Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃសុក្រ, 19:34, 19/06/2026

«ប៊ិចដែកថែប ចិត្តស្មោះសរ» - តម្លៃឆ្លងកាត់សម័យកាលរបស់អ្នកសារព័ត៌មានវៀតណាម

[VOVWORLD] - នៅក្នុង​ទ្រុងរបារដែកនៃពន្ធនាគារនិងផ្សែងនៃសមរភូមិ តើអ្នក​សារព័ត៌មានបដិវត្តន៍វៀតណាម​បានរស់នៅ តស៊ូប្រយុទ្ធ និងសរសេរឡើងនូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិយ៉ាងដូចម្តេច? ចម្លើយទាំងនោះកំពុងត្រូវបានរក្សាទុកនៅក្នុង​បរិយាកាសនៃកេរ៍ដំណែលប្រវត្តិសាស្ត្រពន្ធនាគារហ្វាឡូ (Hỏa Lò) តាមរយៈការតាំងពិព័រណ៍ក្រោម​ប្រធានបទ «ប៊ិចដែកថែប​ ចិត្តស្មោះសរ»។

ក្នុងឱកាសរំលឹកខួប ១០១ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិោថុនា ១៩២៥ - ២១ មិថុនា ២០២៦) កេរ៍ដំណែលពន្ធនាគារហ្វាឡូ បានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ «ប៊ិចដែកថែប ចិត្តស្មោះសរ»។
បរិយាកាសនៃការដាក់តាំងពិព័រណ៍នេះ លេចឡើងដូចជាបទភ្លេងដ៏អង់អាចក្លាហានមួយ បាននាំទស្សនិកជនឱ្យវិលត្រឡប់ទៅរកអតីតកាល ដើម្បីក្រឡេកមើលឡើងវិញនូវដំណើរការបង្កើតនិងអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍វៀតណាម។
តាមរយៈប្រព័ន្ធឯកសារ រូបថត និងវត្ថុបុរាណ ការតាំងពិព័រណ៍នេះបានលើកតម្កើងអ្នកសារព័ត៌មាននិងយុទ្ធជនបដិវត្តន៍ ដែលបានប្រើប្រាស់ប៊ិចធ្វើជាអាវុធក្នុងការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ។
ជាពិសេស ការតាំងពិព័រណ៍បានឆ្លុះបញ្ចាំងពីអ្នកសារព័ត៌មាននៅក្នុងពន្ធនាគារ និងនៅលើសមរភូមិដ៏កាច់សាហាវ ជាកន្លែងដែលឆន្ទៈមោះមុត សេចក្តីស្នេហាជាតិ និងស្មារតីបដិវត្តន៍ នៅតែត្រូវបានរក្សា និងផ្សព្វផ្សាយតាមរយៈរាល់ទំព័រសារព័ត៌មាន។
ការតាំងពិព័រណ៍ក្រោមប្រធានបទ «ប៊ិចដែកថែប ចិត្តស្មោះសរ» រួមមានខ្លឹមសារ៖ សារព័ត៌មានបដិវត្តន៍វៀតណាម - ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ; ប៊ិចដែកថែប ចិត្តស្មោះសរ; បន្តលំហូរប្រវត្តិសាស្ត្រ។
នៅក្នុងផ្នែកទីមួយ «សារព័ត៌មានបដិវត្តន៍វៀតណាម - ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» បានឧទ្ទេសនាមជាទូទៅអំពីប្រវត្តិនៃការបង្កើតសារព័ត៌មានបដិវត្តន៍វៀតណាម ជាមួយនឹងរបត់ដ៏សំខាន់ដូចជា៖ ថ្ងៃទី២១ មិថុនា ឆ្នាំ១៩២៥ នៅទីក្រុងក្វាងចូវ (ចិន) កាសែត Thanh Nien (យុវជន) របស់សមាគមយុវជនបដិវត្តន៍វៀតណាម ដែលបង្កើតឡើងដោយអគ្គមគ្គុទេសក៍ ង្វៀន អាយ ក្វុក (Nguyễn Ái Quốc) បានចុះផ្សាយការបោះពុម្ភដំបូងបង្អស់។
ចំណុចលេចធ្លោនៃការតាំងពិព័រណ៍នេះ គឺផ្នែកទីពីរ «ប៊ិចដែកថែប ចិត្តស្មោះសរ»៖ ដែលឆ្លុះបញ្ចាំងពីរូបភាពអ្នកសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏លំបាកលំបិននៃពន្ធនាគារនិងសមរភូមិ។ ចាប់ពីសារព័តមានសម្ងាត់ដែលត្រូវបាននិពន្ធឡើងនៅពីក្រោយចម្រឹងដែកនៃពន្ធនាគារ រហូតដល់ព្រឹត្តិបត្រព័ត៌មានដែលត្រូវបានធ្វើឡើងនៅសមរភូមិ សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមចំណែកក្នុងការផ្សព្វផ្សាយស្មារតីស្នេហាជាតិ ឆន្ទៈតស៊ូ និងសេចក្តីប្រាថ្នាចង់បានឯករាជ្យរបស់ប្រជាជាតិ។
រូបថតបញ្ឈរនៃបណ្តាអ្នកសារព័ត៌មាន និងយុទ្ធជនបដិវត្តន៍ ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម។
នៅក្នុងផ្នែកទីបី «ការបន្តលំហូរប្រវត្តិសាស្ត្រ»៖ ដោយបន្តមរតកនូវតម្លៃប្រពៃណី សារព័ត៌មានបដិវត្តន៍វៀតណាមសព្វថ្ងៃនេះ ជានិច្ចកាលពង្រីកតួនាទីជាមធ្យោបាយព័ត៌មានដ៏សំខាន់ ឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ និងទាន់ពេលវេលានូវបញ្ហានៃជីវភាពរស់នៅសង្គម ដើម្បីបម្រើដល់បុព្វហេតុកសាង និងការពារមាតុភូមិ។
ភ្ញៀវទេសចរអន្តរជាតិផ្ដោតអារម្មណ៍ អានរឿងរ៉ាវអំពីអ្នកសារព័ត៌មានបដិវត្តន៍វៀតណាម។
ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិជាច្រើនមានការចាប់អារម្មណ៍ចំពោះទំព័រមុខនៃកាសែត Tien Phong - ការបោះពុម្ភពិសេស អបអរសាទរទិវារំដោះរដ្ឋធានី នាខែតុលា ឆ្នាំ១៩៥៤។
ជាមួយនឹងទម្រង់ audio guide (ការបកស្រាយពន្យល់ជាសំឡេងដោយស្វ័យប្រវត្តិ) ភ្ញៀវទេសចរគ្រប់វ័យ សុទ្ធតែអាចទស្សនាការតាំងពិព័រណ៍នេះបានយ៉ាងងាយស្រួល។
យោងតាមគណៈកម្មការរៀបចំ៖ ការតាំងពិព័រណ៍ «ប៊ិចដែកថែប ចិត្តស្មោះសរ» គឺសំដៅលើកតម្កើងយុទ្ធជនបដិវត្តន៍ដ៏ស្មោះត្រង់និងមុតមាំ ទោះបីជាត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារអាណានិគម និងចក្រពត្តិនិយមក៏ដោយ ក៏ពួកគេនៅតែរក្សាបាននូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ដោយប្រើប្រាស់ចុងប៊ិចដើម្បីតស៊ូ និងបោះពុម្ពផ្សាយសារព័ត៌មាន។ ការតាំងពិព័រណ៍នេះក៏ជាការសម្តែងការដឹងគុណចំពោះបណ្តាអ្នកសារព័ត៌មាន និងយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ អស់មួយជីវិតដើម្បីបុព្វហេតុដ៏រុងរឿងនៃសារព័ត៌មានបដិវត្តន៍វៀតណាម។

ការតាំងពិព័រណ៍នេះបាន​ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងកេរ៍ដំ​ណែលប្រវត្តិសាស្ត្រពន្ធនាគាហ្វាឡូ លេខ១ វិថីហ្វាឡូ សង្កាត់ Cua Nam ទីក្រុងហាណូយ។

រូបភាពមួយចំនួននៅក្នុងការតាំងពិព័រណ៍៖

VOVWORlD
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM
តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011