ភូមិ Trieu Khuc ខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលដើមឈើលំអនៃរដ្ឋធានីហាណូយ

(VOVWORLD) - ចំណងចំណូលចិត្តលេងដើមឈើលំអនៅភូមិ Trieu Khuc មានប្រពៃណីតាំងពី យូរណាស់មកហើយ។ នេះក៏បានផ្ដល់កំណើតឲ្យសិប្បករដាំដើមឈើលំអល្បី ឈ្មោះ ដែលមានការរួមវិភាគទានជាច្រើនសំរាប់ចលនាលេងដើមឈើលំអ នៃរដ្ឋធានី ហាណូយក៏ដូចជាក្នុងទូទាំងប្រទេសផងដែរ។
ភូមិ Trieu Khuc ខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលដើមឈើលំអនៃរដ្ឋធានីហាណូយ - ảnh 1 ភូមិ Trieu Khuc 


ភូមិ Trieu Khuc ចំណុះឃុំ Tan Trieu ស្រុក Thanh Tri ជាយទីក្រុង ហាណូយ។ អ្នកភូមិចូលចិត្តដើមឈើលំអយ៉ាងខ្លាំងណាស់។ គ្រួសារណាក៏ដាំដើម លំអក្នុងផ្ទះដែរ។ រហូតមកដល់ពេលនេះ អ្នកភូមិ Trieu Khuc នៅតែរក្សាទំនៀម ទំលាប់តាំងពីមុនមក នោះគឺកាន់ទុក្ខឲ្យដើមឈើលំអនាពេលមានអ្នកណាក្នុងគ្រួសារ លាចាកលោក ដោយសារគេចាត់ទុកថា មនុស្សនិងដើមជាមិត្តភក្តិជិតស្និទ្ធអស់ មួយជីវិតរបស់គ្នា។ ចង់លេងដើមឈើលំអឲ្យបានយូរអង្វែង គឺត្រូវយល់ដឹងយ៉ាងទូលំ ទូលាយអំពីដើមឈើជាមុនសិនហើយចាត់ទុកដើមជាមិត្តភក្តិ ជាសមាជិកមួយនាក់ក្នុងក្រុមគ្រួសារដែរ។ លោក Bui Duy Thang ប្រធានក្លឹបដើមឈើលំអភូមិ Trieu Khuc បានឲ្យដឹងថា៖

“ភូមិ Trieu Khuc មានប្រពៃណីលេងដើមឈើលំអតាំងពីយូរយាណាស់មក ហើយ។ យើងខ្ញុំលេងដើមឈើលំអដ៏សម្បូរបែប ពិសេសគឺដើមផ្កាម៉ាកខៃ ដើមផ្កាអង្គា សិល៍ និងដើមពោធិ ជាដើម។ ភូមិមានអ្នកលេងដើមឈើលំអរាប់រយនាក់ ក្នុងនោះ មានសិប្បករ១០នាក់។ យើងខ្ញុំតែងតែរៀបចំជំនួបប្រាស្រ័យជារៀងរាល់ខែរវាង បណ្ដាសិប្បករនិងសមាជិកក្លឹបដើម្បីចែករំលែកបទពិសោធន៍ថែទាំដើមឈើលំអ”។

ការលេងដើមឈើលំអនៅភូមិ Trieu Khuc មានលក្ខណៈពិសេសដោយឡែក របស់ខ្លួន ដែលមិនមានកន្លែងណាមានឡើយ។ សិប្បករនៃភូមិ Trieu Khuc បានបង្កើតឡើងអត្តសញ្ញាណខ្លួន និងពាណិជ្ជសញ្ញាដោយឡែកក្នុងការរចនា ដើមឈើលំអ ដែលបានមជ្ឈដ្ឋានអ្នកលេងដើមឈើលំអក្នុងទូទាំងប្រទេសស្គាល់ដល់។ សិប្បករ Nguyen Gia Hien រៀបរាប់ថា៖

“ជាអ្នកភូមិ Trieu Khuc មួយនាក់ ខ្ញុំមានសំណាងទទួលបានប្រពៃណីលេង ដើមឈើ លំអពីជីដូនជីតាបន្សល់ទុកមក។ គ្រួសារខ្ញុំបានលេងដើមឈើលំអតាំងពីប៉ុន្មានជំនាន់ មកហើយ។ ខ្ញុំផ្ទាល់ខ្លួន ធ្លាប់ទទួលបានមេដាយមាសក្នុងការប្រឡងដើម លំអទូទាំងប្រទេស។ ស្នាដៃរបស់ខ្ញុំគឺដើម ជ្រៃក្រឹម មានអាយុជាង១០០ឆ្នាំ ដែល ត្រូវបានរចនាសរូបរាងដូចប្ដីប្រពន្ធមួយគូ តាមនោះបង្ហាញអត្ថន័យអំពីគ្រួសារ មួយដែលរស់នៅប្រកបដោយសុភមង្គលនិងសុខដុមរម្យនា”។

ភូមិ Trieu Khuc ខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលដើមឈើលំអនៃរដ្ឋធានីហាណូយ - ảnh 2 ដើមឈើលំអនេះមានតំលៃឡើងដល់ទៅរាប់ពានលានដុង (រូបថត៖ soha)


បណ្ដាសិប្បករដើមឈើលំអភូមិ Trieu Khuc កំពុងស្រាវជ្រាវដើម្បីបោះពុម្ភ ផ្សាយសៀវភៅមួយក្បាល់ស្ដីពីប្រវត្តិសាស្ត្រដើមឈើលំអនៃភូមិ Trieu Khuc ដើម្បី កូនចៅជំនាន់ក្រោយៗរៀនសូត្រតាម។ ដើម្បីភូមិ Trieu Khuc អភិវឌ្ឍន៍វិស័យដើម លំអឡើងកំពស់ថ្មី អ្នកជំនាញការដើមឈើលំអ សាស្ត្រាចារ្យរង បណ្ឌិត Dang Van Dong អនុប្រធានវិទ្យាស្ថានស្រាវជ្រាវបន្លែផ្លែឈើ ចាត់ទុកថា៖

“ភូមិ Trieu Khuc ត្រូវមានផែនការមេនិងទិសដៅអភិវឌ្ឍន៍ដើមឈើលំអ។ អំពាវនាវឲ្យប្រជាពលរដ្ឋ Trieu Khuc និងតំបន់ផ្សេងៗមកវិនិយោគកសាង មណ្ឌលតាំងបង្ហាញដោយឡែកលើផ្ទៃដីពី២ដល់៣ហិកតា។ Trieu Khuc មាន ឧទ្យានហើយដូច្នេះហើយត្រូវបើកទូលាយដើម្បីធ្វើជាមជ្ឈមណ្ឌលអភិរក្សនិង អភិវឌ្ឍន៍ដើមឈើលំអ។ បង្កើនការតភ្ជាប់រវាងរដ្ឋ សហគ្រាស ប្រជាជន អ្នក វិទ្យាសាស្ត្រនិងសារព័ត៌មាន។ បើកទូលាយការជួបប្រាស្រ័យ តភ្ជាប់រវាង Trieu Khuc ជាមួយតំបន់ដាំដើមឈើលំអផ្សេងៗនៅក្នុងនិងក្រៅប្រទេស”។

ក្លឹបដើមឈើលំអភូមិ Trieu Khuc ត្រូវបានបង្កើតឡើង១០ឆ្នាំហើយ។ ជារៀង រាល់ឆ្នាំ ក្លឹបនេះតែងតែរៀបចំពិព័រណ៍ដើមឈើលំអភូមិ Trieu Khuc ហើយចូលរួម យ៉ាងសកម្មក្នុងពិព័រណ៍នៅតំបន់ដទៃក្នុងទូទាំងប្រទេស។ Trieu Khuc ក៏កំពុង កសាងពាណិជ្ជសញ្ញាដោយឡែកសំរាប់ដើមឈើលំអ ដើម្បីអាចក្លាយទៅជាទីកន្លែង មួយដែលដាំនិងតាំងបង្ហាញដើមឈើលំអខ្នាតធំបំផុតនៅរដ្ឋធានីហាណូយ ក៏ដូចជា ឆ្ពោះទៅការនាំចេញដើមឈើលំអផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ