បណ្ណាល័យ Bfree - ទីកន្លែងជំរុញវប្បធម៌អានសៀវភៅ

(VOVWORLD) - ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ បណ្ណាល័យ Bfree (Book for free - សៀវភៅឥតគិតថ្លៃ) នៅវិថី Xuan La សង្កាត់ Xuan Dinh  ទីក្រុង ហាណូយ បានក្លាយទៅជាអាស័យដ្ឋានជារឿយៗរបស់អ្នកនិយមចូលចិត្តអាន សៀវភៅ។ ត្រូវបានបង្កើតឡើងដោយបុរសវ័យក្មេង Nguyen Truong Giang បណ្ណាល័យ Bfree គឺជាទីកន្លែងដែលអ្នកអានអាចខ្ចីសៀវភៅទៅផ្ទះឬអានសៀវ ភៅនៅទីនេះដោយឥតគិតថ្លៃ។ 
បណ្ណាល័យ Bfree - ទីកន្លែងជំរុញវប្បធម៌អានសៀវភៅ - ảnh 1 បណ្ណាល័យ Bfree - ទីកន្លែងជំរុញវប្បធម៌អានសៀវភៅ

(VOVworld) - ក្នុងអំឡុងជាង ១ ឆ្នាំរហូតមកដល់ពេលនេះ ជារៀងរាល់សប្តាហ៍ កញ្ញា  Nguyen Thi Huyen នៅសាលាវិទ្យាល័យ Dan Phuong តែងតែជិះកង់ជាង ២០ គីឡូម៉ែត្រទៅបណ្ណាល័យ Bfree ដើម្បីអានសៀវភៅ។ ចំពោះនាង បណ្ណាល័យនេះបានក្លាយទៅជាផ្ទះទី ២ របស់ខ្លួន ព្រោះថា នាងបានរកឃើញ សៀវភៅល្អ ជាពិសេសគឺអាចខ្ចីសៀវភៅកម្រដែលជួយគាត់បំពេញបន្ថែម ចំណេះដឹងក្នុងការសិក្សារៀនសូត្រ។ កញ្ញា Nguyen Thi Huyen បានចែករំលែក ថា៖                                  

        «ទោះបីជាស្ថិតនៅចម្ងាយឆ្ងាយនិងផ្ទៃដីនៅចង្អៀតបន្ទិចក្តីប៉ុន្តែសៀវភៅនៅទីនេះ សម្បូរបែបណាស់។ សៀវភៅជាច្រើនក្បាលមិនអាចរកឃើញក្នុងទីផ្សារទេ ដោយហេតុនេះ នេះគឺជាទីកន្លែងអស្ចារ្យសំរាប់នាងខ្ញុំ។»

        ដូចកញ្ញា Nguyen Thi Huyen នាចុងសប្តាហ៍ណាក៏ដោយ និស្សិតនៃមហាវិទ្យាល័យគរុកោសល្សទីក្រុងហាណូយ កញ្ញា Nguyen Thi Tuyet Hong ក៏ ទៅអានសៀវភៅនៅបណ្ណាល័យ Bfree ផងដែរ។ ក្រៅពីបណ្ដាសៀវភៅ អក្សសាស្ត្ររបស់វៀតណាមនិងបរទេស Hong នៅមានឱកាសទាក់ទងជាមួយ សៀវភៅជំនាញអំពីចិត្តសាស្រ្តសង្គមនិងវិទ្យាសាស្ត្រទៀតផង។ បណ្ដាសៀវភៅទាំងនេះជួយឧបត្ថម្ភនាងជាច្រើនសំរាប់មុខវិទ្យាគរុកោសល្សដែលនាងកំពុងរៀនសូត្រ។

        «នាពេលថ្មីៗនេះ ជាពិសេសក្នុងវិស្សមកាល នាងខ្ញុំតែងតែមកដល់បណ្ណាល័យនេះ ២ ម្តងក្នុងមួយសប្តាហ៍។ ក្នុងពេលរកឃើញឬទិញសៀវភៅល្អណាខ្ញុំសុទ្ធតែទិញសៀវភៅមួយក្បាលទៀតសំរាប់បណ្ណាល័យ។»

បណ្ណាល័យ Bfree - ទីកន្លែងជំរុញវប្បធម៌អានសៀវភៅ - ảnh 2 បណ្ណាល័យ Bfree - ទីកន្លែងជំរុញវប្បធម៌អានសៀវភៅ

        Bfree មុននេះបានមានឈ្មោះបណ្ណាល័យ «សៀវភៅនិងមិត្ត» ដែលលោក Nguyen Truong Giang បង្កើតឡើងនាខែកក្កដាឆ្នាំ ២០១៤។ ដល់ខែកក្កដាឆ្នាំ ២០១៦ បណ្ណាល័យត្រូវបានផ្លាស់ប្តូរឈ្មោះទៅ Bfree ហើយមានអាស័យដ្ឋានថ្មី។ បណ្ណាល័យឥតគិតថ្លៃរបស់លោក Giang ទាក់ទាញការចូលរួមជាច្រើនកុះករ របស់មិត្តវ័យក្មេងដែលមិនត្រឹមតែមកទីនេះអានសៀវភៅ ប៉ុណ្ណោះទេ ថែមទាំង ចូលរួមការដាំដើមឈើលំអសំរាប់បណ្ណាល័យស្អាតបៃតងថែមទៀត។ នាបច្ចុប្បន្ន បណ្ណាល័យ Bfree មានសៀវភៅចំនួន ១៨០០ ក្បាលលើគ្រប់វិស័យ ដូចជា៖ អក្សសាស្ត្រ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ហើយ ៨០% សៀវភៅនៅទី នេះត្រូបានមិត្តអ្នកអានរៃអង្គាស។ ជាសហកស្ថាបជិកមួយរូបនៃបណ្ណាល័យ Bfree លោក  Nguyen Quoc Chien បានចែករំលែកថា៖

        «គំរោងការណ៍ដែលយើងខ្ញុំកសាងមិនត្រឹមតែជាការអានសៀវភៅឥតគិតថ្លៃ ប៉ុណ្ណោះទេ ថែមទាំង គំរោងការណ៍នេះឆ្ពោះទៅប្រភពការចាប់អារម្មណ៍ ការបង្កើតកំលាំងពលំសំរាប់គំរោងការណ៍ផ្សេងៗទៀត។ មិត្តវ័យក្មេងដទៃក៏អាច អនុវត្តគំរោងការណ៍ឥតគិតថ្លៃដោយសេរីភាព។ ចំណុចដែលធ្វើឲ្យ បណ្ដាល័យ Bfree ខុសពីគំរោងការណ៍ផ្សេងៗគឺរូបសណ្ឋានបណ្ណាល័យគ្រប់គ្រង ដោយខ្លួនឯង។ ប្រសិនបើមិត្តមកទីនេះនាប៉ុន្មានថ្ងៃធម្មតាក្នុងសប្តាហ៍ ហើយគ្មាន មិត្តវ័យក្មេងស្ម័គ្រចិត្តទេ នោះគឺមិត្តអាចបំរើដោយខ្លួនឯង។»

        ក្រៅពីអាស័យដ្ឋានស្នូលលើវិថី Xuan La បណ្ណាល័យ Bfree មានសាខាទី ២ នៅក្រុមហ៊ុនអគ្គីសនីខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ គោលដៅសំខាន់ បំផុតដែល Bfree ឆ្ពោះទៅគឺការកសាងបរិយាកាសអានសៀវភៅសំរាប់ អ្នកស្រឡាញ់សៀវភៅ ព្រមទាំង បង្កើតឡើងទម្លាប់អានសៀវភៅសំរាប់មិត្តវ័យ ក្មេងវៀតណាម។ បណ្ណាល័យ Bfree នៅជាទីកន្លែងគួរឲ្យទាក់ទាញដើម្បីមិត្តវ័យ ក្មេងជួបប្រាស្រ័យ សំណះសំណាលនិយមចូលចិត្តសៀវភៅនិងឱកាសការងារធ្វើផងដែរ៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ