Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃអាទិត្យ, 16:16, 19/07/2026

ប្រាង្គ​ខាយ​ឌិញ - សញ្ញាសម្គាល់នៃការប្រសព្វគ្នារវាងវប្បធម៌បូព៌ា និងលោកខាងលិច នៅក្នុងតំបន់​កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ

[VOVWORLD] - ប្រាង្គខាយឌិញ មិនត្រឹមតែជាកន្លែងសម្រាកចុងក្រោយរបស់ព្រះមហាក្សត្រទី ១២ នៃរាជវង្សង្វៀនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃការចម្រើន​វប្បធម៌នៅដើមសតវត្សរ៍ទី ២០ ដែលឆ្លុះបញ្ចាំងពីការ​ជួបជុំគ្នារវាងវិចិត្រសិល្បៈប្រពៃណីវៀតណាម និងសិល្បៈស្ថាបត្យកម្មអឺរ៉ុប និងអាស៊ីផងដែរ​។

ស្ថិតនៅលើជម្រាលភ្នំ ចូវជឺ (Chau Chu) មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហ្វេ ប្រាង្គខាយឌិញ (ឬត្រូវបានហៅថា អ៊ឺងឡាំ - Ung Lang) គឺជាប្រាង្គតម្កល់សពដ៏ពិសេសបំផុតនៃរាជវង្សង្វៀន។ ត្រូវបានសាងសង់ឡើងពីឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩៣១ នេះជាសំណង់តែមួយគត់នៃរាជវង្សវៀតណាម ដែលប្រើប្រាស់សម្ភារៈនាំចូលទាំងស្រុង ដូចជាស៊ីម៉ង់ត៍ ដែកថែប កញ្ចក់ពណ៌ និងក្បឿង ardoise។
ដោយមិនប្រើប្រាស់ឈើ ឬថ្មជ្រុង ដូចប្រាង្គតម្កល់សពមុនៗនោះទេ ប្រព័ន្ធជណ្តើរ និងបង្កាន់ដៃឆ្លាក់សត្វនាគត្រូវបានចាក់បេតុងទាំងស្រុង - បច្ចេកទេសសាងសង់ទំនើបបំផុតនៅពេលនោះ ដែលទើបតែនាំចូលពីអឺរ៉ុបមក។
ដើម្បីទៅដល់កន្លែងបញ្ចុះសពរបស់ព្រះមហាក្សត្រ អ្នកទស្សនាត្រូវតែឡើងជណ្តើរចោតចំនួន ១២៧ កាំ។
ជាទូទៅ ប្រាង្គខាយឌិញស្ថិតនៅទីតាំងដែលមានទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតជាទីមនោរម្យផង និងមានភាពស្គឹមស្កៃ ស្របតាមព្រះរាជបំណងរបស់ស្តេច ខាយឌីញផង។
នៅឯរាជលាន បៃឌិញ (Bai Dinh) រូបចម្លាក់ថ្មពីរជួរ ឈរយ៉ាងស្ងៀមស្ងាត់ ការពារអាណាចក្រដ៏អស់កល្បជានិច្ច។
រូបចម្លាក់ថ្មពីរជួររបស់មន្ត្រីរាជការ និងមេទ័ព ដំរី និងសេះត្រូវបានឆ្លាក់ក្នុងទំហំដូចមនុស្សពិត បង្ហាញពីសិល្បៈចម្លាក់ដ៏ប្រណិត និងទស្សនៈនៃពិធីកិច្ចរាជវាំងក្រោមរាជវង្សង្វៀន។
បើប្រៀបធៀបទៅនឹងប្រាង្គផ្សេងទៀតនៅទីក្រុងហ្វេ ប្រាង្គខាយឌិញមានទំហំតូច ប៉ុន្តែមានរយៈពេលសាងសង់យូរបំផុត គឺ ១១ ឆ្នាំ និងចំណាយការខិតខំប្រឹងប្រែង និងថវិកាច្រើនបំផុតផងដែរ។
ធៀនឌិញគុង (Thien Dinh Cung) ស្ថិតនៅជាន់ទី ៥ ជាជាន់ខ្ពស់បំផុតនៅក្នុងប្រាង្គ។ នេះជាកន្លែងដែលសិល្បៈ គំនូរដាំប៉សឺឡែន ( mosaic) របស់វៀតណាមរីកចម្រើនដ៏រុងរឿងបំផុត។
ផ្នែកខាងក្នុងនៃវិមានធៀនឌិញគុង ត្រូវបានតុបតែងដោយគំនូរប៉សឺឡែនដ៏ប្រណិត។
ក្បូរក្បាច់នីមួយៗនៃ គំនូរដាំប៉សឺឡែនត្រូវបានធ្វើដោយដៃទាំងស្រុង បង្កើតបានជាក្បូរក្បាច់រចនាដ៏រស់រវើក ឆ្លុះបញ្ចាំងពីភាពប្រណិតនៃវិចិត្រសិល្បៈរាជវាំងវៀតណាមនៅដើមសតវត្សរ៍ទី ២០។
ស្តេចខាយឌិញ (១៩១៦-១៩២៥) គឺជាព្រះមហាក្សត្រទី ១២ នៃរាជវង្សង្វៀន និងជាព្រះមហាក្សត្រចុងក្រោយដែលបានសាងសង់ប្រាង្គតម្កល់សព។ (នៅក្នុងរូបថត៖ រូបសំណាកសំរិទ្ធស្រោបមាសរបស់ស្តេចខាយឌិញ គង់ប្រថប់លើរាជបល្ល័ង្ក ត្រូវបានចាក់ពុម្ពក្នុងមាត្រដ្ឋាន ១៖១ នៅប្រទេសបារាំងក្នុងឆ្នាំ ១៩២២)។
មិនដូចប្រាង្គភាគច្រើនក្រោមរាជវង្សង្វៀន ដែលទីតាំងបញ្ចុះសពត្រូវបានលាក់ការណ៍ជាសម្ងាត់ សំដៅការពារទីសម្រាកចុងក្រោយរបស់ព្រះមហាក្សត្រ នោះ ប្រាង្គខាយឌិញគឺជាករណីពិសេសមួយ ដែលទីបញ្ចុះសពស្ថិតនៅខាងក្រោមរូបសំណាកសំរិទ្ធនៅធៀនឌិញគុង។
រហូតមកដល់សព្វថ្ងៃនេះ កន្លែងនេះនៅតែបើកទ្វាទទួលអ្នកទស្សនា ជួយសាធារណជនមានឱកាសស្វែងយល់ពីចរិតលក្ខណៈពិសេសតែមួយគត់ នៃស្ថាបត្យកម្ម និងពិធីកិច្ចបញ្ចុះសពក្រោមរាជវង្សង្វៀន។
គំនូរ "នាគប្រាំបួនអង្គ លាក់ខ្លួននៅក្នុងពពក" នៅលើពិដាន ត្រូវបានបង្កើតឡើងដោយវិចិត្រករដ៏មានទេពកោសល្យ លោក ផាន វ៉ាន់ តាញ់ ។ ឆ្លងកាត់រយៈពេលជិតមួយសតវត្សរ៍ ពណ៌ទឹកថ្នាំនៅតែរស់រវើក ដោយមិនដុះផ្សិត ឬរសាយពណ៌តាមពេលវេលាឡើយ។
អ្នកទស្សនាជាច្រើនចំណាយពេលថតរូបនៅប្រាង្គខាយឌិញ ជាកន្លែងផ្តុំមកនូវ តម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ វៀតណាម។
ក្នុងលំហូរនៃពេលវេលា ប្រាង្គខាយឌិញ នៅតែថែរក្សាតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដ៏វិសេសវិសាល ទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈដំណើរស្វែងយល់បេតិកភណ្ឌនៃអតីតរាជធានី ហ្វេ៕
VOVWORlD
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM
តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011