ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រ និង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេស និងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។
ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 1 តំណាងវិទ្យុសម្លេងវៀតណាមប្រគល់ទឹកប្រាក់ជួយប្រទេសជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid - 19

ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់ មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។

មិត្តហេង ដារ៉េត និស្សិតកម្ពុជាឆ្នាំទី ២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Thai Binh បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពី “ ប្រជាជនទាំងមូលគាំទ្រការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid - 19“ ៖ ជារៀងរាល់ថ្ងៃ តាមរយៈ សារពត៌មាន ខ្ញុំមានអារម្មណ៍ព្រួយចិត្តណាស់ ព្រោះថាជំងឺរាតត្បាតកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ស្ថានភាពមានការវិវឌ្ឍដ៏ស្មុគស្មាញ ប៉ុន្តែនេះក៏ជាពេលវេលាដែលសហគមន៍ទាំងមូលកំពុងធ្វើសកម្មភាពដែលមានអត្ថន័យជាច្រើនដូចជា៖  ចូលរួមវិភាគទានជាទឹកប្រាក់ និងចែកម៉ាស់ជូនដល់ជនក្រីក្រ។ ខ្ញុំមានអារម្មណ៍យ៉ាងកក់ក្តៅ ហើយមានជំនឿជាក់យ៉ាងមុតមាំក្នុងការចែករំលែករបស់សហគមន៍ជូនគ្នាទៅវិញទៅមក”។


មិត្តហេង ដារ៉េតជាទីមេត្រី។ នេះគឺជាការរួមចំណែកជាក់ស្ដែង ដោយស្ដែងចេញទឹកចិត្ត មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប ប្រពៃណីជាតិ ជួយគ្នាទៅវិញទៅមក សាមគ្គីភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតសកល Covid – 19។ រាល់ការរួមចំណែកដ៏ធំធេង និងថ្នៃថ្លាទាំងនេះ បានរួមវិភាគទានក្នុងការកសាងរូបភាពប្រទេសវៀតណាមមួយប្រកបដោយសាមគ្គីភាព សុវត្ថិភាព និង ទឹកចិត្តមេត្តាករុណា។

មិត្ត នួនស៊ីណា អតីតនិស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីគំរូទេសចរណ៍ សហគមន៍ នៅសាប៉ា។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 2 គំរូទេសចរណ៍ សហគមន៍ នៅសាប៉ា

មិត្ត នួនស៊ីណាជាទីមេត្រី។ មកទស្សនាសាប៉ាភ្ញៀវទេសចរមិនត្រឹមតែអាចគយគន់ទេសភាពមហិមាកំពូល Fanxipan ប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់ទំនៀមទម្លាប់ វប្បធម៌របស់ជនជាតិទាំងប្រាំមួយរស់នៅទីនោះ ៖ ជនជាតិ Mong ជនជាតិ Dao ជនជាតិ Sa Pho ជនជាតិ Tay Giay ជនជាតិ Kinh ជនជាតិចិន ។ ភាពពិសេសនៃវប្បធម៌ នៅតំបន់ សាប៉ា បានជំរុញវិស័យទេសចរណ៍ បង្កើតប្រភពអភិវឌ្ឍន៍ទេសចរណ៍។ ស្រុក សាប៉ា បានវិនិយោគអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ មកកម្សាន្តភូមិនិងតំបន់រស់នៅរបស់បណ្តាជនជាតិរស់នៅទីនោះ។ រហូតដល់បច្ចុប្បន្ននេះ លើទូទាំងស្រុក សាប៉ា មានទីកន្លែង homestay ចំនួន ១៦០ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ Ta Van ឃុំ Lao Chai ឃុំ Ban Ho ឃុំ Ta Phin…ដែលទទួលបានរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ។

អាជ្ញាធរស្រុក សាប៉ា បានដាក់ចេញទិសដៅ “ក្លាយទៅកេរ្តិ៍ដំណែលទៅជាទ្រព្យសម្បត្តិ” និងសហគមន៍នីមួយៗ ភូមិនីមួយៗ ត្រូវមានផលិតផលទេសចរណ៍ពិសេស។

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីឧទ្យានជាតិកាតបា។ មិត្តមិត្តសុខ សំណាងជាទីមេត្រី។ ឧទ្យានជាតិកាតបាមានទំហំធម្មជាតិគឺ ១៦.១៩៨ ហិចតា រួមមានប្រព័ន្ធអេកូពិសេស ដែលត្រូវបានអ្នកជំនាញជាតិនិងអន្តរជាតិវាយតំលៃថាមានតំលៃពហុវសាស្ត្រខ្ពស់បំផុតវៀតណាម។ ក្នុងចំណោមសត្វរុក្ខជាតិចំនួន ៧៤៥ ប្រភេទ ដែលស្ថិតក្នុងបញ្ជីរាយនាមកម្រមាន ត្រូវការពារដូចជា៖ គីមយ៉ាវ ( nageia fleuyri) copperpod កាល់ព្រឹក្សហាឡុង។ ប្រព័ន្ធសត្វជាសម្បូរ ដែលមាន ២៨២ ប្រភេទ រួមមានសត្វចំនួន ២០ ប្រភេទ បក្សីចំនួន ៦៩ ប្រភេទ សត្វលូនអាចរស់ក្នុងទឹកនិងលើដីគោកចំនួន ២០ ប្រភេទ កង្កែបចំនួន ១១ ប្រភេទ ជាពិសេសនៅទីនេះគឺជាទីកន្លែងរស់នៅតែមួយគត់នៅពិភពលោករបស់សត្វ langur ក្បាលពណ៌ស

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែប សាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ