ភាពសម្បូររុងរឿងនៅតំបន់ដាំទេព្វិរូនៅខេត្ត Yen Bai


ភាពសម្បូររុងរឿងនៅតំបន់ដាំទេព្វិរូនៅខេត្ត Yen Bai - ảnh 1
ភាពសម្បូររុងរឿងនៅតំបន់ដាំទេព្វិរូនៅខេត្ត Yen Bai (VNA)

(VOVworld) – នាប៉ុន្មានឆ្នាំដើមទសវត្សទី ៧០ តំបន់ជាច្រើននៅស្រុក Van Yen
 ខេត្ត Yen Bai ប៉ែកខាងជើងវៀតណាម បានបំផុសចលនារូបសណ្ឋានដាំដើម
ទេព្វិរូ។ រហូតមកដល់ពេលនេះ ទេព្វិរូបានក្លាយទៅជាដំណាំដាំដុះស្នូលក្នុងតំបន់
 ដែលនាំមកនូវជីវភាពរស់នៅសម្បូររុងរឿងសំរាប់កសិកររាប់ពាន់គ្រួរសារជាពិ
សេស គឺគ្រួសាររបស់ជនរួមជាតិភាគតិច Dao។

        គ្រួសាររបស់លោក Trieu Tien Bao នៅភូមិ Khe Loi ឃុំ  Vien Son មានផ្ទៃ
ដីដាំទេព្វិរូចំនួន ២០ ហិកតា។ ក្នុងពេលដែលកូនៗរបស់លោកកសាងគ្រួសារ
តាមទំនៀមទំលាប់នៃជនរួមជាតិ Dao លោក Bao បានចែកឲ្យកូនៗផ្ទៃដី ពី
២ ដល់ ៣ ហិកតា ដើម្បីដាំដំណាំ។ នាបច្ចុប្បន្ន ប្តីប្រពន្ធរបស់លោក Bao នៅ
សេសសល់ផ្ទៃដីដាំទេព្វិរូចំនួន ៥ ហិកតា។ មិនត្រឹមតែដាំនិងប្រមូលផលសំបក
ទេព្វិរូ ប៉ុណ្ណោះទេ ថែមទាំង គ្រួសាររបស់លោកនៅជាសាខាប្រមូលទិញទេព្វិរូពី
ប្រជាកសិករក្នុងភូមិឃុំទៀតផង។ តំលៃទេព្វិរូនៅទីផ្សារមានស្ថិរភាព ដោយហេតុ
នេះប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារលោក Bao មានចំណូលប្រចាំឆ្នាំឡើងដល់ ២០០
 លានដុង។ លោក Trieu Tien Bao បានឲ្យដឹងថា៖

        «ដើមទេព្វិរូនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដោយហេតុនេះក៏បំផុស
បាន ចលនាគ្រួសារនិមួយៗមនុស្សម្នាក់ៗនាំគ្នាដាំទេព្វិរូ។ ដើមទេព្វិរូបានត
ភ្ជាប់ជាមួយប្រជាកសិករនៅទីនេះ។ ចំណូលខ្ពស់ពីដំណាំទេព្វិរូជួយឲ្យប្រជាក
សិករមានជីវភាពធូធារ។»

        លោកស្រី Dang Kim Thanh នៅភូមិទី ១ ឃុំ Dai Son ស្រុក Van Yen បាន
 ចែករំលែកថា៖              

        «មុននេះ គ្រួសារខ្ញុំធ្វើតែស្រែចម្ការប៉ុណ្ណោះដោយហេតុនេះ ជួបការលំ
បាកជាច្រើន។ គិតតាំងពីពេលដាំទេព្វិរូ សេដ្ឋកិច្ចនៃគ្រួសារត្រូវបានលើក
កំពស់។ កូនចៅមានលក្ខ័ណ្ឌ ទៅសាសារៀន ហើយយើងខ្ញុំមានប្រាក់ទិញម៉ូតូ។»

        នាពេលកន្លងទៅ ស្រុក Van Yen ជានិច្ចកាលកំណត់ដើមទេព្វិរូជាដំណាំដាំ
 ដុះស្នូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដើម្បីជួយឧបត្ថម្ភប្រជាកសិករដាំទេព្វិរូរក្សា
ផ្ទៃដីនិងលើកកំពស់គុណភាពផលិតផល ស្រុក Van Yen បានជួយឧបត្ថម្ភប្រជា
 កសិករខាងពូជដាំដុះហើយអនុវត្តកម្មវិធីនិងគំរោងការណ៍មួយចំនួនដើម្បី
ប្រជាពលរដ្ឋធ្វើអាជីវកម្មនិងថែទាំដើមទេព្វិរូ។​ លោក Hoang Van Minh អនុប្រធាន
គណៈកម្មាធិការប្រជាជនឃុំ Dai Son ស្រុក Van Yen បានឲ្យដឹងថា៖

        «រដ្ឋអំណាចតំបន់បានបំផុសចលនាប្រជាពលរដ្ឋទាំងមូលដាំទេព្វិរូ។ នៅឃុំ
 Dai Son ជនរួមជាតិ Dao ស្រូបយកជាង ៧០% ចំនួនប្រជាជន។ មុននេះ គ្រួសារ
ក្រីក្រស្រូបយកជាង ៥០%​ ប៉ុន្តែ ឥឡូវនេះ មរិមាណគ្រួសារក្រីក្រត្រូវបាន កាត់បន្ថយ
 អាស្រ័យដោយដំណាំទេព្វិរូ។ នៅឃុំ Dai Son ១០០% គ្រួសារ សុទ្ធតែដាំទេព្វិរូ។»

        នាបច្ចុប្បន្ន ស្រុក Van Yen គឺជាតំបន់ដែលដាំទេព្វិរូធំបំផុតក្នុងទូទាំង ប្រទេស
ដោយមានផ្ទៃដីឡើងដល់ ៤ ម៉ឺន ហិកតា ស្រូបយក ៧០% ទិន្នផលនៃ ខេត្ត Yen Bai
 ទាំងមូល។ ជារៀលរាល់ឆ្នាំ ប្រជាកសិករទទួលបានចំណូល ៤០០ ពាន់លានដុងពីការ
ដាំទេព្វិរូ។ លោក Vu Quang Hai ប្រធានគណៈកម្មាធិការប្រជាជន ស្រុក Van Yen ខេត្ត
 Yen Bai បានឲ្យដឹងថា៖     

        «ដើមទេព្វិរូនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ យើងខ្ញុំកំពុងបើកទូលាយ
 ផ្ទៃដីដោយឈរលើនោះ កសាងពាណិជ្ជសញ្ញាទេព្វិរូ Van Yen រក្សារឹងមាំការ ណែនាំ
អាស័យដ្ឋានទេព្វិរូ Van Yen។ ទីមួយគឺផលិតបានសំបកទេព្វិរូដែលមាន គុណភាព
ខ្ពស់និងពាណិជ្ជសញ្ញា ទីពីរគឺផលិតទឹកក្រអូបទេព្វិរូដើម្បីធានាតម្រូវ ការនៃទីផ្សារ
ទីបីគឺឈើពីដើមទេព្វិរូអាចត្រូវបាននាំចេញផងដែរ។»

        នៅតាមទីទួលដាំទេព្វិរូកាន់តែខៀវស្រងាត់ពីមួយថ្ងៃទៅមួយថ្ងៃនៅស្រុក
Van Yen ដែលមិនត្រឹមតែជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ ប៉ុណ្ណោះទេថែម
ទាំងជួយឲ្យគេមានបានព្រមទាំងគ្រប់ដណ្តប់ទួលភ្នំនិងការពារបរិស្ថានទៀតផង។
តាំងពី ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ពិធីបុណ្យទេព្វិរូស្រុក Van Yen ត្រូវបាន
រៀបចំឡើងដូចជាផលិតផលទេសចរណ៍មួយដែលរួមចំណែកផ្សព្វផ្សាយទឹកដីនិង
 មនុស្សស្រុក Van Yen ជាមួយមិត្តភ័ក្តនៅក្នុងនិងក្រៅប្រទេស៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ