រួមជាមួយ Thien Nhan និពន្ធរឿងនិទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

(VOVWORLD) -រយៈពេលជាង១០ឆ្នាំកន្លងទៅ រឿងរាវអំពី Thien Nhan កុមារាមួយនាក់ដែលត្រូវគេទុក ចោលក្នុងចំការចេកមួយ ដោយមានស្នាមរបួសពេញខ្លួននោះ និងដំណើរព្យាបាលជំងឺរបស់អ្នកម្តាយ Tran Mai Anh សំរាប់កុមារានេះបានបណ្ដាលអោយរញ្ជូលចិត្តយ៉ាងខ្លាំង ចំពោះជននៅក្នុង និងក្រៅប្រទេស។ កម្មវីធី”និពន្ធរឿងនិទាន” លើកទីពីរ ដោយរោងបោះពុម្ភ Kim Dong និងមូលនិធិ” Thien Nhan និងបណ្ដាមិត្ត” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដើម្បី សហគមន៍ ដែលអ្នកម្តាយនិងកូន Thien Nhan រៀបចំឡើង  សំដៅជួយ ឧបត្ថម្ភកុមារ អភ័ព្ទ។ 

(VOV)_រយៈពេលជាង១០ឆ្នាំកន្លងទៅ រឿងរាវអំពី Thien Nhan កុមារាមួយនាក់ដែលត្រូវគេទុក ចោលក្នុងចំការចេកមួយ ដោយមានស្នាមរបួសពេញខ្លួននោះ និងដំណើរព្យាបាលជំងឺរបស់អ្នកម្តាយ Tran Mai Anh សំរាប់កុមារានេះបានបណ្ដាលអោយរញ្ជូលចិត្តយ៉ាងខ្លាំង ចំពោះជននៅក្នុង និងក្រៅប្រទេស។ កម្មវីធី”និពន្ធរឿងនិទាន” លើកទីពីរ ដោយរោងបោះពុម្ភ Kim Dong និងមូលនិធិ” Thien Nhan និងបណ្ដាមិត្ត” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដើម្បី សហគមន៍ ដែលអ្នកម្តាយនិងកូន Thien Nhan រៀបចំឡើង  សំដៅជួយ ឧបត្ថម្ភកុមារ អភ័ព្ទ។ 

រួមជាមួយ Thien Nhan និពន្ធរឿងនិទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ - ảnh 1

រួមជាមួយ Thien Nhan និពន្ធរឿងនិទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ម៉ោង១០ នាព្រឹកថ្ងៃទី៣០កក្កដាឆ្នាំ២០១៧ នៅបណ្ណាគារ Kim Dong ទីក្រុង ហូជីមិញ ជាងគំនូរ Do Huong រួមជាមួយតំណាងរោងបោះពុម្ភ Kim Dong រៀបចំការដេញ ថ្លៃគំនូរជាង១០០ផ្ទាំង របស់ជាងគំនូរវ័យក្មេង ដែលបានចូលរួមកម្មវិធី៖”និពន្ធរឿងនិទាន”នៅទីក្រុងហូជីមិញ នាថ្ងៃទី២៣កក្កដាកន្លងទៅ។ មុននេះ កម្មវិធីនេះក៏បានរៀបចំឡើងនៅទីក្រុងហាណូយ នាថ្ងៃទី១៧មិថុនាកន្លងទៅ។

គំនូរកូនឆ្មាជាចុងក្រោយបានទៅលើប្អូន Tran Duy Cuong នៅរដ្ឋធានីហាណូយ។ Tran Duy Cuong បានអោយដឹងថា៖

 ខ្ញុំទិញគំនូរនេះ ពីព្រោះខ្ញុំចូលចិត្ត។ វាមានចរិតលក្ខណះវិចិត្រសិល្បះ សមស្របជាមួយខ្ញុំ។ ក្រៅពីនោះ ខ្ញុំក៏មានគោលបំណងជួយជ្រោមជ្រែងកុមារពិការផងដែរ។

រឿងនិទានអំពីកុមារ Thien Nhan និងអ្នកម្តាយក្នុងដំណើរព្យាបាលជំងឺ និងជួយឧបត្ថម្ភ កុមារអភ័ព្ទ បានទទួលការយកចិត្តទុកដាក់ជាច្រើនពីសហគមន៍។ លោកស្រី Luong Kim Lien អាយុ៤២ឆ្នាំ ចូលរួមការដេញថ្លៃគំនូរ បានអោយដឹងថា៖

 ខ្ញុំចូលចិត្តស្រឡាញ់ម្តាយកូន Thien Nhan ណាស់ និងកោសរសើរម្តាយនិងកូនទាំងពីរ នេះ    បានជានាងខ្ញុំមកដល់ទីនេះ។ ខ្ញុំបានទិញគំនូរមួយផ្ទាំងស្ដីអំពីកុមារមួយរូប។ គំនូរនេះគ្មាន ឈ្មោះ ទេ។ ចំណាប់អារម្មណ៍ដើមដំបូងគឺបរិយាកាសដូចក្នុងរឿងនិទាន។ ហើយនាងខ្ញុំមាន គោល បំណងរួមវិភាគទានតិចតូចរបស់ខ្លួន សំរាប់កុមារមានស្ថានភាពលំបាក ឧស្សាព្យាយាម  ឈាន ឡើងក្នុងជីវភាពរស់នៅ។ ”

អ្នកស្រីTran Mai Anh ម្តាយរបស់ Thien Nhan កំពុងរួមជាមួយសមាជិក នានាអនុវត្តកម្មវិធី” Thien Nhan និងបណ្ដាមិត្ត” កម្មវិធីដែលបានបង្កើតឡើងពីបទពិសោធន៍ ព្យាបាលជំងឺរបស់កូនរបស់ខ្លួន។ តាមអ្នកស្រី Tran Mai Anh ថា៖ “និពន្ធរឿងនិទាន” មិនគ្រាន់តែជាកម្មវីធីកុមារ ជួយ ឧបត្ថម្ភកុមារប៉ុណ្ណោះទេ។ បណ្ដាកុមារនឹងពង្រីកប្រការល្អៗក្នុងសកហគមន៍ តាមរយៈកម្មវិធីគូរគំនូរ  និងជួយឧបត្ថម្ភមិត្តស្មើអាយុដែរ៖

“ កម្មវីធី” និពន្ធរឿងនិទាន”នេះ ជាគំនិតរបស់បណ្ដាជាងគំនូរ រោងបោះពុម្ភ Kim Dong និងកម្មវិធី Thien Nhan និងបណ្ដាមិត្ត។ គោលបំណងគឺអោយកុមារបានគូរគំនូរ និងគំនូរទាំង នោះអាចរួមចំណែកជួយឧបត្ថម្ភកុមារផ្សេងៗ។ នេះជាសកម្មភាពពោពេញទៅដោយអត្ថន័យ។”

រួមជាមួយ Thien Nhan និពន្ធរឿងនិទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ - ảnh 2

រួមជាមួយ Thien Nhan និពន្ធរឿងនិទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីខែសីហាឆ្នាំ២០១១មក Tran Mai Anh បានតភ្ជាប់ជា មួយក្រុមវេជ្ជបណ្ឌិតចំនួន១០ មកពីអ៊ីតាលី អាមេរិក មកដល់វៀតណាមពិនិត្យ ព្យាបាល វះកាត់អោយកុមារជាង៨០០នាក់ ដែលខ្វះប្រដាប់ភេទ ក្នុងកម្មវិធី៖” Thien Nhan និងបណ្ដាមិត្ត”។  បរិមាណទឹកប្រាក់ទទួលបានក្នុងការលក់ដេញថ្លៃគំនូរ ក្នុងកម្មវិធី”និពន្ធរឿងនិទាន”នេះ នឹងបានប្រគល់អោយមូលនិធិ” Thien Nhan និងបណ្ដាមិត្ត” ដើម្បីពិនិត្យនិង ព្យាបាលជំងឺអោយ កុមារចំនួន២៥០នាក់ ក្នុងឆ្នាំ២០១៧នេះ។ ជាងគំនូរ Do Huong ជាសមាជិកមួយក្នុង ចំណោមសមាជិកស្នូលរបស់កម្មវិធី បានលើកច្បាស់ថា៖

“កម្មវិធីនេះគណនាជាទឹកប្រាក់គឺមិនបានប៉ុន្មានទេ ប៉ុន្តែវាមានអត្ថន័យជាច្រើន។នោះគឺបណ្ដាកុមារបាន រួមដៃចូលរួមសកម្មភាពដើម្បីសហគមន៍ជួយឧបត្ថម្ភកុមារមានអាយុប្រហាក់ប្រហែលគ្នាដែលខ្វះប្រដាប់ភេទ។”

អត្ថន័យធំធេងជាងគេក្នុងកម្មវិធី”និពន្ធរឿងនិទាន”ជាការជួយអោយកុមារយល់ដឹងថា៖រឿងនិទានមិនគ្រាន់តែមានក្នុងសៀវភៅប៉ុណ្ណោះទេ វាក៏អាចកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ហើយកុមារអាចនិពន្ធបានរឿងនិទានសំរាប់ខ្លួន និងសំរាប់មនុស្សរស់នៅជំវិញខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ