[VOVWORLD] - អស់ជាច្រើនជំនាន់មកហើយ ប្រជាជនដែលរស់នៅតាមដងព្រែក Thay Cai (ខេត្តវិញឡុង) បានផ្សាភ្ជាប់នឹងសិប្បកម្មផលិតឥដ្ឋក្រហម ជាមួយនឹងឡដុតរាងមូលប្រពៃណីដ៏ពិសេស។ សព្វថ្ងៃនេះ “នគរនៃឥដ្ឋក្រហម” ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាគោលដៅទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលមួយនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long។