Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃសុក្រ, 17:37, 03/07/2026

ការសម្តែង 3D Mapping អបអរសាទរខួប ៥០ ឆ្នាំនៃទីក្រុងដែលមាន​ឈ្មោះលោកអ៊ំហូ

[VOVWORLD] - នាយប់ថ្ងៃទី១ ខែកក្កដា ប្រជាជនទីក្រុងហូជីមិញ និងភ្ញៀវទេសចររាប់ពាន់នាក់ បានចូលរួមរីករាយជាមួយ «ពិធីជប់លៀងចក្ខុវិញ្ញាណ» ដ៏ជក់នេត្រ តាមរយៈការសម្តែងពន្លឺសិល្បៈ 3D Mapping រួមផ្សំ​នឹងការប្រគំតន្ត្រី ដោយ​ចាប់​ផ្តើមខ្សែ​សក​​ម្ម​ភាពអបអរសាទរខួប ៥០ ឆ្នាំនៃទីក្រុងសៃហ្គន - ហ្សាឌិញ ដែល​ត្រូវបាន​ដាក់​ឈ្មោះ​តាមលោកប្រធានហូជីមិញ។

ថ្លែងក្នុងពិធីបើក លោក Nguyen Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា រយៈពេល ៥០ ឆ្នាំដែលយក​ឈ្មោះ លោកអ៊ំហូ គឺជារយៈពេល ៥០ ឆ្នាំដែលទីក្រុងបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដោយ​ឥតឈប់ឈរ ពីទីក្រុងមួយដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយសង្គ្រាម ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសទាំងមូល។


លោក Nguyen Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ថ្លែងមតិបើកកម្មវិធី។

យោងតាមលោក Nguyen Manh Cuong តាមរយៈការរួមបញ្ចូលគ្នារវាងសិល្បៈសម្តែងសម័យទំនើប និងបច្ចេកវិទ្យ 3D Mapping ទីក្រុងហូជីមិញមានបំណងចង់ផ្ញើជូនប្រជាជន មិត្តភក្តិក្នុង​ស្រុក និងភ្ញៀវទេសចរអន្តរជាតិ នូវសារអំពីទីក្រុងមួយប្រកបដោយមនោសញ្ចេតនា ស្វាហាប់ នវានុវត្តន៍ ធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព; ដោយគោរពអតីតកាល បោះជំហានយ៉ាងរឹងមាំក្នុងបច្ចុប្បន្នកាល និងឆ្ពោះទៅរក​អនាគតដោយ​ទំនុក​ចិត្ត​។


ផ្នែកខាងមុខនៃទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហាក់បីដូចជាត្រូវបាន «ស្លៀក​សម្លៀកបំពាក់ថ្មី» តាមរយៈការសម្តែង 3D Mapping។

ក្នុងរយៈពេលជិត ៣០ នាទី តាមរយៈឈុតសម្តែង 3D Mapping ចំនួនពីរ របស់​អង្គភាពមកពីវៀតណាម និងបារាំង ផ្នែកខាងមុខនៃទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហាក់ដូចជាត្រូវបាន «ពាក់​អាវថ្មី» ដោយនាំ​ទស្សនិកជន​ឆ្លងកាត់ស្នាក់ស្នាមប្រវត្តិសាស្ត្រ តម្លៃវប្បធម៌ប្រពៃណី និងសេចក្តីប្រាថ្នាចង់ធ្វើសមាហរណកម្ម​របស់ទីក្រុងហូជីមិញ ក្នុងយុគសម័យថ្មី។

ក្នុងរយៈពេលជិត ៣០ នាទី តាមរយៈឈុតសម្តែង 3D Mapping ចំនួនពីរ របស់​អង្គភាពមកពីវៀតណាម និងបារាំង ផ្នែកខាងមុខនៃទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហាក់ដូចជាត្រូវបាន «ពាក់​អាវថ្មី» ដោយនាំ​ទស្សនិកជន​ឆ្លងកាត់ស្នាក់ស្នាមប្រវត្តិសាស្ត្រ តម្លៃវប្បធម៌ប្រពៃណី និងសេចក្តីប្រាថ្នាចង់ធ្វើសមាហរណកម្ម​របស់ទីក្រុងហូជីមិញ ក្នុងយុគសម័យថ្មី។


កម្មវិធីសម្តែងពន្លឺសិល្បៈ 3D Mapping រួមផ្សំនឹងការប្រគំតន្ត្រីនេះ បានបើកឆាក​ឱ្យខ្សែសកម្មភាពអបអរសាទរខួប ៥០ ឆ្នាំនៃទិវាទីក្រុងសៃហ្គន - ហ្សាឌិញ មានកិត្តិយសដោយ​បានយក​​ឈ្មោះលោកប្រធានហូជីមិញ (០២ កក្កដា ១៩៧៦ - ០២ កក្កដា ២០២៦)។

ដោយ​បាន​ទស្សនាកម្មវិធីនេះ លោក Tran Thanh Lam ប្រជាជនទីក្រុងហូជីមិញម្នាក់ បានឱ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរថ្មីនៃរូបភាព និងខ្លឹមសារនៃការសម្តែងក្នុងឆ្នាំនេះ ជាពិសេសគឺឈុតឆាកដែលបង្ហាញឡើងវិញនូវ ក្បូរក្បាច់​រចនា Dai Viet សម្លៀកបំពាក់ប្រពៃណី និងរូបភាពអាវផាយ វៀតណាម។

លោក Lam បានចែករំលែកថា៖ «ខ្ញុំធ្លាប់បានទស្សនាការសម្តែង 3D Mapping លើក​មុនៗ ប៉ុន្តែលើកនេះមានរូបភាពនិងខ្លឹមសារថ្មីៗជាច្រើន។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះការសម្តែងដែលមានរូបភាព​នៃវប្បធម៌ Dai Viet បុរាណ រូបភាពអាវផាយប្រពៃណី និងសំលៀកបំពាក់​បុរាណ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង​ នៅពេល​ដែលវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសយើងត្រូវបានបង្ហាញ និង​ឧទ្ទេសនាមដល់អ្នកទេសចរ និងមិត្តភក្តិជុំវិញពិភពលោក»​។​​

* រូបភាពមួយចំនួននៅក្នុងការសម្តែង៖


ឆ្លាស់គ្នានឹងវគ្គសម្តែងពន្លឺសិល្បៈ 3D Mapping គឺកម្មវិធីប្រគំតន្ត្រីដែលមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន។

រាល់ឈុតសម្តែងនីមួយៗ ហាក់ដូចជានាំទស្សនិកជនឆ្លងកាត់រាល់ស្នាក់ស្នាមប្រវត្តិសាស្ត្រ តម្លៃវប្បធម៌ប្រពៃណី និងសេចក្តីប្រាថ្នាចង់ធ្វើសមាហរណកម្មរបស់ទីក្រុងក្នុងយុគសម័យថ្មី។

ប្រជាជនទីក្រុងហូជីមិញ និងភ្ញៀវទេសចររាប់ពាន់នាក់ បានចូលរួមរីករាយជាមួយ «ពិធីជប់លៀងចក្ខុវិញ្ញាណ» ដ៏ជក់នេត្រា តាមរយៈការសម្តែងពន្លឺសិល្បៈ 3D Mapping រួមបញ្ចូលជាមួយនឹងការប្រគំតន្ត្រី។

ផ្នែកខាងមុខនៃទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហាក់បីដូចជាត្រូវបាន «ពាក់អាវថ្មី» តាមរយៈការសម្តែង 3D Mapping។

ផ្នែកខាងមុខនៃទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ហាក់បីដូចជាត្រូវបាន «ពាក់អាវថ្មី» តាមរយៈការសម្តែង 3D Mapping។

អ្នកយកព័ត៌មាន VOV ប្រចាំនៅទីក្រុងហូជីមិញ
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM
តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011