ក្នុងវិញ្ញាសារនេះ តាសួ បានប្រកួតប្រជែងជាមួយគោលដៅចំនួន ៦ រួមមាន កោះគុដ (ថៃ) ម៉ាឡាកា (ម៉ាឡេស៊ី) ម៉ូរីអូកា (ជប៉ុន) កោះស៊ូមបា (ឥណ្ឌូនេស៊ី) តៃប៉ិ (តៃវ៉ាន់ ចិន) និងនិញប៊ិញ (វៀតណាម)។ ទាំងនេះសុទ្ធសឹងតែជាតំបន់ដែលមានទេសភាព អត្តសញ្ញាណ និងសមត្ថភាពបម្រើទេសចរណ៍យ៉ាងច្បាស់លាស់។
ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យតាសួក្លាយជា "គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី"
[VOVWORLD] - តាសួ ខេត្តសឺនឡា ជាលើកដំបូងត្រូវបាន World Travel Awards - ពានរង្វាន់ទេសចរណ៍ពិភពលោក តែងតាំងសម្រាប់វិញ្ញាសារ «គោលដៅទេសចរណ៍ទើបលេចចេញឈានមុខគេនៅអាស៊ីឆ្នាំ ២០២៦»។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបើកឱកាសបន្ថែមទៀតសម្រាប់ការផ្សព្វផ្សាយគោលដៅទេសចរណ៍នៃតំបន់ខ្ពង់រាបរបស់វៀតណាមទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ។