នៅកណ្តាលព្រៃឈើធម្មជាតិនៃឃុំហ្វុងក្វាង (Phong Quang) ខេត្តថៃង្វៀន (Thai Nguyen) ទឹកធ្លាក់លុងប៉ាង (Lung Pang) លេចឡើងដូចជាគ្រាប់ត្បូងមួយដែលកំពុងលាក់ខ្លួននៅកណ្តាលព្រៃឈើខៀវស្រងាត់។ មិនត្រឹមតែទាក់ទាញដោយសម្រស់ធម្មជាតិដ៏រហោស្ថានប៉ុណ្ណោះទេ ទីនេះក៏កំពុងក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តការដើរកម្សាន្តព្រៃ (hiking) ការដើរថ្មើរជើងកាត់ព្រៃឈើធម្មជាតិ និងការរុករកធម្មជាតិផងដែរ។ ដំណើរទៅកាន់លុងប៉ាងមិនត្រឹមតែជាដំណើរទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ភ្ញៀវទេសចរ ទទួលបានអារម្មណ៍នៃចង្វាក់ដង្ហើមនៃព្រៃភ្នំ ស្ដាប់សំឡេងទឹកហូរធ្លាក់ពីផ្ទាំងថ្មធំៗ និងស្វែងរកភាពសុខសាន្តនៅចំកណ្តាលជីវភាពសម័យទំនើប។
Hiking លុងប៉ាង – ដំណើរឆ្លងកាត់ព្រៃឈើដ៏ធំល្វឹងល្វើយ
ថ្ងៃសុក្រ, 18:10, 31/07/2026
[VOVWORLD] - ដំណើរទៅកាន់លុងប៉ាងមិនត្រឹមតែជាដំណើរទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ភ្ញៀវទេសចរ ទទួលបានអារម្មណ៍នៃចង្វាក់ដង្ហើមនៃព្រៃភ្នំ ស្ដាប់សំឡេងទឹកហូរធ្លាក់ពីផ្ទាំងថ្មធំៗ និងស្វែងរកភាពសុខសាន្តនៅចំកណ្តាលជីវភាពសម័យទំនើប។