Nhảy đến nội dung

ព័ត៍មាន

Home
  1. ព័ត៍មាន
ថ្ងៃច័ន្ទ, 18:38, 21/09/2026

សហរដ្ឋអាមេរិក និងចិនសម្រេចបានលទ្ធផលវិជ្ជមានក្នុងការពិភាក្សាលើពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិត

[VOVWORLD] - លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng កាលពីថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិគ្រោះយោបល់លើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI)។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និង​ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។ រូបថត៖ Reuters
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និង​ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។ រូបថត៖ Reuters

កិច្ចប្រជុំនេះក៏មានគោលបំណងសម្រេចការឯកភាពគ្នាលើលទ្ធផលជាក់ស្តែង មុនកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកញ្ញា។

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាន​ឱ្យដឹងថា៖ «​យើង​ទើបតែមានកិច្ចប្រជុំដ៏ជោគជ័យជាមួយភាគីចិនស្តីពីពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិត ដោយបន្តកិច្ចការដែលមិនទាន់បានបញ្ចប់ពីកិច្ច​ប្រជុំ​នៅទីក្រុងប៉េកាំង។ ប្រការដែលយើងបានពិភាក្សា គឺការបង្កើតយន្តការមួយ ដែលហៅថា កិច្ចសន្ទនាអាមេរិក-ចិន ស្តីពីបញ្ញាសិប្បនិម្មិត។ យើងបានយល់ព្រមជួបគ្នាម្តងទៀត។ សហរដ្ឋអាមេរិកបានស្នើឱ្យបង្កើតយន្តការជូនដំណឹងរវាងប្រទេសទាំងពីរ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរួមលើគោលដៅនិងការគំរាមកំហែងរួម។»​​

ជំនួបនេះគឺស្រដៀងគ្នាទៅនឹងកិច្ចប្រជុំកាលពីខែឧសភា នៅពេលដែលលោក Bessent និងលោក He Lifeng បានធ្វើការចរចានៅទីក្រុងសេអ៊ូល តែ​ប៉ុន្មានថ្ងៃមុនពេល​មេដឹកនាំសហរដ្ឋអាមេរិក និងចិនជួបគ្នានៅទីក្រុងប៉េកាំង។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំទាំងពីរបានយល់ព្រមបង្កើតយន្តការសន្ទនាអន្តររដ្ឋាភិបាលស្តីពី AI៕

VOVWORlD
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM
តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011