រកឃើញភាពស្អាតសុវណ្ណភូមិនៃទីក្រុងហាណូយក្នុងខ្សែភាពយន្តឯកសារ «ហាណូយរបស់ខ្ញុំ»

(VOVWORLD) - ឌឿងហែមចង្អៀត វិថីផ្លូវតូចៗ ផ្សារក្នុងទីប្រជុំជនឬផ្ទះច្រើនជាន់ ចាស់ៗធ្លាប់បានស្គាល់ជាមួយជនវៀតណាមនិយាយរួមនិងជនហាណូយនិយាយដោយឡែកដែលត្រូវបានបង្ហាញដ៏វិសេសវិសាលក្នុងខ្សែភាពយន្តឯកសារក្រោមប្រធានបទ «ហាណូយរបស់ខ្ញុំ»។ ខ្សែភាពយន្តគឺជាកាដូមួយដែលអតីតឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋបារាំងប្រចាំនៅ
វៀតណាម លោក Jean-Noel Poirier (អាណត្តិ ខែ កក្កដា ឆ្នាំ ២០១២ ដល់ខែ កញ្ញា ឆ្នាំ ២០១៦) បានអនុវត្តដើម្បីប្រគល់ជូនឲ្យប្រជាជន ហាណូយ។ ក្រោមក្រសែភ្នែកជាក់ស្តែង អតីតឯកអគ្គបារាំងបាននាំមកនូវទស្សនិក
ជនរូបភាពនិងការចាប់អារម្មណ៍ថ្មីអំពីភាពស្អាតរបស់ទីក្រុងហាណូយ។ 
រកឃើញភាពស្អាតសុវណ្ណភូមិនៃទីក្រុងហាណូយក្នុងខ្សែភាពយន្តឯកសារ «ហាណូយរបស់ខ្ញុំ» - ảnh 1 រកឃើញភាពស្អាតសុវណ្ណភូមិនៃទីក្រុងហាណូយក្នុងខ្សែភាពយន្តឯកសារ «ហាណូយរបស់ខ្ញុំ»

(VOVworld) - «ខ្ញុំចង់ផលិតខ្សែភាពយន្តអំពីការរកឃើញរបស់ខ្លួនស្តីពីមនុស្សនិងទឹកដី ហាណូយ។ ទឹដីនេះបានក្លាយទៅជាផ្នែកមួយក្នុងដួងចិត្តរបស់ខ្ញុំ។ ហាណូយជាស្រុក កំណើតទី ២ របស់ខ្ញុំ។ ហាណូយ - ហាណូយរបស់ខ្ញុំ។»

        នេះគឺការចាប់ផ្តើមខ្សែភាពយន្តឯកសារ «ហាណូយរបស់ខ្ញុំ» ដែលអតីយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean-Noel Poirier។ ក្នុងវណ្ណកម្មភាពយន្តនេះ លោកបានឧទ្ទេសនាមដល់ទស្សនិកជនអំពីដំណើររកឃើញទីក្រុងហាណូយតាមរយៈ ក្រសែភ្នែករបស់ជនបរទេសមួយរូបដែលធ្លាប់រស់នៅច្រើនឆ្នាំនៅទីនេះ។ លោករស់នៅនិងធ្វើការអស់រយៈពេល ៩ នៅវៀតណាម ក្នុងនោះ មាន ៤ ឆ្នាំបំពេញបេសកកម្មការទូតក្នុងឋានៈជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម។ ក្នុងអំឡូង ៤ ឆ្នាំនេះ លោកបានរកឃើញគ្រប់ទីកន្លែងនៅទីក្រុងហាណូយដើម្បីចាប់អារម្មណ៍អត្តសញ្ញាណវប្បធម៌ដោយឡែកនៃទីក្រុងហាណូយ បន្ទាប់នោះ ផ្តិតយកពេលវេលាគួរឲ្យចាប់អារម្មណ៍។ លោក Jean-Noel បានចែករំលែកថា៖

        «ខ្ញុំបានទស្សនាគ្រាប់ទីកន្លែងទាំងអស់នៅទីក្រុងហាណូយពីបណ្ដាខ័ណ្ឌនៅមជ្ឈមណ្ដាលដល់ទីប្រជុំជនថ្មីៗ។ ហើយខ្ញុំរកឃើញបានទីកន្លែងគួរឲ្យទាក់ទាញណាស់។ ខ្ញុំ មានគោលបំណងចែករំលែករូបភាពអំពីទីក្រុងហាណូយក្រោមក្រសែភ្នែករបស់ខ្ញុំដល់ទស្សនិកជន។ អ្នកការទូតជាច្រើនបន្ទាប់ពីបញ្ចប់បេសកកម្មនៅវៀតណាមបានសរសេរសៀវភៅអំពីអនុស្សាវរីយ៍ដែលគេរស់នៅនិងធ្វើការ។ រីឯខ្លួនវិញ ខ្ញុំជ្រើសរើសភាពយន្តព្រោះថាខ្ញុំចង់ផ្ញើការគិតគូនិងមនោសញ្ចេតនាចំពោះហាណូយដល់ប្រជាជនវៀតណាមទាំងអស់។»

        គ្មានសំណងស្ថាបត្យកម្មល្បីឈ្មោះនៅរដ្ឋធានីឬកន្លែងទេសចរណ៍អ៊ូអរណាដែលភ្ញៀវទេសចរមិនធ្លាប់បានស្គាល់ដល់នៅឡើយ ក្រុងហាណូយក្នុងខ្សែភាពយន្តរបស់អតីតឯកអគ្គរដ្ឋទូតបារាំង «ល្វិតល្វន់គួរឲ្យចាប់ចិត្តពិសេសដោយឡែក»។ ក្នុងអំឡុង ៥២ នាទីនៃខ្សែភាពយន្តពីម្ហូបអាហារចរាចរណ៍ដល់ប្រជាពលរដ្ឋនៃរដ្ឋធានីដែលលោកហៅថា «ព្រលឹងទីក្រុង» សុទ្ធតែត្រូវបានបង្ហាញជាក់ស្តែងរស់រវើកនិងសាមញ្ញ។ លោក Le Manh Hung ទស្សនិកជនមួយរូប បានចែករំលែកថា៖

«ប្រការគួរឲ្យចាប់អារម្មណ៍បំផុតចំពោះខ្ញុំគឺរូបភាពនៃអតីតឯកអគ្គរដ្ឋទូតមួយរូប អង្គុយពិសារនៅហាង Pho ឬហាងនំគួន សប្បាយរីករាយសំណះសំណាលជាមួយ អ្នកលក់។ ក្នុងខ្សែភាពយន្ត លោកបានរៀបរាប់អំពីហាងតូចៗលក់តាមផ្លូវឆ្ងាញ់ល្បីឈ្មោះនៅទីក្រុងហាណូយដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ លោកដូចជនវៀតណាមពិតៗ។»

រកឃើញភាពស្អាតសុវណ្ណភូមិនៃទីក្រុងហាណូយក្នុងខ្សែភាពយន្តឯកសារ «ហាណូយរបស់ខ្ញុំ» - ảnh 2 អតីតឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Jean-Noel Poirier

        ដើម្បីផលិតឲ្យបាន «ហាណូយរបស់ខ្ញុំ» អតីតឯកអគ្គរដ្ឋទូតបារាំងទទួលការ ជួយឧបត្ថម្ភរបស់បងប្រុស លោក Henri Louis Marcel Poirier។ នេះគឺជាសហជីវិន ដែលយកតាមខ្លួនកាម៉េរ៉ាមួយគ្រឿង រួមដំណើរជាមួយលោក Jean-Noel។ លោក Jean-Noel បានចែករំលែកថែមទៀតថា៖

        «ជំនាញរបស់ខ្ញុំគឺអ្នកការទូត។ខ្ញុំមិនជាអ្នកផលិតខ្សែភាពយន្តទេ ប៉ុន្តែ លើកនេះ ខ្ញុំក្លាយទៅជាឧបការីអ្នកផលិតភាពយន្ត។ ក្នុងពេលថតភាពយន្ត ភារកិច្ចរបស់ឧបការី នឿយហត់ណាស់។ គាត់ត្រូវបំពេញភារកិច្ចរបស់អ្នកបើកបរ ដឹកជញ្ជូនទំនិញ ឬ អនុវត្ត ការងារច្រើន។ ខ្ញុំឃើញថា៖ ផលិតខ្សែភាពយន្តពិបាកជាងបំពេញការងារជាឯកអគ្គ រដ្ឋទូតទៀតផង។»

        លោក Jean-Noel ចែករំលែកថា៖ «ហាណូយរបស់ខ្ញុំ» គឺជាអំណោយសំរាប់ ប្រជាជនហាណូយ ដោយហេតុនេះ លោកចូលរួមផ្ទាល់ក្នុងជំហានផលិតភាពយន្ត ពីការផ្តើមឡើងគំនិត បំពេញភារកិច្ចនៃឧបការីសំរាប់អ្នកផលិតភាពយន្ត ដល់ការសរ សេរនិងអានអត្ថាធិប្បាយតាមភាសាវៀតណាមនិងភាសាបារាំង។ ជាពិសេស ដោយ មានរយៈពេល ២០ ឆ្នាំរៀនភាសាវៀតណាម ពាក្យសំដីដែលលោកប្រើប្រាស់ក្នុងខ្សែភាពយន្តធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ស្និទ្ធស្នាលថែមទៀតចំពោះមោនសញ្ចេតនាររបស់លោកចំពោះទីក្រុងនេះ។    

        បញ្ចប់វណ្ណកម្ម «ហាណូយរបស់ខ្ញុំ» ទស្សនិកជនដូចសម្របខ្លួនចូលក្នុងបរិយា កាសពោរពេញទៅដោយចង្វាក់ទន់ភ្លន់នៃបទចម្រៀង «រំលឹកសរទរដូវហាណូយ» របស់តន្ត្រីរ្យករ Trinh Cong Son។ ហាណូយក្នុងតូរ្យតន្ត្រីឬលើខ្សែភាពយន្តសុទ្ធតែ សម្មាញ្ញប៉ុន្តែស្អាតអស្ចារ្យ។ ប្រហែលជាបន្ទាប់ពីខ្សែភាពយន្តឯកសារនេះ មនុស្ស ម្នាក់ៗនឹងជ្រើសរើសដំណើររកឃើញភាពស្អាតសុវណ្ណភូមិនៃរដ្ឋធានីហាណូយតាមរបៀបដោយឡែករបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ