ទស្សនាប្រជុំផ្សារនៅចុងសប្តាហ៍

(VOVworld)-ទស្សនាប្រជុំផ្សារនាចុងសប្តាហ៍បានក្លាយទៅជាទម្លាប់និងជាការ
សប្បាយរីករាយរបស់ប្រជាជនច្រើនរូបនៅទីក្រុងហូជីមិញ។​ជាពិសេស នាពេល
ថ្មីៗ នេះ សំដៅជួយជ្រោមជ្រែងការផ្តូចផ្តើមគំនិតធានាសុវត្ថិភាពស្បៀងអាហារ
និងផ្គត់ផ្គង ផលិតផលកសិកម្មស្អាតដល់ប្រជាជននោះ ទីក្រុងហូជីមិញបានរៀប
ចំការបើកប្រជុំ ផ្សារសម្រាប់លក់កសិផលស្អាត។ ប្រជុំផ្សារចុងសប្តាហ៍ទាំងអស់
នេះបានទាក់ទាញការ ចូលរួមរបស់ប្រជាជនទីក្រុងហូជីមិញជាច្រើនកុះករ។

        ប្រជុំផ្សារលក់ផលិតផលកសិកម្មលើកទី៥បានបើកចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី
១០ តុលាឆ្នាំ២០១៦នៅសួនឧទ្យានភូមិផ្កា Go Vap (ខ័ណ្ឌ Go Vap) ជាប្រជុំផ្សារ
ដែលបាន មេផ្ទះច្រើនរូបទន្ទឹងរង់ចាំ។ ប្រជុំផ្សារនេះដោយសមាគមកសិកម្ម
ទីក្រុងហូជីមិញនិង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមជាមួយមន្ទីរឧស្សាហ-
ពាណិជ្ជកម្មទីក្រុងរៀបចំ ឡើង ដែលទាក់ទាញការចូលរួមរបស់អង្គភាពនិង
បុគ្គលជាង១០០ដោយមានស្តង់ ទំនិញជាង១៧០។ ប្រជុំផ្សារនេះ សំដៅជួយ
ឧបត្ថម្ភប្រជាកសិករមានឱកាសឧទ្ទេស​នាម ផ្សព្វផ្សាយនិងប្រើប្រាស់នូវផលិត
ផលកសិកម្មដែលមានគុណភាពខ្ពស់។ ក្រោម ប្រធានបទ “កសិផល ចំណីរអា
ហារនិងផ្កាទីក្រុងតភ្ជាប់ជាមួយអតិថិជន” ប្រជុំផ្សារ លើកនេះបានរៀបចំតាំង
បង្ហាញតាម៨កន្លែង ដូចជា ៖ កន្លែងតាំងបង្ហាញផ្កាអ័រគីដេ កន្លែងតាំងបង្ហាញ
ផលិតផលកសិកម្ម គ្រឿងសមុទ្រកែច្នៃ និងកន្លែងតាំងប​ង្ហាញមុខ ទំនិញសិប្ប
កម្មវិចិត្រសិល្បៈជាដើម។ ទន្ទឹមនឹងស្តង់ទំនិញរបស់ទីក្រុងហូជីមិញនោះ ខេត្ត
មួយចំនួនដូចជា តំបន់​ប៉ែកខាងលិចនិងខាងកើតភាគខាងត្បូងក៏បានចូលរួម
តាំង បង្ហាញមុខទំនិញផ្លែឈើគ្រប់ប្រភេទផងដែរ។ លោក Ba Loc កសិករមួយ
នាក់មកពី ស្រុក Tanh Linh ខេត្ត Binh Thuan ឲ្យដឹងថា៖ លោកបានប្រមូលផ្លែ
ធូរេនដែលទុំធម្ម ជាតិនៅសួនចំការរបស់ប្រជាកសិកហើយដឹកយកមកលក់ក្នុង
ប្រជុំផ្សារលើកនេះ ដោយមានបំណងថា ប្រជាជនទីក្រុងហូជីមិញនឹងបានបរិ
ភោគផ្លែឈើស្អាតក្នុងតម្លៃ សមរម្យ។​លោក Ba Loc ចែករំលែកថា៖

        “ខ្ញុំគ្រាន់តែមានបំណងលក់ទំនិញតិចតួចនេះសម្រាប់មនុស្សគ្រប់រូបទទួល
បរិភោគសាក។ ដោយសារ ពួកគេចង់បរិភោគផ្លែធូរែន ប៉ុន្តែមិនហានទិញ​នៅ
តាមផ្សារ ហើយទំនិញដែលខ្ញុំលក់នេះគឺធានាថាជាទំនិញស្អាតនៅព្រៃ Tanh Linh
 ដែរ”។

ទស្សនាប្រជុំផ្សារនៅចុងសប្តាហ៍ - ảnh 1
ទិដ្ឋភាពលក់ដូរនៅប្រជុំផ្សារចុងសប្តាហ៍ (រូបថតៈ KIM ANH)


        ប្រជុំផ្សារលក់ផលិតផលកសិកម្មទីក្រុងហូជីមិញបានបើក២សប្តាហ៍ម្តងនៅ
 ភោជនីយដ្ឋាន Dong Ho នៃវិថី Cao Thang។ ប្រជុំផ្សារនេះ​បានបើកក្នុងពីរថ្ងៃគឺថ្ងៃ
សោ និងថ្ងៃអាទិត្សនិងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦យប់ ហើយផលិតផលបាន
យកមក លក់នៅទីនេះសុទ្ធតែមានសុវត្ថិភាព តាមនោះ អតិថិជនអាចរកឃើញនូវ
ផលិតផលមាន ពាណិជ្ជសញ្ញាជាច្រើនដូចជា ស៊ុតមាន់ទារបស់ក្រុមហ៊ុន Ba Huan
 សាច់ជ្រូករបស់ ក្រុមហ៊ុនចិញ្ចឹមនិងកែច្នៃចំណីរអាហារ Sai Gon និងបន្លែ ផ្លែឈើ
របស់ក្រុមហ៊ុន DaLat GAP ជាដើម។ អ្នកស្រី Phan Thu Hang គ្រូបង្រៀនមកពីម
ហាវិទ្យាល័យមួយនៅ ខ័ណ្ឌទី៣ ក្រុងហូជីមិញដែលតែងតែទៅប្រជុំផ្សារនាចុង
សប្តាហ៍​បានសំណេះ សំណាល ថា៖

        “ប្រជាកសិករមកពីខេត្តឆ្ងាយៗដូចជា Lam Dong , Binh Phuoc, Ben Tre និង
Tien Giang គឺសុទ្ធតែមានវត្តមាននៅទីនេះ។ ថ្ងៃធម្មតាពួកគេនៅស្រុកប៉ុន្តែដល់ចុង
 សប្តាហ៍ម្តងៗ ពួកគេបាននាំគ្នាមកទីនេះជួបប្រាស្រ័យជាមួយអតិថិជន។ ទោះបី
ជា ទំនិញបានខ្ចប់យ៉ាងសាមញ្ញក៏ដោយប៉ុន្តែទាំងអស់សុទ្ធតែបានធានាថាជា
ទំនិញស្អាត និងមានសុវត្ថិភាពផងដែរ”។

        ថ្វិត្បិតថា ទំនិញគ្រប់ប្រភេទបានយកមកលក់នៅប្រជុំផ្សារតែងតែឆ្លងកាត់
ការត្រួត ពិនិត្យគុណភាពចំនួនពីរលើកមែន ប៉ុន្តែប្រភពទំនិញលក់នៅប្រជុំផ្សារ
ដោយផ្នែក កសិកម្មរៀបចំឡើងនេះគឺសុទ្ធតែបង្កើតបានការជឿទុកចិត្តគ្នាទៅវិញ
ទៅមករវាងទាំង អ្នកលក់និងអ្នកទិញ។ ដំបូងឡើយ អតិថិជនជាមិត្តភក្តិ សាច់
ញាតិ ពីនោះបានឧទ្ទេស នាមទៅដល់មនុស្សគ្រប់គ្នាឲ្យស្គាល់និងមកទិញ។
ហើយពីការជួយជ្រោមជ្រែងរបស់ អ្នកប្រើប្រាស់ក៏ដូចជាការខិតខំប្រឹងប្រែងរបស់
ក្រសួងស្ថាប័នមានសមត្ថិកិច្ចនានានោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រជុំផ្សារ
សុវត្ថិភាពច្រើនបានបើកនៅទីក្រុងហូជីមិញ ដែលនាំមកនូវផលប្រយោជន៍ជាក់
ស្តែងសម្រាប់ទាំងអ្នកផលិតផងនិងអតិថិជនផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ