Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃព្រហស្បតិ៍, 16:17, 28/05/2026

រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ - និមិត្តរូបនៃចំណង​មិត្តភាពវៀតណាម-រុស្ស៊ី

[VOVWORLD] - រយៈពេ​លជាងបីទសវត្សរ៍ចាប់តាំងពីការបើក​សម្ពោធ (២០ ធ្នូ ១៩៩៤) រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ​មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកចំពោះទំនាក់​ទំនង​មិត្តភាពដ៏ល្អប្រសើរ​ជាប្រពៃណីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី (កាលពីមុនគឺ សហភាពសូវៀត)។


នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២៩៧៩ រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញបានចាប់ផ្តើមសាងសង់ជាផ្លូវការនៅលើទន្លេដា - ទន្លេដែលមានចរន្តទឹកដ៏ខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍។

រយៈពេលជាង ៣០ ឆ្នាំបន្ទាប់ពីការសម្ពោធ រោងចក្រថាមពលវារីអគ្គិសនីក្រោមដីធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងសតវត្សរ៍ទី ២០ នៅតែឈរជើងយ៉ាងរឹងមាំនៅលើទន្លេដា។

សំណង់នេះមិនត្រឹមតែផ្គត់ផ្គង់អគ្គិសនីប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកជំនន់សម្រាប់តំបន់ខាងក្រោមទន្លេ ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ផ្ទៃដីដាំដុះជាង ៧០% នៅតំបន់ដីសណ្តរភាគខាងជើង និងកែលម្អការដឹកជញ្ជូនតាមផ្លូវទឹក។

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញបានឈានដល់ដំណាក់កាលសំខាន់មួយនៃការផលិតអគ្គិសនីចំនួន ២៥០ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលជាទិន្នផលដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នៅពេលនោះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលជាតិ។

នៅច្រកចូលផ្លូវរូងក្រោមដីដែលនាំទៅដល់រោងចក្រ គឺជាសាររបស់លោកប្រធានហូជីមិញថា «អស់ពីចិត្ត ពីថ្លើម បម្រើមាតុភូមិ និងប្រជាជន»។


រោងចក្រក្រោមដីស្ថិតក្នុងភ្នំមួយ ដែលបំពាក់ឧបករណ៍សំខាន់ៗទាំងអស់ រួមមានម៉ាស៊ីនភ្លើងចំនួន ៨ក្រុម ម៉ាស៊ីនបំលែងថាមពល និងរចនាសម្ព័ន្ធគាំទ្រផ្សេងៗទៀត។ ម៉ាស៊ីនភ្លើងចំនួន ៨ ក្រុម មានសមត្ថភាពសរុបចំនួន ១.៩២០ មេហ្គាវ៉ាត់ ដែលក្រុមនីមួយៗមានសមត្ថភាពចំនួន ២៤០ មេហ្គាវ៉ាត់។

ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរជាច្រើនមកពីទូទាំងប្រទេសបានមកទស្សនា “សំណង់សតវត្សរ៍” នេះ។

ផ្ទះប្រពៃណីរបស់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ គឺជាកន្លែងដែលដាក់តាំងបង្ហាញវត្ថុបុរាណ ឯកសារ និងរូបភាពប្រវត្តិសាស្ត្រអំពីដំណើរការសាងសង់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ។

គ្រឿងចក្រដែលប្រើប្រាស់ក្នុងការសាងសង់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញកាលពីជិត ៥០ ឆ្នាំមុន ត្រូវបានដាក់តាំងបង្ហាញនៅផ្ទះប្រពៃណី។

ជាពិសេស នៅទីនេះកំពុងរក្សាទុក "សំបុត្រនៃសតវត្សរ៍" ដែលនឹងត្រូវបានបើកនៅឆ្នាំ ២១០០។ ផ្លាក់សញ្ញាដែកដែលចារឹកជាភាសាវៀតណាម និងរុស្ស៊ីសរសេរថា៖ «នេះជាកន្លែងរក្សាទុកសំបុត្ររបស់អ្នកសាងសង់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ ផ្ញើរជូនមនុស្សជំនាន់ក្រោយ»។

លើសពីគម្រោងឧស្សាហកម្មសុទ្ធសាធ រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញគឺជានិមិត្តរូបនៃស្មារតីធ្វើពលកម្ម ការលះបង់ និងសាមគ្គីភាពអន្តរជាតិ។ ក្នុងអំឡុងពេលសាងសង់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ កម្មាភិបាល វិស្វករ និងកម្មករចំនួន ១៦៨ នាក់បានពលីជីវិត រួមទាំងកម្មាភិបាលបច្ចេកទេសសូវៀតចំនួន ១១ នាក់។ នៅលើទំនប់វារីអគ្គិសនី មានវិមានមួយត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ការចូលរួមចំណែករបស់អ្នកដែលបានពលីកម្មក្នុងអំឡុងពេលសាងសង់គម្រោង។

នៅក្នុងខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បានចាប់ផ្តើមគម្រោងពង្រីករោងចក្រវារីអគ្គិសនីហ័រប៊ិញ នៅច្រាំងខាងស្តាំនៃទំនប់ដែលមានស្រាប់ ដោយបន្ថែមក្រុមម៉ាស៊ីនភ្លើងចំនួន ២ បន្ថែមទៀត ដោយសមត្ថភាពសរុប ៤៨០មេហ្គាវ៉ាត់។ នេះគឺជាគម្រោងពង្រីកវារីអគ្គិសនីដ៏ធំបំផុតនៅវៀតណាម ដែលរួមចំណែកដល់ការបង្កើនសមត្ថភាពសរុបរបស់រោងចក្រវារីអគ្គិសនីហ័រប៊ិញដល់ជាង ២.៤០០ មេហ្គាវ៉ាត់ ដើម្បីធានាសន្តិសុខថាមពលជាតិ។

ដំណើរការសាងសង់រោងចក្រ​ថាមពល​វារីអគ្គិសនីហ័រប៊ិញ៖

- ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៧៩៖ ការសម្អាតដីធ្លី​នៅលើច្រាំងទន្លេ

- ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៣៖ ការសាងសង់ទំនប់លើ​ទន្លេដា ដំណាក់កាលទី ១​

- ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៨៦៖ ការសាងសង់ទំនប់លើទន្លេដា ដំណាក់កាលទី ២

- ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៨៖ ក្រុម​ម៉ាស៊ីនភ្លើងលេខ​ ១ ភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

- ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៤៖ ក្រុម​ម៉ាស៊ីនភ្លើងលេខ ៨ ភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

- ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៤៖ រោងចក្រ​ថាមពល​វារីអគ្គិសនីហ័រប៊ិញត្រូវបានសម្ពោធជាផ្លូវការ​។

កម្មាភិបាល និងកម្មករជាង ៣០.០០០ នាក់; ទាហានវិស្វកម្ម ៥.០០០ នាក់ និងកម្មាភិបាលគ្រប់គ្រង ១.០០០ នាក់ អ្នកជំនាញសូវៀត ៧៥០ នាក់បានចូលរួមក្នុងការសាងសង់រោងចក្រថាមពលវារីអគ្គិសនីហ័រប៊ិញ៕​

VOVWORlD
English Tiếng Việt 中文 日本語 한국어 Français Русский Deutsch Español Indonesia ไทย ພາສາລາວ ខ្មែរ
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011