បងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ អាំស្រ័យលើការផ្ទេរប្ដូរចំ​រចនាសម្ព័ន្ធ​​ដាំណាំដាំដុះ

(VOVWORLD) - សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក Lak ខេត្ត Dak Lak ស្តីពីការអនុវត្តការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹម ដំណាក់កាលឆ្នាំ ២០២១-២០២៥ បន្ទាប់ពីបានអនុវត្តន៍ជិតមួយឆ្នាំមក បានបង្កើតកម្លាំងរីកសាយភាយយ៉ាងទូលំទូលាយ បើកចេញទិសដៅ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពជូនបងប្អូនជនជាតិភាគតិចនៅតំបន់លំបាក់ពិសេសនេះ។
បងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ អាំស្រ័យលើការផ្ទេរប្ដូរចំ​រចនាសម្ព័ន្ធ​​ដាំណាំដាំដុះ - ảnh 1កសិដ្ឋានដាំដុះដើមខ្នុរ  (រូបថត៖ danviet.vn)

ចំណុចលេចធ្លោនៃសេចក្តីសម្រេចចិត្តលេខ ០៥ របស់គណៈកម្មាធិការបក្សស្រុក Lak ខេត្ត Dak Lak គឺការប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល ចាប់ពីស្រុករហូតដល់ភូមិបានយចូលរួមទាំងអស់គ្នា។ កម្មាភិបាល និងបក្ខជនគំរូបានចូលរួមមុនគេ ជាមួយស្មានារតីទទួលខុសត្រូវ "ជិតស្និទ្ធិជាមួយប្រជាជន ដើម្បីប្រជាជន និងថែទាំដល់ប្រជាជន"។ ដោយមិនប្រើប្រាស់ថវិកាឡើយ ស្រុកទាំងមូលបានចូលរួមកៀរគរការវិភាគទានពីកម្មាភិបាល និងបក្ខជន; បណ្ដាស្ថាប័ន អង្គភាព សហគ្រាសបានចង់សម្ព័ន្ធមេត្រីភាពជាមួយភូមិជនជាតិភាគតិច ដើម្បីបរិច្ចាកថវិកាទិញកូនឈើរាប់សែនដើម ជូនក្រុមគ្រួសារក្រីក្រ ព្រមទាំងជួយណែនាំពីបច្ចេកទេសដាំដុះ និងថែទាំ។ នៅឆ្នាំដំបូងនៃការអនុវត្តនោះ ស្រុក Lak ទទួលបានជំហានលោតផ្លោះយ៉ាងខ្លាំងក្លាក្នុងការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញផងដែរ។

នៅភូមិ Do Tu ឃុំ Buon Triet ស្រុក Lak ខេត្ត Dak Lak នោះ ចំការ និងទួលទំនេជាច្រើនត្រូវបានគ្របដណ្ដប់ដោដើមឈើបៃតង ដោយសារអ្នកភូមិទទួលបានដើមឈើ ព្រមទាំងទទួលបានការណែនាំអំពីបច្ចេកទេសដាំដុះ និងថែទាំដើមឈើឲ្យបានសមស្រប។ លោក Y Jony Byă ពលរដ្ឋម្នាក់មកពីភូមិ Do Tu ឃុំ Buon Triet ស្រុក Lak បានសំណេះសំណាលយ៉ាងរំភើបចិត្តថា៖ “ក្រុមគ្រួសារយើងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំឃុំ ដែលបានផ្ដល់កូនឈើហូបផ្លែ ដើម្បីធ្វើការផ្លាស់ប្ដូរដំណាំដាំដុះលើដីស្រែរបស់ខ្លួនតាមគំរូដាំដំណាំឆ្លាស់គ្នា។ គ្រួសារខ្ញុំនឹងខិតខំប្រឹងប្រែងថែទាំដំណាំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដើមឈើហូបផ្លែថែមទៀត សំដៅរួចផុតពីភាពក្រីក្រជាបណ្ដើរៗផងដែរ”។

យោងតាមលោក Nguyen Van Huyen លេខាគណៈកម្មាធិការបក្សឃុំ Yang Tao ស្រុក Lak បានឲ្យដឹងថា ឃុំទាំងមូលបានផ្ដល់កូនឈើហូបផ្លែជាង ៧០០០ ដើម រួមមានដើមខ្នុរ ដើមដូង និងដើមមង្ឃុត ជូនគ្រួសារក្រីក្រចំនួន ១ ៤៧៣ គ្រួ ។ ទន្ទឹមនឹងនោះ មូលដ្ឋានបានសាងសង់គំរូដាំដើមខ្នុរនៅតាមភូមិចំនួន ១១ របស់ឃុំ ដើម្បីធ្វើគំរូជូនប្រជាជន ព្រមទាំងបន្តធ្វើការចលនាដល់អង្គភាពចង់សម្ព័ន្ធមេត្រីភាព និងសប្បរសជនជួយទិញកូនឈើបន្ថែមទៀតជូនប្រជាជន៖ “យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវលើផ្ទៃដីទាំងមូលនៅតំបន់ ដែលពីមុននេះ ប្រជាជនមិនសូវឲ្យធ្វើការកែលម្អឡើយ។ យើងខ្ញុំបានអំពាវនាវដល់ប្រជាជនធ្វើការកែលម្អដីចម្ការបស់ខ្លួន ដើម្បីត្រៀមរៀបរៀបចំរចនាសម្ព័ន្ធសត្វចិញ្ចឹម និងដំណាំដាំដុះតាមសេចក្តីសម្រេចចិត្តលេខ ០៥។ បន្ទាប់ពីឃោសនារួចរាល់ យើងខ្ញុំបានធ្វើការចលនាដល់គ្រប់អង្គការ សហគ្រាស ក៏ដូចជាបុគ្គលកម្មាភិបាល បក្ខជននៅមូលដ្ឋាន ដើម្បីទិញកូនឈើខ្នុរ។ ដើមខ្នុរគឺជាដើមឈរបង្គោលសំដៅជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនក្នុងដំណាក់កាលថ្មីផងដែរ”។

បងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ អាំស្រ័យលើការផ្ទេរប្ដូរចំ​រចនាសម្ព័ន្ធ​​ដាំណាំដាំដុះ - ảnh 2សួនស្វាយរបស់គ្រួសារលោក Nguyen My Binh នៅ Dak Lak (រូបថត៖ easup.daklak.gov.vn)

ចំណែកឯលោក Vo Ngoc Tuyen លេខាគណៈកម្មាធិការបក្សស្រុក Lak បានឲ្យដឹងថា៖ ក្រោយរយៈពេលជិតមួយឆ្នាំនៃការអនុវត្តមក កម្មាភិបាល និងបក្ខជនគ្រប់ជាន់ថ្នាក់បានធ្វើការចលនា និងប្រគល់ដើមឈើហូបផ្លែគ្រប់ប្រភេទចំនួន ១០០ ០០០ ដើម ដែលមានតម្លៃជាង ២ ពាន់លានដុងជូនប្រជាជន ។ គ្រួសារក្រីក្រជិត ១ ម៉ឺនគ្រួទទួលបានកូនឈើ ដើម្បីផ្ទេរប្ដូរដំណាំដាំដុះលើផ្ទៃដីទំនេជាង ២០០ ហិកតា ៖ “សេចក្ដីសម្រេចចិត្តលេខ ០៥ ពិតជាមានប្រសិទ្ធភាពជាក់ស្ដែង និងមានកម្លាំងរីកសាយភាយយ៉ាងធំធេងណាស់។ កិតត្រឹមបច្ចុប្បន្ននេះ ស្រុក Lak មិនទាន់ប្រើប្រាស់ថវិកាឡើយ ពោលគឺយើងខ្ញុំបានធ្វើការចលនាដល់អង្គភាពចងសម្ព័ន្ធមេត្រីភាពនានា ដើម្បីប្រគល់កូនឈើជូនអ្នកភូមិ។ ក្នុងរយៈពេលដ៏ខ្លីចាប់ពីថ្ងៃទី ៥ ខែមិនាមក យើងខ្ញុំបានដាំដើមឈើគ្រប់ប្រភេទជាង ១ សែនដើមហើយ។ ប្រការនេះបានបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋចំពោះប្រជាជន ជាពិសេសគឺបងប្អូនជនជាតិភាគតិចផងដែរ”។

សេចក្ដីសម្រេចចិត្តស្ដីពីការផ្ទេរប្ដូរដំណាំដាំដុះ និងសត្វចិញ្ចឹមរបស់គណៈកម្មាធិការ បក្សស្រុក Lak ខេត្ត Dak Lak កំពង់ទទួលបានការស្រុះចិត្តគំនិតគាំទ្រខ្ពស់ពីសំណាក់កម្មាភិបាល បក្ខជន និងប្រជាជន។ ហើយតាមនោះ ចូលរួមចំណែកបង្កើតការផ្លាស់ប្ដូរក្នុងផ្នត់គំនិត និងរបៀបធ្វើរបស់ប្រជាជននៅតាមភូមិស្រុក ព្រមទាំងជំរុញផលិតកម្ម ក៏ដូចជាបើកចេញទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅក្នុងមូលដ្ឋាននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ