Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃពុធ, 19:07, 29/04/2026

ហៀនលឿង៖ ស្ពានដ៏ខ្លីបំផុត សម្រាប់ដំណើរដ៏វែងបំផុតរបស់ប្រទេសជាតិ

[VOVWORLD] - ក្នុងប៉ុន្មានថ្ងៃនៃខែមេសាជាប្រវត្តិសាស្ត្រនេះ នៅពេលដែលប្រទេសវៀតណាមប្រារព្ធខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) ទន្លេបេនហៃ និងស្ពានហៀនលឿង (ខេត្តក្វាងទ្រី) បានក្លាយជាគោលដៅសម្រាប់អ្នកដែលចង់ស្វែងយល់ពី ឫសគល់។

<br>
ស្ថិតនៅលើខ្សែស្របទី ១៧ ដែលធ្លាប់ជាខ្សែបន្ទាត់​យោធាជាបណ្តោះអាសន្ន​ ដែលបែងចែកភាគខាងជើង និងភាគខាងត្បូង អស់​រយៈពេល ២១ ឆ្នាំ ​ស្រប​តាមកិច្ចព្រមព្រៀ​ង​ទីក្រុង​ហ្សឺណែវឆ្នាំ ១៩៥៤ បរិវេណតំបន់​កែរ៍ដំណែល​ប្រវត្តិសាស្ត្រហៀនលឿង - បេនហៃ មិនត្រឹមតែជាសាក្សីនៃសម័យកាលដ៏លំបាក និងការលះបង់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏ភ្លឺស្វាងនៃផែនមហាសាមគ្គីភាព និងសេចក្តីប្រាថ្នា​ចង់បានសន្តិភាពរបស់ប្រជាជាតិវៀតណាម​ទៀត​ផង។ (រូបថត៖ Vna)

ស្ថិតនៅលើខ្សែស្របទី ១៧ ដែលធ្លាប់ជាខ្សែបន្ទាត់​យោធាជាបណ្តោះអាសន្ន​ ដែលបែងចែកភាគខាងជើង និងភាគខាងត្បូង អស់​រយៈពេល ២១ ឆ្នាំ ​ស្រប​តាមកិច្ចព្រមព្រៀ​ង​ទីក្រុង​ហ្សឺណែវឆ្នាំ ១៩៥៤ បរិវេណតំបន់​កែរ៍ដំណែល​ប្រវត្តិសាស្ត្រហៀនលឿង - បេនហៃ មិនត្រឹមតែជាសាក្សីនៃសម័យកាលដ៏លំបាក និងការលះបង់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏ភ្លឺស្វាងនៃផែនមហាសាមគ្គីភាព និងសេចក្តីប្រាថ្នា​ចង់បានសន្តិភាពរបស់ប្រជាជាតិវៀតណាម​ទៀត​ផង។ (រូបថត៖ Vna)
<br>
“ការប្រយុទ្ធគ្នាដោយឧបករណ៍បំពងសម្លេង” និង "ការប្រយុទ្ធគ្នាដោយទង់ជាតិ" នៅខ្សែបន្ទាត់នេះ បានបង្ហាញពីឆន្ទៈមោះមុត និងជំនឿជាក់​ដ៏រឹងមាំរបស់កងទ័ពនិងប្រជាជនភាគខាងជើង​ចំពោះភាគខាងត្បូង​។ រូបថត៖ baotanglichsu.vn

“ការប្រយុទ្ធគ្នាដោយឧបករណ៍បំពងសម្លេង” និង "ការប្រយុទ្ធគ្នាដោយទង់ជាតិ" នៅខ្សែបន្ទាត់នេះ បានបង្ហាញពីឆន្ទៈមោះមុត និងជំនឿជាក់​ដ៏រឹងមាំរបស់កងទ័ពនិងប្រជាជនភាគខាងជើង​ចំពោះភាគខាងត្បូង​។ រូបថត៖ baotanglichsu.vn

ការប្រយុទ្ធដោយ​ពណ៌ថ្នាំលាបលើតួស្ពាន៖ អាជ្ញាធរភាគខាងត្បូងចាស់ លាបពណ៌ខៀវ ខណៈដែលភាគខាងជើងលាបពណ៌លឿង ប៉ុន្តែបេះដូងរបស់ប្រជាជនវៀតណាមនៅត្រើយទាំងសងខាង ជានិច្ច​កាល​មានចង្វាក់តែមួយ ឆ្ពោះទៅរកការបង្រួបបង្រួម​ប្រទេស​ជាតិ។​

សម្លឹង​មើលពីស្ពានហៀនលឿងទៅច្រាំងខាងត្បូង។ ស្ពានប្រវត្តិសាស្ត្រនេះត្រូវបានសាងសង់​ឡើង​ដោយអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៥២ និងត្រូវបានបំផ្លាញដោយគ្រាប់បែក​អាមេរិកក្នុងឆ្នាំ ១៩៦៧។ នៅឆ្នាំ ២០០២ ស្ពាននេះត្រូវបានជួសជុលនិង​បើក​សម្ពោធនៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០០៣​។

វិមាន "សេចក្តីប្រាថ្នាបង្រួបបង្រួម" នៅលើច្រាំងខាងត្បូងនៃទន្លេបេនហៃ - រូបភាពរបស់អ្នក​ម្តាយ និងកូនដែលសម្លឹងមើលទៅទិស​ខាងជើង បាន​ពណ៌នាអំពីការឈឺចាប់នៃការបែកបាក់ និងជំនឿលើថ្ងៃមួយ​ដែលប្រទេសជាតិ​ត្រូវបាន​បង្រួបបង្រួមឡើងវិញ។

ស្ពានហៀនលឿង និងចុងខាងជើងនៃស្ពានមើលពីចុង​ខាងត្បូង។

ពាក្យស្លោក "វៀតណាម សន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាពជារៀងរហូត" មិនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជា​ពាក្យ​សម្បថដ៏មុតមាំ និងជាសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល អស់រយៈពេល ២១ ឆ្នាំនៃការបែកបាក់ទៀត​ផង​​។

បង្គោលទង់ជាតិហៀនលឿង ជាមួយទង់ជាតិពណ៌ក្រហម ផ្កាយមាស ទំហំ ១០៨ ម៉ែត្រការ៉េ កំពុងបក់រវីកៗ ជានិមិត្ត​រូប​នៃ​អធិប្បតេយ្យភាព និង​កម្លាំង​រស់​របស់​ប្រជាជាតិ​វៀតណាម​។ ​

គំនូរសេរ៉ាមិចនៅគល់​បង្គោលទង់ជាតិ ហៀនលឿង បាន​ពណ៌នាអំពីប្រវត្តិសាស្ត្រ និងសេចក្តីប្រាថ្នារបស់ហៀនលឿង។

ផ្ទះតាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រ​ហៀនលឿង - ជាកន្លែងដែលរក្សាវត្ថុបុរាណដ៏មានតម្លៃ ពីសម័យកាលនៃ "ឈាម និងផ្កា" នៅខេត្តក្វាងទ្រី។

ភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្រនៅស្ពាន​ហៀនលឿង - ឥឡូវនេះជាគោលដៅសម្រាប់ការអប់រំសន្តិភាពសម្រាប់មិត្តភក្តិជុំវិញពិភពលោក។
រូបថត៖ Vinh Thong/VOV-ភាគ​កណ្តាល

មនុស្សម្នា​តែងតែនិយាយថា ហៀនលឿង គឺជាស្ពានវែងបំផុតនៅលើពិភពលោក។ ពីព្រោះ ដើម្បីឆ្លងកាត់ទន្លេ​ដែលមានប្រវែងតិចជាង ២០០ ម៉ែត្រនេះ ប្រជាជាតិវៀតណាមត្រូវចំណាយពេល ២១ ឆ្នាំ ជាមួយនឹងបំណងប្រាថ្នាដ៏ខ្លាំងក្លាសម្រាប់ការបង្រួបបង្រួម​ប្រទេស​ជាតិ។

រូបរាងថ្មីនៃកែរ៍ដំណែលជាតិពិសេស ហៀនលឿង - បេនហៃ បន្ទាប់ពីការជួសជុលដ៏ធំបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសខួបលើក៥១ឆ្នាំ ទិវាបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) ។ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) ។

សញ្ញាសម្គាល់នៃខ្សែស្របទី ១៧

ទីតាំង៖ តាមបណ្តោយទន្លេបេនហៃ (ខេត្តក្វាងទ្រី) នៅខ្សែស្របទី ១៧ នៃរយៈទទឹងខាងជើង។

ប្រវត្តិសាស្ត្រ៖ យោងតាមកិច្ចព្រមព្រៀងទីក្រុង​ហ្សឺណែវឆ្នាំ ១៩៥៤ នេះត្រូវបានជ្រើសរើសជាខ្សែព្រំដែនយោធាបណ្តោះអាសន្ន ដើម្បីបែងចែកកម្លាំងរវាង សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងអាណានិគមនិយមបារាំង។

បេសកកម្ម៖ ទោះបីជានេះ គ្រាន់តែជាព្រំដែន "បណ្តោះអាសន្ន" ក៏ដោយ ខ្សែស្របទី ១៧ បានបែងចែក​វៀតណាមខាងជើង និងខាងត្បូង​អស់​រយៈពេល ២១ ឆ្នាំ (១៩៥៤ - ១៩៧៥)។

និមិត្តសញ្ញា៖ ជាមួយនឹងជ័យជម្នះដ៏​មហិមានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ខ្សែ​ព្រំដែននេះត្រូវបានលុបចោលជាផ្លូវការ។ សព្វថ្ងៃនេះ ទន្លេហៀនលឿង-បេនហៃ បានក្លាយជា​កែរ៍ដំណែល​ជាតិពិសេសមួ ជានិមិត្តរូបនៃសេចក្តីប្រាថ្នា​សន្តិភាពនិង បូរណភាពទឹកដីរបស់ប្រជាជាតិវៀតណាម៕

VOVWORlD
English Tiếng Việt 中文 日本語 한국어 Français Русский Deutsch Español Indonesia ไทย ພາສາລາວ ខ្មែរ
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011