Nhảy đến nội dung

Media

Home
  1. Media
ថ្ងៃព្រហស្បតិ៍, 17:58, 21/05/2026

«របាំ​លើអាកាស» ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​​នៃ​សត្វចង្កៀលខ្យង​រាប់ពាន់​ក្បាល​នៅ​ក្នុង​ខេត្ត​យ៉ាឡាយ

[VOVWORLD] - នា​ពេល​ថ្មីៗនេះ Con Chim (ឃុំ Tuy Phuoc Dong ខេត្តយ៉ាឡាយ) កំពុងក្លាយជាកន្លែងប្រមូលផ្តុំសម្រាប់សសត្វ ចង្កៀលខ្យង  ដ៏កម្ររាប់ពាន់ក្បាល ដែលធ្វើចំណាក​ស្រុកមក​កាន់ព្រៃលិចទឹក​ប្រែ។

រូបភាពនៃហ្វូងចង្កៀលខ្យងដ៏កម្រដែលធ្វើចំណាកស្រុកមក​កាន់ Con Chim ក្នុងខេត្តយ៉ាឡាយ។​

តំបន់អេកូឡូស៊ី Con Chim នៅលើបឹង Thi Nai (ឃុំ Tuy Phuoc Dong ខេត្តយ៉ាឡាយ) គឺជាទីជម្រករបស់ចង្កៀលខ្យងរាប់ពាន់ក្បាល ជាប្រភេទបក្សីដ៏កម្រដែលបានចុះបញ្ជីនៅក្នុងសៀវភៅក្រហមវៀតណាម ដែលបានធ្វើចំណាកស្រុកមកទីនោះ ដើម្បីរកស៊ី។

ពីខាងលើ រូបភាពនៃស្លាប់ពណ៌ស និងពណ៌ប្រផេះរបស់សត្វចង្កៀលខ្យង រាប់ពាន់ក្បាលគ្របដណ្តប់លើជ្រុងមួយនៃបឹង Thi Nai បានទាក់ទាញអ្នកស្រឡាញ់ធម្មជាតិជាច្រើន។ នេះក៏ជាសញ្ញានៃប្រព័ន្ធអេកូឡូស៊ីក្នុងបឹង កំពុងរស់ឡើងវិញយ៉ាងខ្លាំងក្លា បន្ទាប់ពីព្យុះប្រវត្តិសាស្ត្រនៅចុងឆ្នាំ ២០២៥។

សត្វចង្កៀលខ្យង មានឈ្មោះវិទ្យាសាស្ត្រថា Anastomus oscitans ជាធម្មតារស់នៅក្នុងតំបន់ព្រៃលិចទឹកប្រែ។ នេះជាប្រភេទបក្សីដែលរស់នៅស្ថិរនិវេសន៍ មានទម្ងន់ពី ១ ទៅ ១,២ គីឡូក្រាម។

ចង្កៀលខ្យងមានរាងកាយស្ដើងៗ ប៉ុន្តែស្លាបធំទូលាយ និងមានកម្លាំងខ្លាំង។ ចង្កៀលខ្យងមានពណ៌ប្រផេះ-ស ជាមួយនឹងរោមខ្មៅនៅលើស្លាប និងកន្ទុយ។

សត្វចង្កៀលខ្យងមានចំពុះដ៏រឹងមាំ និងពណ៌ប្រផេះដូចស្នែង។ នៅពេលបិទ មានចន្លោះប្រហោងរវាងថ្គាមទាំងពីរ បង្កើតជារចនាសម្ព័ន្ធដូចជាដង្កៀប។

ចន្លោះប្រហោងនៅក្នុងចំពុះ គឺជា "អាវុធ" ដ៏មានប្រសិទ្ធិភាព អនុញ្ញាតឱ្យក្តាប់ និងបំបែកសំបកខ្យង លៀស ក្តាម បង្គា... ឬកង្កែប និងសត្វល្អិតធំៗបានយ៉ាងងាយស្រួល។ ដោយសារចូលចិត្តស៊ីខ្យង់ ទើបប្រភេទបក្សីនេះ មានឈ្មោះថា ចង្កៀលខ្យង។

នៅវៀតណាម សត្វចង្កៀលខ្យង ត្រូវបានចាត់ថ្នាក់ជាក្រុម IB (ប្រភេទសត្វដ៏កម្រ និងមានហានិភ័យជិតផុតពូជខ្លាំង)។ វត្តមានរបស់ចង្កៀលខ្យង នៅ Con Chim គឺជាដំណឹងល្អ ពីព្រោះប្រភេទបក្សីនេះងាយរងឥទ្ធិពលពីការផ្លាស់ប្តូរប្រភពទឹក និងប្រព័ន្ធអេកូឡូស៊ី។

ទម្លាប់ធ្វើចំណាកស្រុករបស់ចង្កៀលខ្យង ពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកក្នុងតំបន់ ឬធ្វើចំណាកស្រុកដើម្បីរកស៊ីនៅពេលដែលទីជម្រករួមតូច ឬប្រភពអាហារកាន់តែខ្វះខាត។ នៅវៀតណាម ចង្កៀលខ្យងតែងតែធ្វើចំណាកស្រុកទៅកាន់តំបន់លិចទឹក និងវាលស្រែដែលមានអាហារច្រើនសម្រាប់ការរស់រានមានជីវិត។

ប្រភេទសត្វនេះភាគច្រើនរស់នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ជាធម្មតា ចង្កៀលខ្យងធ្វើចំណាកស្រុកចាប់ពីខែឧសភាដល់ខែសីហាជារៀងរាល់ឆ្នាំ។ នៅពេលដែលតំបន់ភាគខាងជើង ឬតំបន់ដីគោកជួបប្រទះនឹងកង្វះខាតអាហារ ដោយសារតែការផ្លាស់ប្តូរជលសាស្ត្រ ពួកវានឹងហោះហើរទៅកាន់តំបន់ឆ្នេរសមុទ្រ និងបឹងដែលមានប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកប្រែដ៏សម្បូរបែប។

កោះ Con Chim មានទីតាំងស្ថិតនៅក្នុងប្រព័ន្ធបឹង Thi Nai - បឹងទឹកប្រៃធំបំផុតមួយនៅភាគកណ្តាល។ ទីនេះ មានធនធានជលផលដ៏សម្បូរបែប ជាពិសេសខ្យង និងសត្វក្រៀល - ជាអាហារពេញនិយមរបស់ចង្កៀលខ្យង។ លើសពីនេះ ដើមកោងកាងបុរាណនៅទីនេះ គឺជាជម្រកដ៏សុវត្ថិភាព ឆ្ងាយពីការរំខានពីមនុស្ស។

យោងតាមអ្នកវិទ្យាសាស្ត្រ ចង្កៀលខ្យងមានសមត្ថភាពពិសេសក្នុងការចងចាំផ្លូវធ្វើចំណាកស្រុក។ ប្រសិនបើទីតាំងណាមួយធានាបាននូវជីវភាពរស់នៅ និងសុវត្ថិភាព ពួកវានឹងត្រឡប់មកវិញនៅឆ្នាំបន្ទាប់ ជួនកាលថែមទាំងនាំកូនចៅមកទៀតផង។

លោក Nguyen Dang Khoa (អាយុ ៣៨ ឆ្នាំ) ជាអ្នកស្រុកម្នាក់ដែលប្រកបមុខរបរចែវទូកនៅលើបឹង Thi Nai បានឲ្យដឹងថា ជាងកន្លះឆ្នាំបន្ទាប់ពីការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះទីហ្វុងលេខ ១៣ ជាប្រវត្តិសាស្ត្រ ប្រជាជន និងអាជ្ញាធរខេត្ត យ៉ាឡាយ បានអនុវត្តផែនការជាច្រើនដើម្បីស្តារព្រៃលិចទឹកប្រែនៅក្នុងបឹង Thi Nai។ វត្តមានរបស់ចង្កៀលខ្យងគឺជាសញ្ញាដ៏គួរឲ្យរីករាយមួយ។

លោក Khoa បាននិយាយថា៖ "សម្រស់នៃហ្វូងចង្កៀលខ្យងនាំមកនូវអារម្មណ៍សុខសានត្រាណនៅលើបឹង។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផ្តុំបរិមាណដ៏ធំនៃប្រភេទបក្សីដ៏កម្រនេះ ក៏បង្កបញ្ហាប្រឈមជាច្រើនផងដែរ។ ដើម្បីការពារប្រភេទបក្សីក្នុងសៀវភៅក្រហមនេះ ប្រជាជន និងអាជ្ញាធរមូលដ្ឋានកំពុងបង្កើនការល្បាត និងការត្រួតពិនិត្យជាប្រចាំ"។

ចង្កៀលខ្យង និងបក្សីដទៃទៀតរកចំណីនៅលើផ្ទៃទឹកនៅពេលថ្ងៃ ហើយត្រឡប់ទៅព្រៃលិចទឹកនៅពេលយប់។ ប្រជាជននៅ កោះ Con Chim រស់នៅយ៉ាងសុខដុមរមនា ការពារ និងអភិរក្សព្រៃលិចទឹក ហាមឃាត់ការបរបាញ់ និងការសម្លាប់បក្សីព្រៃ។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ ប្រភេទបក្សីព្រៃកាន់តែច្រើនបានត្រឡប់មកវិញ ហើយប្រភេទបក្សីបានកកើតច្រើនឡើងយ៉ាងឆាប់រហ័ស។

បឹង Thi Nai មានផ្ទៃទឹកប្រហែល ៥.០០០ហិកតា ដោយមានតំបន់អេកូឡូស៊ី Con Chim គ្របដណ្តប់ប្រហែល ៤៨០ ហិកតា ដែលត្រូវបានស្គាល់ដល់ជា "អូអាស៊ីសបៃតង" នៃខេត្ត យ៉ាឡាយ។ នៅក្នុងតំបន់អេកូឡូស៊ីនេះ មានតែកោះ Con Chim ប៉ុណ្ណោះដែលត្រូវបានចាត់ទុកជា "កំណប់ទ្រព្យ" អេកូឡូស៊ី ដែលមានត្រី បង្គា និងបក្សីព្រៃរាប់រយប្រភេទរស់នៅទីនោះ៕

VOVWORlD
English Tiếng Việt 中文 日本語 한국어 Français Русский Deutsch Español Indonesia ไทย ພາສາລາວ ខ្មែរ
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011