ស្រុក Bao Thang ខេត្ត Lao Cai ពង្រីកស្មារតីសហគមន៍ក្នុងការកសាងជនបទថ្មី

(VOV)_ Bao Thang ជាស្រុកមួយ ​នៅកណ្ដាលខេត្ត Lao Cai ​​​​​(​​ ភាគខាងជើង
វៀតណាម)។ ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ ចលនាកសាងជនបទថ្មីនៅស្រុក
 Bao Thang ត្រូវបានប្រជាជនគាំទ្រនិងអនុវត្ត។ អនុវត្តបានប្រការនេះ​គឺដោយសារ  ស្រុកបានអនុវត្តបែបបទប្រជាធិបតេយ្យ ដើម្បីប្រមូលផ្តុំ គ្រប់ប្រភពកម្លាំង ពីប្រ
ជាជនចូលរួមការកសាងជនបទថ្មី។ ប្រជាជននៅស្រុក Bao Thang យល់ដឹងគ្រប់
គ្រាន់ នូវតួនាទីជាម្ចាសរបស់ខ្លួន ក្នុងការកសាងជនបទថ្មី។ ​

ស្រុក Bao Thang ខេត្ត Lao Cai ពង្រីកស្មារតីសហគមន៍ក្នុងការកសាងជនបទថ្មី - ảnh 1
ខេត្ត Lao Cai ពង្រីកស្មារតីសហគមន៍ក្នុងការកសាងជនបទថ្មី(doankhoiccq.laocai.gov.vn)

          ផ្លូវប្រវែងជិត៥គីឡូមែត្រ នៅភូមិ Gao ឃុំ Xuan Quang ទើបនឹងបាន​សម្រេច
ក្នុង​ក្ដីសប្បាយរីករាយរបស់ប្រជាជនក្នុងតំបន់។ ក្នុងចំណាយសរុប​ជិត៣ពាន់លាន ដុងនេះ ប្រជាជនរួមវិភាគទានជាង៥០%។ ដើម្បីអនុវត្តបានប្រការនោះ រដ្ឋអំណាច ស្រុក ឃុំ និងភូមិបានបង្កើតការស្រុះចិត្តគំនិតក្នុងប្រជាជន បែបបទ ប្រជាធិបតេយ្យ
ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ រួមជាមួយឃុំ Xuan Quang ឃុំ Phu Nhuan និង
ឃុំជាច្រើន ​ក្នុង​ស្រុក​បាន​និងកំពុងអនុវត្តយ៉ាងល្អនូវបែបបទប្រជាធិបតេយ្យ ក្នុង
ការ កសាងជនបទថ្មី។  នៅឃុំ Phu Nhuan ប្រជាជនជាច្រើននាក់មិនគ្រាន់ តែរួម
វិភាគ ទានជាទឹកប្រាក់និង​កម្លាំង​ពលកម្មប៉ុណ្ណោះទេ ថែមទាំង ស្ម័គ្គចិត្តបរិច្ចាក ដីរាប់ពាន់ហិកតាសំរាប់ចលនា​កសាងជនបទថ្មី ដូចជា÷ គ្រួសារលោក Kim Van
Yet, Tran Van Hai …ជាដើម​បានបរិច្ចាកដីចំនួនពី ៥០០-៩០០មែត្រក្រឡា  ដើម្បី ធ្វើផ្លូវគមនាគមន៍និងកសាង​ផ្ទះ​វប្បធម៌​របស់ភូមិ។ លោក Tran Quang Chuong ប្រធានគណះកម្មាធិការ​ប្រជាជនឃុំ Phu Nhuan ស្រុក Bao Thang បានចាត់ទុកថា÷

          “ តាំងពីពេលបង្កើតមកគណះកម្មាធិការបញ្ជាណែនាំ ​បែងចែក​ភារកិច្ចសំរាប់​
គ្រប់​ស្ថាប័ន​ តំបន់ និងប្រជាជន អនុវត្តព្រមៗគ្នា។ ធ្វើអ្វីក៏​ប្រជាជនដឹង ​ពីអគ្គីសនី 
ផ្លូវ …។ល។និងលទ្ធផលចុងក្រោយរបស់ការកសាងជនបទថ្មីគឺប្រជាជនជាអ្នក​ទ
ទួលផល ទាំងអស់។”

          ទន្ទឹមនឹងការកសាងជនបទថ្មី ស្រុក Bao Thang នៅមានការរួមកម្លាំងកាយ​
ចិត្ត​របស់​បណ្ដាអង្គភាព ដូចជា÷​សម្ព័ន្ធសមាគមយុវជន សមាគមនារី…ជាដើម។ ​

          ចំណុចលេចធ្លោមួយទៀតនៅស្រុក Bao Thang នោះគឺកសាងក្រុម​ឃោសនា​និងចលនាចំនួនជាង១០០ក្រុមនៅភូមិផ្សេងៗប្រកបដោយជោកជ័យ។ ​ក្នុងនោះ 
មាន ការចូលរួមរបស់បណ្ដាមេភូមិ អ្នកមានកិត្យានុភាពក្នុងសហគមន៍​ប្រជាជន។ 
ដូច្នេះ ​​កម្លាំងពលំនៃផែនមហាសាមគ្គីភាពក្នុងប្រជាជន​ទាំង​មូលត្រូវបានពង្រីក ។​
 លោក Dang Phi Van លេខាគណះកម្មាធិការបក្សស្រុក Bao Thang ខេត្ត Lao Cai បានអោយដឹងថា÷

          “ នេះគឺជាកម្មវិធីស្នូលមួយ ដោយមានការចូលរួមរបស់បក្ខជន និងប្រជាជន
ជា​ច្រើនកុះករ។ ពីព្រោះការកសាងជនបទថ្មីគឺធ្វើសំដៅកែលំអរជីវភាពរស់នៅរបស់​
ប្រជាជន។ បានជា បទពិ​សោធន៍​ដំបូងបង្អស់របស់ Bao Thang  នោះគឺធ្វើយ៉ាងម៉េច
ដើម្បី ប្រជាជន​យល់​បានតួនាទីជាម្ជាស់របស់ខ្លួន ក្នុងការកសាងជនបទថ្មី។ ពីព្រោះ
កសាង​ជនបទ​ថ្មី​មានន័យថា÷ ធ្វើអោយខ្លួនឯង ដូច្នេះ ត្រូវធ្វើអោយមាន ការស្រុះចិត្ត គំនិតក្នងុប្រជាជន កម្លាំងផ្ទៃក្នុងរបស់ប្រជាជន …។ល។”

          បន្ទាប់ពីការបំផុសចលនាកសាងជនបទថ្មីមក ស្រុក Bao Thang បានដាំដុះ​ស្រូវ​គុណភាពខ្ពស់​បានជាង ៣០០ហិកតា ដាំតែថ្មីគុណភាពខ្ពស់បានជាង២០ហិកតា តាម​
បទ​ដ្ឋាន​នៃការអនុវត្តផលិតកម្មកសិកម្មដ៏ល្អនៅវៀតណាម Viet​GAP)។ ក្នុងការ​ចិញ្ជឹម​
 បង្កើត​បណ្ដា​ក​សិដ្ឋានចិញ្ជឹមតាមបែបផែនទំនើប ​ស្និទ្ធស្នាលជាមួយ​បរិស្ថានត្រូវបាន បង្កើនឡើង។ 

          បើកចំហរ ប្រជាធិបតេយ្យបានពង្រីក​មនសិការ ទទួលខុសត្រូវ​របស់​ប្រជាជន ក្នុងចលនាកសាងជនបទថ្មីនៅ Bao Thang។ នេះគឺជាបណ្ដាបទ​ពិសោធន៍​ដ៏​ថ្លៃថ្លា​ ដែលអាចអនុវត្តនៅតំបន់ផ្សេងៗទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ