ទស្សនាទីក្រុងហាណូយតាមរយៈទួរឧទ្ទេសនាមអំពីវិថីមុខរបរប្រពៃណី


ទស្សនាទីក្រុងហាណូយតាមរយៈទួរឧទ្ទេសនាមអំពីវិថីមុខរបរប្រពៃណី - ảnh 1
ទស្សនាទីក្រុងហាណូយតាមរយៈទួរឧទ្ទេសនាមអំពីវិថីមុខរបរប្រពៃណី (hanoitourism.gov.vn)

(VOVworld) – នាដើមខែតុលាកន្លងទៅ មន្ទីទេសចរណ៍ទីក្រុងហាណូយ
បានរៀបចំទួរទេសចរណ៍ទស្សនាវិថីមុខរបរប្រពៃណីហាណូយ។ នេះគឺជាលើក
 ដំបូងដែលផ្នែកទេសចរណ៍រដ្ឋធានីអនុវត្តទួរទេសចរណ៍តាមរូបសណ្ឋាននេះ
សំដៅបង្កើតលក្ខណៈងាយស្រួលសំរាប់ភ្ញៀវទេសចរស្វែងយល់ភាពវិសេស
វិសាលនៃ វិថីបុរាណនៅទីក្រុងហាណូយ។

        មន្ទីទេសចរណ៍ទីក្រុងហាណូយបានសហការជាមួយក្រុមហ៊ុនភាគហ៊ុន
ទេសចរណ៍វៀតណាម-ហាណូយ (Vietnamtourism Hanoi) បានដំណើរការសាក
ល្បងទួរទេសចរណ៍ដើរជើងចំនួន ៤ សំរាប់ភ្ញៀវទេសចរសំដៅទស្សនានិង
ស្វែងយល់អំពីវប្បធម៌នៅវិថីបុរាណហាណូយដោយឥតគិតថ្លៃ។ នេះគឺជាតួរ
ស្វែងយល់ ប្រវត្តិសាស្ត្រវប្បធម៌ក្រុងហាណូយ ទស្សនាបណ្ដាសំណងស្ថាបត្យកម្ម
ពិសេស នៅទីក្រុងហាណូយ ទួរទេសចរណ៍ឧទ្ទេសនាមមុខរបរនៅវិថីបុរាណ
ហាណូយ និង​ទួរទស្សនាភាពសម្បូរបែបខាងវប្បធម៌អាស៊ីនិងអឺរ៉ុបលើវិថី
បុរាណ។ ក្នុងនោះ ទួរឧទ្ទេសនាមអំពីវិថីមុខរបរនៅទីក្រុងហាណូយត្រូវបាន
អនុវត្តដំបូងគេ។

ទួរទស្សនាវិថីមុខរបរហាណូយអូសបន្លាយក្នុងរយៈពេល ៩០ នាទីចេញ
ដំណើរពីថ្ងៃពុធដល់ថ្ងៃអាទិត្យជារៀលរាល់សប្តាហ៍តាមការកំណត់ពេល៖
ម៉ោង ៩ និង ៣០ នាទី ម៉ោង ១០ និង ១៥ នាទី ម៉ោង ១៤ ម៉ោង ១៥ និង
ម៉ោង ១៦។ ទួរទេសចរណ៍ត្រូវបានចាប់ផ្តើមពីមជ្ឈមណ្ឌលព័ត៌មាននិង
ជួយឧបត្ថម្ភភ្ញៀវទេសចរនៅលេខ ២៨ លើ វិថី  Hang Dau បន្ទាប់នោះគឺវិថី
 Hang Bac វិថី Hang Quat វិថី Lan Ong វិថី Hang Thiec វិថី Hang Bo ទីលាន
 Dong Kinh Nghia Thuc ហើយជាទីបញ្ចប់គឺវិហារ Ba Kieu។ អ្នកស្រី Tran Thi
Trang ភ្ញៀវទេសចរមួយរូបនៅខ័ណ្ឌ Ha Dong ទីក្រុងហាណូយ បានចែក
រំលែកថា៖    

        «ខ្ញុំឃើញថា៖ ទួរទេសចរណ៍នេះមានអត្ថន័យធំចំពោះអ្នកណាដែលមាន
គោលបំណងអញ្ជើញទស្សនាទីក្រុងហាណូយ។ បន្ទាប់ពីដំណើរទស្សនានៅបណ្ដា
វិថីបុរាណខ្ញុំយល់បន្ថែមអំពីការកកើតនិងអភិវឌ្ឍន៍នៃបណ្ដាវិថីនេះ។»

        ចូលរួមទួរទេសចរណ៍ទស្សនាវិថីបុរាណឥតគិតថ្លៃ ភ្ញៀវទេសចរជាច្រើន
នាក់មានការចាប់អារម្ភល្អប្រសើចំពោះបណ្ដាមគ្គទេសក៍វ័យក្មេង។ មគ្គទេសក៍
 ភាគច្រើនគឺជានិសិ្សតឆ្នាំទី ៤ ដេប៉ាតឺម៉ង់ទេសចរណ៍ មហាវិទ្យាល័យបើកទូលាយ
ដែលកំពុងចុះកម្មសិក្សាឆ្នាំបញ្ចប់ត្រូវបានជ្រើសរើសចូលរួមគំរោងការណ៍ចំណុះ
កម្មវិធីតភ្ជាប់រវាងសាលារៀនជាមួយសហគ្រាសដើម្បីបណ្តុះបណ្ដាលនិងលើក
កំពស់ គុណភាពប្រភពធនធានមនុស្ស។ ក្នុងពេលដែលចូលរួមណែនាំទួរ
ទេសចរណ៍បណ្ដាមិត្តនៅបន្តទទួលបានការដឹកនាំផ្ទាល់ពីមជ្ឈដ្ឋានគ្រូបង្រៀន
ឬមគ្គទេសក៍មានបទពិសោ ជន៍នៃក្រុមហ៊ុន Vietnamtourism Hanoi។ លោក
Nguyen Tien Dat និស្សិតឆ្នាំទី ៤ ខាងទេសចរណ៍នៃមហាវិទ្យាល័យបើកទូលាយ
ទីក្រុងហាណូយ បានឲ្យដឹងថា៖                                 

        «ក្នុងពេលដែលចូលរួមកម្មវិធីនេះ ចំណះដឹងជាក់ស្តែងរបស់ខ្ញុំត្រូវបាន
 បំពេញបន្ថែមជាច្រើន ហើយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍វៀតណាម-ហាណូយ
បានបណ្តុះបណ្ដាលយើងខ្ញុំអំពីចំណះដឹងអំពីមណ្ឌលវិថីបុរាណនិងមុខរបរនៅ
ទីនេះរួមជាមួយរបៀបគ្រប់គ្រងទួរទេសចរណ៍ ហើយធ្វើយ៉ាងម៉េចដើម្បីថែទាំភ្ញៀវ
ទេសចរឲ្យបានល្អ។ ទោះបីជាទួរឥតគិតថ្លៃក្តី ប៉ុន្តែ យើងខ្ញុំជានិច្ចកាលធានាឲ្យ
ភ្ញៀវទេសចរមានដំណើរទស្សនាគួរឲ្យចាប់អារម្ភណ៍បំផុត។»

        នាពេលខាងមុខ ក្រុមហ៊ុនភាគហ៊ុន Vietnamtourism Hanoi នឹងអនុវត្តទួរ
ទេសចរណ៍ទាំង ៣ នៅសេសសលទៀត។ លោក Le Vu Trang អគ្គនាយកក្រុមហ៊ុន
Vietnamtourism Hanoi បានឲ្យដឹងថា៖

        «គោលដៅរបស់យើងខ្ញុំគឺបំពេញបន្ថែមជម្រើសសំរាប់ភ្ញៀវទេសចរ ដែលមក
ទស្សនារដ្ឋធានីហាណូយ។ នេះគឺជាកម្មវិធីឥតគិតថ្លៃនិងជួយឧបត្ថម្ភ បណ្ដានិស្សិត
ឆ្នាំទី ៤ នៃផ្នែកទេសចរណ៍ក្នុងការលើកកំពស់ចំណះដឹងរបស់ខ្លួន មុនពេលបញ្ចប់
សិក្សារៀនសូត្រនៅមហាវិទ្យាល័យ។ និស្សិតនឹងមានចំ ណះដឹងជាក់ស្តែងរួមជា
មួយចំណេះដឹងពីការរៀនសូត្រនៅមហាវិទ្យាល័យ។ ប្រការនេះនឹងនាំមកនូវផល
ប្រយោជន៍សំរាប់ការបណ្តុះបណ្ដាលជួរមគ្គទេសក៍ ទេសចរណ៍របស់រដ្ឋធានីហាណូយ
និយាយដោយឡែកក៏ដូចជាផ្នែកទេសចរណ៍វៀតណាមនិយាយរួម។»

        ដោយមានបណ្ដាទួរទេសចរណ៍ឥតគិតថ្លៃគួរឲ្យទាក់ទាញនេះ ទីក្រុងហា
ណូយកំពុងនាំរូបភាពរបស់ខ្លួនខិតមកជិតនឹងភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រ
 ទេស បង្កើតការចាប់អរម្ភណ៍យ៉ាងខ្លាំងស្តីពីរូបភាពនៃទីក្រុងហាណូយសម្បូរ
បែប ខាងវប្បធម៌អរិយធម៌ស្និទ្ធស្នាលនិងរាក់ទាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ