ចាប់ពីព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ជនជាតិម៉ុងនៅក្នុងឃុំ កូម៉ា ខេត្តសឺនឡា និងបណ្តាឃុំជិតខាងបានប្រមូលផ្តុំគ្នាដោយអន្ទះសារទៅកាន់មជ្ឈមណ្ឌលឃុំ ដើម្បីចូលរួម "ផ្សារណាតខ្ពង់រាប" ក្នុងឱកាសទិវាបុណ្យឯករាជ្យ។
ផ្លូវថ្នល់ដែលនាំទៅដល់កណ្តាលឃុំកូម៉ាបានក្លាយជាផ្លូវថ្នល់មមាញឹកជាងធម្មតា។
ផ្លូវថ្នល់ដែលនាំទៅដល់កណ្តាលឃុំកូម៉ាបានក្លាយជាផ្លូវថ្នល់មមាញឹកជាងធម្មតា។
អ្នកខ្លះទៅផ្សារដើម្បីទិញទំនិញ អ្នកខ្លះទៀតលក់កសិផល និងឥវ៉ាន។
អ្នកខ្លះទៅផ្សារដើម្បីជួបជុំជាមួយមិត្តភក្តិ។
មនុស្សជាច្រើនគ្រាន់តែទៅផ្សារដើម្បីពិសារហ្វ័រមួយចាន ថតរូបពីរបីសន្លឹកប៉ុណ្ណោះ ហើយបន្ទាប់មកវិលត្រឡប់មកវិញ។
នៅក្នុងហ្វូងមនុស្សដ៏មមាញឹក គូស្វាមីភរិយាវ័យក្មេងជាច្រើនក្នុងសម្លៀកបំពាក់ប្រពៃណីបានធ្វើដំណើរទៅកាន់ផ្សារ។
សម្រាប់យុវជនជំនាន់ក្រោយ នេះក៏ជាឱកាសមួយដើម្បីជួបជុំគ្នា ថតរូប និងផ្តិតយកពេលវេលាដ៏ស្រស់ស្អាតនៃពិធីបុណ្យផងដែរ។
ប្រជាជនបានចូលរួមក្នុងការប្រឡងធ្វើនំ Day ដែលជាមុខម្ហូបប្រពៃណីរបស់ជនជាតិម៉ុង; លេងល្បែងប្រជាប្រិយ និងសម្តែងសិល្បៈផងដែរ។
ពណ៌ស្រស់ឆើតឆាយនៃក្រណាត់ចរបាប់ បានលាយឡំជាមួយនឹងសំឡេងសើចក្អាកក្អាយរបស់ប្រជាជន បង្កើតបរិយាកាសរស់រវើកនៅទិវាបុណ្យឯករាជ្យ។
យោងតាមជនជាតិម៉ុងនៅក្នុងឃុំកូម៉ា ទិវាបុណ្យឯករាជ្យគឺជាពិធីបុណ្យដែលមានអត្ថន័យពិសេសខ្លាំងណាស់។ ភាសាម៉ុងហៅថា "Chua li" ដោយប្រព្រឹត្តទៅនៅខែកញ្ញា នៅពេលដែលស្រូវទុំ ហើយពោតក៏ឈានចូលរដូវប្រមូលផលជាបណ្ដើរៗផងដែរ។ នេះជាពេលដែលប្រជាជនទុកការងារកសិកម្មនៅមួយអន្លើជាបណ្តោះអាសន្នដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យ។
សម្រាប់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបសឺនឡា ទិវាបុណ្យឯករាជ្យមិនមែនគ្រាន់តែជាពិធីបុណ្យធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងជីវភាពខាងវិញ្ញាណរបស់ពួកគេទៀតផង។ នេះជាឱកាសមួយសម្រាប់ប្រជាជន រំលឹកឡើងវិញពីការផ្លាស់ប្តូររបស់មាតុភូមិ ចាប់តាំងពីមានបក្ស លោកប្រធានហូជីមិញ និងបដិវត្តន៍។
នៅកណ្តាលតំបន់ព្រៃភ្នំនៃខេត្ត សឹនឡា ពណ៌ស្រស់ឆើតឆាយនៃសម្លៀកបំពាក់ប្រពៃណី និងស្នាមញញឹមនៅទិវាបុណ្យឯករាជ្យជាតិ បានបង្កើតបរិយាកាសនៃទិវាបុណ្យឯករាជ្យដ៏រស់រវើក និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ៕