ដើម្បីរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ -៣០ មេសា ២០២៦) និងឆ្ពើទៅរំលេកខួប ១៣៦ឆ្នាំ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៦) គណៈគ្រប់គ្រងបឹង Hoan Kiem និងតំបន់វិថីបុរាណហាណូយបានបើកការតាំងពិព័រណ៍សិល្បៈក្រោមប្រធានបទ "ផ្កាឈូកខែឧសភា" នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹង Hoan Kiem (លេខ ២ វិថី Le Thai To)។
ផ្កាឈូកគឺជានិមិត្តរូបនៃភាពបរិសុទ្ធ ភាពថ្លៃថ្នូរ ហើយក៏ជារូបភាពដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិត និងបុគ្គលិកលក្ខណៈសាមញ្ញ ប៉ុន្តែអស្ចារ្យរបស់លោកប្រធានហូជីមិញ។
តាមរយៈស្នាដៃរបស់វិចិត្រករសហសម័យដូចជា Thuy Huong, Nguyen Thi Thu, Ta Thi Thanh Tam, Le Huong, Vuong Manh Lan, Dao Van Tuan ផ្កាឈូកបានលេចឡើងក្នុងទម្រង់ចម្រុះ លើវត្ថុធាតុផ្សេងៗ ចាប់ពីសូត្រ រហូតដល់ខ្មុកម្រ័ក្សណ៍ និងក្រដាស Do។
វិចិត្រករម្នាក់ៗនាំមកនូវរចនាបថរៀងៗខ្លួន ប៉ុន្តែសុទ្ធតែបង្ហាញពីសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះផ្កាដែលបង្កប់ដោយដួងព្រលឹងជាតិ។
លោកស្រី ង៉ូ ធីធុយយឿង - ប្រធានគណៈគ្រប់គ្រងបឹង Hoan Kiem និងតំបន់វិថីបុរាណហាណូយ - បានបញ្ជាក់ថា ការតាំងពិព័រណ៍នេះគឺជាចំណុចប្រសព្វនៃគំនិតច្នៃប្រឌិតបែបទំនើបដោយផ្អែកលើមូលដ្ឋាននៃបេតិកភណ្ឌ ដែលបង្កើតបានជារូបរាងថ្មី សម្រាប់ផ្កាឈូក នៅក្នុងសិល្បៈសហសម័យ។
ភាពចម្រុះនៃសម្ភារៈ និងបច្ចេកទេសគូរ បានបង្កើតបរិយាកាសសិល្បៈដ៏សម្បូរបែប ដែលជួយអ្នកទស្សនាឱ្យយល់កាន់តែច្បាស់អំពី "ព្រលឹងផ្កាឈូក" និងតម្លៃមនុស្សសាស្ត្រដ៏ថ្លៃថ្លា។
ចំណុចលេចធ្លោមួយនៃការតាំងពិព័រណ៍គឺផ្ទាំងសរសេរអនុស្សាវរីយ៍ មានប្រវែង ១០ ម៉ែត្រ។ ចាប់តាំងពីថ្ងៃបើកពិព័រណ៍មក អ្នកទស្សនាជាច្រើនបានចារឹកចំណាប់អារម្មណ៍ ការដឹងគុណ និងមោទនភាពជាតិនៅលើផ្ទាំងសរសេរអនុស្សាវរីយ៍នេះ។
យោងតាមវិចិត្រករ Huong Le នៅចុងបញ្ចប់នៃការតាំងពិព័រណ៍ ពីចំណាប់អារម្មណ៍ដ៏ស្មោះស្ម័គ្ររបស់ប្រជាជន វិចិត្រករនឹងរួមគ្នា បង្កើតស្នាដៃសិល្បៈមួយ។ ផ្ទាំងគំនូរនេះនឹងក្លាយជាអំណោយខាងវិញ្ញាណពិសេសមួយ ផ្ញើទៅកាន់ទាហានដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ពិសេសទ្រឿងសា ដើម្បីបង្ហាញពីការតភ្ជាប់យ៉ាងជិតស្និតរវាងដីគោក និងកោះសមុទ្រ។
ការតាំងពិព័រណ៍នេះដំណើរការរហូតដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦៕