“ សហការី “ខ្សែភាពយន្តពិសេសក្នុងឆ្នាំមិត្តភាព វៀតណាមជប៉ុន។

Vovworld-ខ្សែភាពយន្ត“  សហការី    “ជារឿងនិទាន១ដែលបង្កើតឡើងវិញនូវ
អតីតកាលនិងបច្ចុប្បន្នកាលតាមរយះការជួបចៃដន្យរវាងបណ្តាមិត្តវៀតណាម
និងជប៉ុន។ Tetsuya Suzuki ជាអាជីវករជប៉ុន១នាក់ដែលមកកាន់វៀតណាម
ស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីកម្មនៅវៀតណាម។ក្រុមហ៊ុនរបស់
បងមានគំរោងការណ៍សំខាន់ជាមួយ​ក្រុមហ៊ុនកាត់ដេរA Chau(ទីក្រុងហាណូយ)
ដោយលោក Nguyen Thanh Nam ជានាយក។ក្នុងការជួបចរចារជាមួយ លោក
Nguyen Thanh Nam  អាជីវករ Tetsuya Suzuki ងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំណើរ
គឺស្វែងរកបណ្តារូបថតទាក់ទិនដល់ បញ្ញាវ័ន្តស្នេហាជាតិវៀតណាម​ Phan Boi Chau
ដែលទៅកាន់ជប៉ុនស្វែងរកផ្លូវសង្គោះជាតិមុននេះជាង១០០ឆ្នាំ។បងTetsuyaបាន
លៃទុកពេលវេលាស្វែងរកនិងរកឃើញរឿងនិទានទាក់ទិនដល់ចំណងមិត្តដ៍ខ្ពង់ខ្ពស់
រវាង បញ្ញាវ័ន្តPhan Boi Chau ជាមួយវេជ្ជបណ្ឌិតជប៉ុនSakitaro Asaha។លោកJun Muto  អ្នកបញ្ជាទូទៅនៃខ្សែភាពយន្ត”សហការី      “អោយដឹងថា៖  ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងអំពី
និមិត្តរូប បញ្ញាវ័ន្តស្នេហាជាតិវៀតណាម​ Phan Boi Chauដែលបានបូជាអ្វីៗទាំងអស់
ដើម្បីសង្រ្គោះប្រទេសជាតិរួចផុតពីភាពត្រួតត្រារបស់អាណានិគមនិយមបារាំងនិង
បំផុសឡើងចលនាបដិវត្តន៍ដោយអំពាវនាវអោយយុវជនវៀតណាមទៅសិក្សារៀន
សូត្រនៅជប៉ុន។ ដោយហេតុនេះ​ខ្ញុំបានប្រមូលអស់ពីកំលាំងកាយចិត្តទៅលើខ្សែភាព
យន្តនេះ។ខ្ញុំមានបំណងថា៖ ខ្សែភាពយន្តនេះ នឹងមកដល់ជនវៀតណាមនិងជប៉ុន
ទាំងឡាយសំរាប់ប្រជាជននៃប្រទេសទាំង២អាចយល់បន្ថែមអំពីទំនាក់ទំនងមនោ
សញ្ចេតេនារវាងវៀតណាមជាមួយជប៉ុន។ 

​​​​​​​​​​​​​           

​                  
“  សហការី    “ខ្សែភាពយន្តពិសេសក្នុងឆ្នាំមិត្តភាព វៀតណាមជប៉ុន។ - ảnh 1
បន្តាតួឯកកុនក្នុងខ្សែភាពយន្ត“  សហការី  “(រូបថត​VNA)

ខ្សែភាពយន្ត“  សហការី  “ដោយមានការចូលរួមរបស់តួអង្គវៀតណាមនិងជប៉ុនជាច្រើន
កុះករត្រូវបានថតនៅកន្លែងនានានៅវៀតណាមនិងជប៉ុន។Huynh Dong(ជនជាតិវៀត
ណាម)ដែលសំដែងជាតួអង្គPhan Boi ChauនិងនាយកNguyen Thanh Namចែករំលែកថា៖        ខ្ញុំជាជន១នាក់នៃជំនាន់ក្រោយដែលបន្តជំហានរបស់ជីដូនជីតា  បន្តពូនជ្រុំឲ្យទំនាក់
ទំនងដ៍ល្អប្រសើរដែល បញ្ញាវ័ន្តPhan Boi Chauបានបង្កើតឡើងមុននេះ។ខ្ញុំមានបំណង
ថា៖តាមរយះខ្សែភាពយន្តនេះទំនាក់ទំនងរវាងប្រទេស យើងទាំង២វៀតណមជប៉ុននឹង
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ។

​​​​​​​​​​​​​​​​​​​                   

“  សហការី    “ខ្សែភាពយន្តពិសេសក្នុងឆ្នាំមិត្តភាព វៀតណាមជប៉ុន។ - ảnh 2
រូបថត​VNA

ជាពិសសេស  Noriyuki Higashiyama ជាតួអង្គ  ល្បីឈ្មោះ១នាក់របស់ជប៉ុនបានសំដែង
ជាតួអង្គវេជបណ្ដិតSakitaro Asahaនិង អាជីវករ Tetsuya Suzuki  ។បងបានសំដែងក្តី
រំភើបចិត្តដោយបានចូលរួមជាមួយ តួអង្គ  វៀតណាមនិងបាន​មកដល់រម្មណីយដ្ឋាន
ដ៍ល្អឆើតឆាយរបស់វៀតណាមដើម្បីថតភាពយន្ត។បងរៀបរាប់ថា៖ខ្ញុំពុំទានដឹងរឿង
និទានមុននេះ១០០ឆ្នាំននៅឡើយ។ក្នុងឱកាសរំលឹកខួបលើកទិ៤០នៃទិវាបង្កើត
ទំនាក់ទំនងវៀតណាមជប៉ុនខ្ញុំមានកិត្តិយសចូលរួមខ្សែភាពយន្តសហការីនេះ។នេះជា
ខ្សែភាពយន្តប្រវត្តិសាស្រ្តស្តីពី  មនោសញ្ចេតនារវាងប្រទេសទាំង២វៀតណាមជប៉ុនមុន
នេះ ជាង១០០ឆ្នាំ។   

ខ្សែភាពយន្តជាការដូរ១ដ៍មានអត្ថន័យនិងជានិមិត្តរូបសំរាប់ទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំង២វៀតណាមជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ