនដូចជា៖ ការតាំងបង្ហាញឧបករណ៍កសិកម្ម រុក្ខកម្មនិងនេសាទ ការសម្ដែងសកម្មភាព ផលិតកម្ម (ចងឬស្សី បូកអង្ករ) និងការលេងល្បែងកំសាន្តប្រជាប្រិយ ជាដើម។ នៅទីនេះ ក៏ប្រព្រឹត្តទៅកម្មវិធីសិល្បៈ ច្រៀងចម្រៀងប្រជាប្រិយ និងទទួលទាន ម្ហូបអាហារវិសេសវិសាលនៃតំបន់ដី Hue ទៀតផង។

        ដោយមានតំលៃវប្បធម៌ប្រពៃណីនិងសកម្មភាពទេសចរណ៍ជាច្រើន ភូមិ Thanh Thuy Chanh ត្រូវបានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Thua Thien – Hue ជួយកសាងស្លាកយីហោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ ក្នុងក្រប ខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ២០១៧ ភូមិ Thanh Thuy Chanh ជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង៣របស់វៀតណាមដែល ទទួលបានពានរង្វាន់ជាមណ្ឌលទេសចរណ៍សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ