http://vovworld.vn - ខ្លោងទ្វាព័ត៍មានប្រសិទ្ធភាពរបស់វិទ្យុសម្លេងវៀតណាម

(VOVworld) -ក្នុងរយះពេលជិត 7 ទសវត្សរ៍កន្លងមក គិតតាំងកម្មវិធីផ្សាយជាភាសារ​
បរទេស​ត្រូវបានផ្សាយជាលើក​ដំបូង (ថ្ងៃទី 7 កញ្ញា ឆ្នាំ 1945) មក កាណាល់​ផ្សាយ​ជាភាសារបរទេសនៃវិទ្យុ​សម្លេងវៀតណាម ​កាន់តែអភិវឌ្ឈន៏ ​និង ទាក់ទាញមិត្តអ្នក​ស្ដាប់កាន់តែច្រើនពី​មួយថ្ងៃទៅមួយថ្ងៃ។ ​រួមជាមួយការអភិវឌ្ឈន៏របស់បច្ចេកវិទ្យា
ឌីជីទ័រ ​នាថ្ងៃទី 16 មករា​ ឆ្នាំ​2012​ កន្លងទៅ ​កាណាល់ផ្សាយជាភាសារបរទេសបានបង្ហាញ
មុខ ​និងដាក់អោយ​ដំណើការ វ៉ែបសាយជាភាសារបរទេស ​សំដៅបំរើ ​យ៉ាងល្អជាង ​តម្រូវការអំពីព័តមានរបស់ប្រិយមិត្តអ្នកស្ដាប់វិទ្យុ។

http://vovworld.vn - ខ្លោងទ្វាព័ត៍មានប្រសិទ្ធភាពរបស់វិទ្យុសម្លេងវៀតណាម - ảnh 1
ទំព័រវ៉ែបសាយ http://vovworld.vn/


          ក្រោយរយះពេល 1 ខែ ដាក់អោយដំណើការជាផ្លូវការ ទំព័រវ៉ែបសាយរបស់​កាណាល់ផ្សាយជាភាសារបរទេសនៃ វិទ្យុសម្លេងវៀតណាម នៅអាស័យដ្ឋាន៖
 httpwww://vovworld.vn/ និង​ www.vov5.vn កំពុងអះអាងបាននូវតួនាទីសំខាន់​
របស់​ខ្លួន​។ ទំព័រវ៉ែបសាយ VOV5 ផ្សព្វផ្សាយដល់មហាជនលើទូទាំងពិភពលោក
នូវបណ្ដា​ព័តមានអំពីទឹកដី និងមនុស្សវៀតណាមជាភាសារចំនួន ១២ ដូចជា៖ ​អង់គ្លេស បារាំង ជប៉ុន រុស្ស៊ី ចិន ថៃ ឡាវ កម្ពុជា…ជាដើម។ ថ្លែងមតិក្នុង​ពិធីបង្ហាញមុខទំព័រវ៉ែបសាយនេះ លោក Nguyen Dang Tien អគ្គនាយក 
វិទ្យុសម្លេងវៀតណាម​ បានសង្កត់​ធ្ងន់​ថា​៖​

          ការកសាងទំព័រវ៉ែបសាយ VOV5 នឹងរួមវិភាគទានយ៉ាងសកម្ម ចូលក្នុង​ចរន្តសារព័តមាននៃបណ្ដាស្ថាប័នផ្សព្វផ្សាយវៀតណាម ដើម្បីសម្ដែងនូវការ
អភិវឌ្ឈន៏ និងផ្សព្វផ្សាយអំពី ទឹកដីនិង​មនុស្សវៀតណាម មកដល់មិត្តភ័ក្ក
អន្តរជាតិ​លើ​ពិភពលោក។ យើងខ្ញុំសង្ឃឹមថា ក្នុងរយះពេលខាងមុខនេះ​ យើងខ្ញុំនឹងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅជាងទៅក្នុងអន្តរជាតិ។ 
ពិភពលោក​យល់ អំពីយើងខ្ញុំ​ និងយើងខ្ញុំយល់​អំពីពិភពលោកយ៉ាងច្រើន
ថែមទៀត។

     តាមលោក I Nyoman ទីប្រឹក្សារសារព័តមាន និងវប្បធម៏ នៃស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅវៀតណាម បានអោយដឹងថា៖ ការបង្កើតទំព័រវ៉ែបសាយ VOV5 មាន​
ប្រសិទ្ធ​​ភាព​ដ៏សកម្ម ជួយអោយប្រជាជនឥណ្ឌូនេស៊ីនិយាយដោយឡែក​ និង 
បណ្ដាប្រិយ​មិត្តស្ដាប់វិទ្យុនិយាយរួម អាចទាក់ទងជាមួយបណ្ដាព័តមានអំពី
វៀតណាម​យ៉ាងងាយស្រួលបំផុត៖" ការបង្កើតទំព័រវ៉ែបសាយ VOV5 នេះ បានសម្ដែងនូវការប្ដេជ្ញាចិត្ត ​របស់​វិទ្យុ​សម្លេងវៀតណាម ដើម្បី ផ្សព្វផ្សាយបណ្ដាព័តមានអំពីការអភិវឌ្ឈន៏របស់វៀតណាម ​ពិសេស គឺវប្បធម៏ចេញទៅពិភពលោក។ នេះគឺជាការបោះជំហានដ៏ធំធេញមួយ។"

        ក្រោយរយះពេលជាង 1 ខែ ដាក់អោយដំណើការ ទំព័រវ៉ែបសាយ VOV5  
ទទួល​​បានការវាយតំលៃយ៉ាងសកម្មជាច្រើន និង​ការគាំទ្រ របស់ប្រិយមិត្តអ្នក
ស្ដាប់ជាច្រើន​ នៅក្នុង​និង​នៅ​ក្រៅប្រទេស។ លោកស្រី Doan Thi Trung នាយិកា​
 ​កាណាល់​ផ្សាយ​ជាភាសារបរទេស បានអោយដឹងថា៖ បានមានអ្នកចូល វ៉ែបសាយចំនួនរាប់ហ្មឹននាក់ក្នុងរយះពេល 1 ខែ៖" ទំព័រវ៉ែបសាយ VOVWorld មានប្រយោជន៏ជាច្រើន​ ក្នុងនោះប្រិយមិត្ត​អាចមើល​ព័ត៍មាន នាទី  ដែលយើងខ្ញុំទើបផ្សាយ និងបទយកការណ៏ដោយរូបភាព​ផ្សេងៗ។ 
ទន្ទឹមនឹង នោះ គេក៏អាចស្ដាប់​បណ្ដាកម្មវិធីផ្សាយសម្លេងទៀតផង។​ជារៀងរាល់ថ្ងៃ យើងខ្ញុំទទួលបានសំបុត្រ និងការផ្ដល់មតិជាច្រើនរបស់បង
 ប្អូនប្រិយមិត្តអ្នកស្ដាប់។"

        ឯបងប្រុស Udon Son Su Lit មិត្តអ្នកស្ដាប់ឡាវមួយនាក់ដែល ​កំពុងសិក្សារ​នៅមហាវិទ្យាល័យវប្បធម៏នៃទីក្រុងហាណូយបានអោយដឹងថា៖ ទំព័រវ៉ែបសាយ
 VOV5 បានបង្កលក្ខណហងាយស្រួលអោយបង និង បណ្ដាមិត្តឡាវ តាមដាន
បណ្ដាព័តមានអំពីវៀតណាមយ៉ាងងាយស្រួលបំផុត៖"ទំព័រវ៉ែបសាយនេះនៃ
វិទ្យុសម្លេងវៀតណាម ទំនើប និងងាយប្រើប្រាស់​សម្បូរដោយខ្លឹមសារ។ ក្នុងនោះមានបណ្ដានាទី ដែលជួយយើងអាចស្វែងយល់អំពីវប្បធម៏ ជីវភាព
រស់នៅ សង្គម នយោបាយ …ទៀតផងៗ "

         ទំព័រវ៉ែបសាយ VOV5 បានក្លាយទៅជា កាណាល់សារព័តមានអត្តប្រយោជន៍​ណាស់ រួមចំណែកបង្រួញចន្លោះប្រហោងអំពីភូមិសាស្ត្ររវាង វៀតណាមជាមួយ 
បណ្ដាប្រទេសលើពិភពលោក ទាក់ទាញមិត្តភ័ក្កអន្តរជាតិមកដល់វៀតណាម។
ទំព័រវ៉ែបសាយ  http://vovworld.vn/ ​គឺជា​ ស្ពានតភ្ជាប់វៀតណាម​ 
ជាមួយមិត្តភ័ក្កអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ