ភូមិធ្វើត្រែសំរិទ្ធនៅស្រុក Hai Hau ខេត្ត Nam Dinh

(VOVWORLD) - Pham Phao ជាភូមិធ្វើកសិកម្មនៃខេត្ត Nam Dinh (ភាគខាង ជើងវៀតណាម) ប៉ុន្តែ ភូមិនេះល្បីឈ្មោះដោយមុខរបរធ្វើត្រែសំរិទ្ធក្នុងទូទាំង ប្រទេស។ មិនត្រឹមតែផលិតប៉ុណ្ណោះទេគ្រួសារណាក៏ដោយក៏មានអ្នកចេះទ្រឹ ស្តីខាងតន្ត្រីហើយចេះលេងត្រែសំរិទ្ធច្រើនប្រភេទយ៉ាងស្ទាត់ទៀតផង។ បណ្ដាកសិករនៅភូមិបានផលិតត្រែសំរិទ្ធគ្រប់ប្រភេទដើម្បីប្រើប្រាស់និងលក់នៅក្នុងនិងក្រៅប្រទេស។ 

ភូមិធ្វើត្រែសំរិទ្ធនៅស្រុក Hai Hau ខេត្ត Nam Dinh - ảnh 1

លោក Nguyen Van Cuong ជាសិប្បករធ្វើត្រែសំរិទ្ធមួយរូប

Pham Phao ជាឈ្មោះភូមិកាតូលិកមួយដែលស្ថិតនៅឃុំ Hai Minh ស្រុក Hai Hau ខេត្ត Nam Dinh។ នាដើមសតវត្យទី ១៦ គ្រិសាសនាត្រូវបានជ្រៀបនៅទីនេះ នាឆ្នាំ ១៩០៨ ហើយវិហារកាតូលិកភូមិ Pham Phao ត្រូវបានកសាង ឡើង។ នាឆ្នាំនោះ ភូមិ Pham Phao បានរៀបចំក្រុមតន្ត្រីត្រែសំរិទ្ធដំបូងរបស់ ខ្លួន។ រហូតមកដល់ពេល នេះ ក្រុមតន្ត្រីត្រែត្រូវបានរក្សាមិនត្រឹមតែបំរើ សកម្មភាពនៃវិហារកាតូលិក ប៉ុណ្ណោះទេ ថែមទាំងបង្កើតសេចក្តីសប្បាយរីករាយខាងផ្លូវលោកនិងខាងផ្លូវធម៌ទៀតផង។ 

        នាគ្រាដំបូង ដើម្បីសម្តែងក្នុងវង់ភ្លេង ត្រែសំរិទ្ធទាំងអស់សុទ្ធតែទិញពីបរ ទេស ប៉ុន្តែ បន្ទាប់ពីបានប្រើប្រាស់យូរអង្វែង វាខូចហើយត្រូវបានផ្ញើទៅបរ ទេសដើម្បីជួសជុលដែលខាតបង់ទាំងខាងពេលវេលានិងប្រាក់កាស។ លោក  Nguyen Xuan Phat អ្នកភូមិ Pham Phao មួយរូប បានថែករំលែកថា៖

        «មុនឆ្នាំ ១៩៤៥ ភូមិមានក្រុមតន្ត្រីត្រែសំរិទ្ធដើម្បីបំរើសកម្មភាព សាសនានិងជីវភាពរស់នៅក្នុងភូមិ។ ការបង្កើតក្រុមតន្ត្រីត្រែសំរិទ្ធក៏បាននាំមក នូវតម្រូវការជួសជុល ដោយសារ គ្រឿងភ្លេងអាចខូច។ ដូច្នេះ អ្នកភូមិបានស្រាវ ជ្រាវហើយជួសជុលដោយខ្លួនឯង បន្ទាប់នោះ យើងខ្ញុំចាប់ផ្តើមធ្វើត្រែគ្រប់ ប្រភេទ។»

        នាគ្រាដំបូង បានមានគ្រួសារធ្វើត្រែចំនួន ១០ គ្រួរតែប៉ុណ្ណោះ ប៉ុន្តែ ក្នុងរយៈ ពេលជាងរាប់សិបឆ្នាំកន្លងទៅនេះ ខណៈពេលដែល ចលនាលេងត្រែនៅខេត្ត Nam Dinh ក៏ដូចជា នៅបណ្ដាខេត្តជុំវិញអភិវឌ្ឍន៍យ៉ាងខ្លាំង នោះគឺ ៧០% គ្រួសារក្នុងភូមិធ្វើត្រែសំរិទ្ធដែលបង្កើតឡើងភូមិរបរធ្វើគ្រឿងឧបករណ៍ភ្លេងវិសេសវិសាល តែមួយគត់នៅខេត្ត Nam Dinh។ លោក  Nguyen Van Cuong ជាសិប្បករធ្វើត្រែ សំរិទ្ធមួយរូបបានចែករំលែកថា៖

        «គ្រួសារខ្ញុំមាន ៤ ជំនាន់ ដែលធ្វើត្រែសំរិទ្ធហើយ។ ខ្ញុំជាជំនាន់ទី ៤។ ប្រការថ្លែថ្លាបំផុតក្នុងគ្រួសារយើងខ្ញុំគឺមនោសញ្ចេតនារវាងមនុស្សនឹងមនុស្ស។ នរណា ដែលយកត្រែដើម្បីជួសជុលនៅទីនេះ សុទ្ធតែទទួលបានការថែទាំយ៉ាង ម៉ត់ចត់។ ដោយហេតុនេះ នៅឯណាក៏មានមនុស្សគោរពនិងស្រឡាញ់ដែរ។ គ្រួសារខ្ញុំក៏មានប្រពៃណីស្រឡាញ់តូរ្យតន្រ្តីផងដែរ ដោយហេតុនេះ កូនៗរបស់ខ្ញុំប្រដេញតាមមុខរបរនេះដែរ។»

        ជារៀងរាល់ថ្ងៃ បណ្ដាត្រែសំរិទ្ធត្រូវបានធ្វើឡើងពីថ្វីដៃរបស់បណ្ដា សិប្បករភូមិ Pham Phao។ គេត្រូបានហៅថាសិប្បករ «ជើងទទេ» ដោយសារ ដល់រដូវប្រមូលផល គេនៅចូលរួមផលិតកសិកម្ម ប៉ុន្តែ ក្នុងពេលវិលត្រឡប់មក រោងជាង គេជាបណ្ដាសិប្បករនិងសិប្បករ។ ភាពវិសេវិសាលនៅភូមិធ្វើត្រែ សំរិទ្ធ Pham Phao គឺ ជំហានធ្វើត្រែភាគច្រើនត្រូវបានធ្វើដោយដៃ។ បើទោះជា នោះ បណ្ដាត្រែសំរិទ្ធភូមិ Pham Phao សុទ្ធតែត្រូវបានអតិថិជនវាយតំលៃខ្ពស់ចំពោះគុណភាព។ សិប្បករ Quyen Van Minh ដែលមានបទពិសោធន៍អស់ រយៈពេល ៣០ ឆ្នាំធ្វើការជាមួយគ្រួសារលោក Cuong និងបណ្ដាសិប្បករនៅភូមិ នេះ  បានវាយតំលៃថា៖

        «ខ្ញុំស្គាល់ដល់ពូ Cuong អស់រយៈពេលរាប់សិបឆ្នាំហើយ។ ខ្ញុំជឿជាក់ថា៖ មនុស្សដូចលោកពូនឹងធ្វើត្រែមានគុណភាពខ្ពស់។ បណ្ដាត្រែសំរិទ្ធដែលត្រូវ បានធ្វើឃុំ Hai Hau ខាងលិចជាឧបករណ៍ភ្លេងពោរពេញទៅដោយស្មារតីរបស់ វៀតណាម។»

        កម្រនៅឯណដូចនៅភូមិ Pham Phao ដែលមានមនុស្សចេះលេងត្រែ សំរិទ្ធជាច្រើនកុះករដូច្នេះ។ តាមទូរលេខស្ថិតតិដំបូងថា៖ នាបច្ចុប្បន្ន ភូមិ Pham Phao មានមនុស្សចេះទ្រឹស្តីតូរ្យតន្រ្តីចំនួន ១៥០០ នាក់ មនុស្សលេងត្រែ ស្ទាត់ចំនួន ១ ពាន់នាក់ ក្នុងនោះ មានមនុស្សចំនួន ៧ នាក់នៃជំនាន់វ័យក្មេងដែលបានបញ្ចប់សាលាភ្លេងរួមវិភាគទានលើកកំពស់កំរិតចំណេះដឹងនៃតន្ត្រីករ។

ក្នុងបុណ្យគ្រិស្ដសាសនា សូរសម្លេងត្រែសំរិទ្ធរបស់អ្នកភូមិ Pham Phao លាន់រន្ទឺ។ គេផ្លុំត្រែដើម្បីសេចក្តីស្រឡាញ់ភូមិស្រុកនិងមនោសញ្ចេតនាពិសិដ្ឋ ដោយមានក្តីសង្ឃឹមក្នុងព្រលឹង ដោយហេតុនេះ សូរសម្លេងត្រែជានិច្ចកាលរំជួលចិត្តដួងចិត្តមនុស្សគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ