កីឡាករជាច្រើនបានបំបែកកំណត់ត្រាស៊ីហ្គេម

(VOVWORLD) - លើវិញ្ញាសាហែលទឹក កីឡាករ Nguyen Huy Hoang និងគីឡាករ Tran Huy Nguyen ក៏ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេម។
កីឡាករជាច្រើនបានបំបែកកំណត់ត្រាស៊ីហ្គេម - ảnh 1កីឡាការិនី Nguyen Thi Oanh (រូបថត៖ VOV)

ក្នុងរយៈពេល ៦ ថ្ងៃនៃការប្រកួតជាផ្លូវការ កីឡាករវៀតណាមបានប្រកួតយ៉ាងល្អប្រសើរ ដោយដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង និងបំបែកកំណត់ត្រាស៊ីហ្គេម។ ក្នុងវិញ្ញាសាអត្តពលកម្ម កីឡាការិនី Nguyen Thi Oanh ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ជាពិសេសនាងបានបំបែកកំណត់ត្រារបស់ខ្លួន ក្នុងស៊ីហ្គេមលើកទី ៣០។

លើវិញ្ញាសា Javelin throw កីឡាការិនី Lo Thi Hoang ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេម។ លើវិញ្ញាសាហែលទឹក កីឡាករ Nguyen Huy Hoang និងគីឡាករ Tran Huy Nguyen ក៏ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ