ធាក់កង់នាចុងសប្តាហ៍ជាទំនោរយុវវ័យថ្មី

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការធាក់កង់កំសាន្តតាមដងវិថី បានក្លាយទៅជាទំនោរថ្មីសម្រាប់យុវវ័យនៅរដ្ឋធានីហាណូយ។ តាមដងវិថីនៃរដ្ឋធានីហាណូយ មានទស្សនីយភាពដ៏ស្រស់ស្អាតដូចជា បឹង Guom, បឹង Tay, ផ្លូវជុំវិញប្រាំងតម្កល់សពលោកប្រធានហូជីមិញ និងសួនឧទ្យានឡេនីន ... បានក្លាយទៅជា “ទីជួបជុំ” សម្រាប់អ្នកដែលនិយមចូលចិត្តការធាក់កង់នាចុងសប្តាហ៍។

ធាក់កង់នាចុងសប្តាហ៍ជាទំនោរយុវវ័យថ្មី - ảnh 1ការជួបប្រាស្រ័យរវាងបណ្តាក្លឹបធាក់កង់នៃទីក្រុងហាណូយ (រូបថតៈ http://webthethao.vn/

ជារៀងរាល់ចុងសប្តាហ៍ យុវជនជាច្រើនបាននាំគ្នាធាក់កង់ តាមដងវិថីនានាលើទូទាំងទីក្រុងហាណូយ។ ភាគច្រើនក្នុងចំណោមយុវជនទាំងនោះគឺជានារី។ អ្នកស្រី Minh Anh បុគ្គលិកម្នាក់ធ្វើការនៅធនាគារ បានចែករំលែកថា អ្នកនាងចាប់ផ្តើមរៀនធាក់កង់ប៉ុន្មានឆ្នាំហើយ។  ដំបូងអ្នកនាងគ្រាន់តែជួលកង់សម្រាប់ការសប្បាយនៅចុងសប្តាហ៍ប៉ុណ្ណោះ បានមួយរយៈគឺញៀនហើយសម្រេចចិត្តទិញកង់តែម្តង។ អ្នកនាងធ្លាប់ជិះកងកំសាន្តនៅតាមដងផ្លូវតែម្នាក់ឯងឬជាមួយមិត្តភក្តិនិងសមាជិកគ្រួសារទៀតផង។

មិនដូចទៅនឹងអ្នកស្រី Minh Anh ទេ មនុស្សជាច្រើនបានចូលរួមនៅក្នុងក្រុមឬក្លឹបដើម្បីផ្លាស់ប្តូរនិងចែករំលែកចំណង់ចំណូលចិត្តជាមួយគ្នា។ សមាគមដូចជាក្លឹបកីឡាថាំងឡុង  ក្លឹបអតីតយុទ្ធជនហាណូយ ក្លឹបជិះកង់ហាណូយបុរាណនិងបច្ចុប្បន្ន Tour de Five ... ដែលសមាជិកស្ថិតក្នុងគ្រប់វ័យអាយុនិងការងារក៏ផ្សេងៗគ្នាដែរ។  លោក Vu Truong Lam ប្រធានក្លឹប Tour de Five បានឲ្យដឹងថា ជាមួយនឹងស្មារតីនៃការបង្កើតទីលានកំសាន្តនិងកន្លែងសម្រាប់ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍អំពី កង់ក៏ដូចជាការជិះកង់ ហើយសមាជិកបានកើនឡើងកាន់តែច្រើននិងជួយជ្រោម ជ្រែងចលនាជិះកង់ផងដែរ។ ឥឡូវនេះការជិះនីមួយៗនៃសមាជិកក្នុងក្រុមមិនត្រូវបានកំណត់ក្នុងទីក្រុងហាណូយប៉ុណ្ណោះទេ។

ធាក់កង់នាចុងសប្តាហ៍ជាទំនោរយុវវ័យថ្មី - ảnh 2បឹង Hoan Kiem ជាកន្លែងពេញនិយមសម្រាប់អ្នកធាក់កង (រូបថតៈ http://giadinh.net.vn

លោក Vu Truong Lam បានសំណេះសំណាលថា៖ “ជាធម្មតាយើងខ្ញុំតែងតែរៀបចំការធ្វើដំណើរឆ្ងាយពីទីក្រុងហាណូយប្រហែល ៥០,៧០  ទៅដល់ ១០០ គីឡូម៉ែត្រ។  ពេលខ្លះក៏មានដំណើរកម្សាន្តនៅថ្ងៃសម្រាកវិស្សមកាល ដែលមានពេលវេលាច្រើន យើងតែង តែធ្វើដំណើរនៅឆ្ងាយ ដូចជា ទៅភ្នំ Mau Son ភ្នំ  Ba Vi ឬទៅទីក្រុង Thai Nguyen។ យូរៗ ធ្វើដំណើរម្តង”។

ជាមួយនឹងទំនោរជិះកង់ គឺជាសេវាកម្មជួលកង់ផង។ កន្លែងជុំវិញបឹង Tay, ផ្លូវយុវ ជន(Thanh Nien) ផ្លូវ Hoang Hoa Tham គឺមានហាងជួលកង់ជាច្រើនដែលទាក់ ទាញភ្ញៀវនាចុងសប្តាហ៍។ ជាមួយនឹងការជួលពី ៨ ទៅ ១០ម៉ឺន ដុង ក្នុងមួយថ្ងៃ ឬពី ១៥ម៉ឺនដុង ទៅដល់ ២០ម៉ឺនដុងក្នុងមួយថ្ងៃ អ្នកទាំងអស់អាចជ្រើសរើសបាននូវកង់ដែលខ្លួនពេញចិត្ត។

អ្នកដែលចូលចិត្តជិះកង់មានហេតុផលផ្សេងៗគ្នាដើម្បីជក់ចិត្តជាមួយទំនោនេះ ប៉ុន្តែមូលហេតុទី ១ គឺប្រហែលជាការធ្វើលំហាត់ប្រាណ។  សម្រាប់ស្ត្រីវិញ អត្ថប្រយោជន៍ជាក់ស្តែងបំផុតនៃការជិះកង់គឺរក្សាបានរូបរាងស្អាត។ ការជិះកង់ក៏បានបញ្ចុះជាតិខ្លាញ់ដោយផ្ទាល់ដូចជាភ្លៅ, ពោះ, ការសម្រកទម្ងន់... ដែលកាន់តែធ្វើឲ្យបងប្អូននារីនិយមចូលចិត្ត។

ធាក់កង់នាចុងសប្តាហ៍ជាទំនោរយុវវ័យថ្មី - ảnh 3 ថ្ងៃចុងសប្តាហ៌ គេនាំគ្នាធាក់កង់យ៉ាងសប្បាយតាមផ្លូវ (រូបថតៈ http://giadinh.net.vn )

មិនត្រឹមតែបំប៉នសុខភាព គយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ការ ជិះកង់នៅចុងសប្តាហ៍ក៏ជាសកម្មភាពគួរឱ្យចាប់អារម្មណ៍ផងដែរ នៅពេលដែលអ្នកមានចំណង់ចំណូលចិត្តជាមួយកីឡាការជិះកង់នេះបានចែករំលែកជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។

ជិះកងកំសាន្តតាមដងវិថីហាណូយឬបណ្តោយអារម្មណ៍លើកង់លង់ខ្លួនជាមួយសម្រស់ធម្មជាតិក៏ជាវិធីមួយដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ និងទទួលបាន សម្រស់នៃជីវិត។ សម្រាប់មនុស្សជាច្រើន ការងារតានតឹង ជីវិតភាពពេញទៅដោយកង្វល់ធ្វើឲ្យគេមានភាពតានតឹងក្នុងអារម្មណ៍។ ប៉ុន្តែការជិះកង់ ទោះបីនៅឆ្ងាយឬជិតក៏ដូចជាជុំវិញទីក្រុងនៅពេលព្រឹក ពេលចុងសប្តាហ៍គឺដើម្បីជួយអារម្មណ៍ស្រស់ស្រាយ ប្រសើរឡើង។ សម្រាប់អ្នកខ្លះ ការជិះកង់គឺជាវិធីមានប្រយោជន៍ក្នុងការការពារបរិស្ថាន។

អ្នកស្រី Ung Linh ទើបបានវិលត្រឡប់មកទីក្រុងហាណូយវិញបន្ទាប់ពីសិក្សាអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសហ្វាំងឡង់ ដែលអ្នកស្រីមានទម្លាប់មួយដែលមិនអាចបោះបង់បាន នោះគឺជិះកងជុំវិញទីក្រុង។ អ្នកស្រីបានចែករំលែកថា៖ “នាងខ្ញុំឃើញថា ជាធម្មតានៅទីក្រុង យើងមិនសូវធ្វើចលនា ដូច្នេះចម្ងាយ ១០គីឡូម៉ែត្រមិនវែងពេកទេ តាមនោះខ្ញុំសម្រេចជិះកង់។ មានហេតុផលមួយទៀតគឺនាងខ្ញុំឃើញការជិះកង់មិនបំពុលបរិស្ថាន។ ហើយនៅពេលយប់ខ្ញុំក៏អាចជិះសំរាកលំហែកាយផង។ ឥឡូវនេះខ្ញុំឃើញមនុស្សជិះកង់ក៏ច្រើន ហើយអ្នកលក់កង់ក៏កាន់តែច្រើនដែរ”។

នៅថ្ងៃចុងសប្តាហ៌ ទីក្រុងហាណូយកាន់តែរ៉ូមែនទិចណាស់។ រូបរាងរបស់កង់ហាក់ដូចជាមានច្រើនតាមដងវិថី។ ចំណង់ចំណូលចិត្តនឹងការធាក់កង់ ដោយហេតុផលផ្សេងគ្នា គោលបំណងផ្សេងគ្នា ប៉ុន្តែអ្នកស្រឡាញ់កង់នៅក្នុងទីក្រុងហាណូយបានបង្កើតទំនោរពេញនិយមមួយដែលជាលក្ខណៈស្រស់ស្អាតថ្មីសម្រាប់រដ្ឋធានីតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ