ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម

លោកអ្នកនាងជាទីមេត្រី!​
សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម និងយើងខ្ញុំបណ្ដាអ្នកនិពន្ធនៃកម្មវិធីផ្សាយជា ភា
សាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម សូមប្រសិទ្ធិពរជូន
អស់លោកអ្នកនាងសប្ដាហ៍ថ្មីប្រកបដោយ   សុខភាពល្អនិងសុភមង្គល។​

លោកអ្នកនាងជាទីមេត្រី!​

ក្នុងសប្ដាហ៍ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួល
បានសំបុត្យនិងទូរស័ព្ទជាច្រើនពីមិត្តស្ដាប់លើទូទាំងពិភពលោក។ ​

 ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម  - ảnh 1
ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម

ជាពិសេសក្នុងសប្ដាហ៍កន្លងទៅ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់បានទទួល
សំបុត្ររបស់មិត្ត បៀងនារីរ័ត្ន ពីភ្នំពេញ កម្ពុជា។ ក្នុងសំបុត្រនេះ  មិត្តបាន រៀបរាប់
ថាខ្លួនកំពុង​ស្វែង​យល់​អំពី​វប្បធម៌វៀតណាម ហើយមានគោលបំណងថា៖ កម្មវិ
ធីនឹងឧទ្ទេសនាមអំពិអាស័យដ្ឋានវប្បធម៌មួយចំនួននៅវៀតណាម ដើម្បីឆ្លើយសំ
នួររបស់ មិត្ត បៀងនារីរ័ត្ន  ក្នុងនាទីប្រអប់មិត្តអ្នកស្ដាប់ នាពេ៣លនេះ  យើងខ្ញុំ
សូមឧទ្ទេសនាមជូនអស់លោកអ្នកនាងអំពីភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជន
ជាតិវៀតណាម នៅជាយទីក្រុងហាណូយ។ ដែលជាកន្លែងប្រមូលផ្តុំតំលៃវប្ប
ធម៌ ប្រវត្តិសាស្ត្រលេចធ្លោរបស់ប្រជាពលរដ្ឋវៀតណាម។​

ភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ត្រូវបានកសាង លើផ្ទៃដី ជាង១៥០០ហិកតា រួមមានតំបន់ចំនួន៧៖ តំបន់ភូមិជនជាតិ តំបន់មជ្ឈមណ្ឌល
វប្បធម៌និងលេងកំសាន្តទំនើបៗ តំបន់បេតិកភ័ណ្ឌវប្បធម៌ពិភពលោក តំបន់
​ឧទ្យានកំណង់ផែ តំបន់ដើមឈើ Dong Mo តំបន់សេវាកម្មទេសចរណ៍ ចម្រុះ 
 និងតំបន់គ្រប់គ្រង។​

 ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម  - ảnh 2
ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម


ដោយមានផ្ទៃដីជិត២០០ហិកតា តំបន់ភូមិជនជាតិជាតំបន់មានទាំងភ្នំ 
ជ្រលង បឹង រូបសណ្ឋានភូមិប្រពៃណីរបស់ជនរួមជាតិជាបណ្ដាជនជាតិវៀត
ណាម។ ក្នុងនោះ ក្រុមភូមិជនជាតិទីមួយ រួមមានទិដ្ឋភាព និងសំណង់វប្បធម)
ដ៏វិសេសវិសាល របស់ជនជាតិចំនួន២៨ នៅតំបន់​ភាគឦសាន ភាគពាយព្យ 
និងតំបន់ព្រៃភ្នំ ប៉ែកខាងជោះងភូមិភាគកណ្ដាលវៀតណាម​ ចំណុះប្រព័ន្ធភា
សា Tay – Thai, Tang – Mien, Mong Dao, Viet Muong, Ka Dai។ តំបន់ភូមិជន
ជាតិទី២ រួមមានទិដ្ឋភាព និងសំណង់ វប្បធម៌ដ៏ វិសេសវិសាលរបស់ជនជាតិ
ចំនួន១៨ ភាគ ប៉ែកខាងត្បូងភូមិភាគកណ្ដាលវៀតណាមនិង Tay Nguyen នៃ
ប្រព័ន្ធភាសា Mon – Khmer, Nam Dao។ តំបន់បណ្ដាភូមិជនជាតិទី៣ជា សំ
ណង់វប្បធម៌ដ៏វិសេសវិសាល របស់ជនរួមជាតិចាម ខ្មែរ Choro , Chu ru. ហើយ
 តំបន់ ភូមិជនជាតិទី៤ ជាបណ្ដាសំណង់វប្បធម៌ដ៏វិសេសវិសាល របស់ ជន
រួមជាតិជាជនជាតិ Kinh, Hoa , Ngai, San Diu.លោកស្រី Tran Thi Thu Trang
ភ្ញៀវទេសចរណ៍ពីទីក្រុង Son Tay ជាយទីក្រុងហាណូយ​បានអោយដឹងថា៖ 

“មកដល់ទីនេះ នាងខ្ញុំឃើញថា៖ភូមិវប្បធម៌នេះត្រូវបានរៀបចំមានលក
ខណះ Logicណាស់។ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខនេះ ភូមិវប្បធម៌ ទេស
ចរណ៍បណ្ដាជនជាតិនឹងបានវិនិយោគច្រើនបន្ថែមទៀត និងមានការរៀបចំ
សកម្មភាពវប្បធម៌ច្រើនជាងនេះទៅទៀត ដើម្បីតំបន់នេះក្លាយទៅជាទីប្រ
មូលផ្តុំវប្បធម៌វៀតណាម។ ភ្ញៀវទេសចរមកទីនេះអាចស្វែងយល់បន្ថែមអំពី
វប្បធម៌របស់ជនជាតិចំនួន៥៤របស់វៀតណាម។”

នៅតំបន់ភូមិ​ជនជាតិ​​ពិធីបុណ្យវប្បធម៌ប្រពៃណីជាច្រើន ​ដូចជា៖ ផ្សារ
ណាត់ Tay Bac ពីធីបួងសួងសុំទឹកភ្លៀង របស់ជនជាតិ Cor (ខេត្ត Quang
Nam) ផ្សារអណ្ដែត Cai Rang ( ខេត្ត Tien Giang)…លៗត្រូវបានរៀបចំឡើង
វិញ  ដើម្បីភ្ញៀវទេសចរអាចបណ្ដែតអារម្មណ៍​ចូលក្នុងបរិយាកាសពិធីបុណ្យ
នានាយ៉ាងផុលនិង ផុស ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់តំ
បន់និមួយៗ។ លោក Vong Vannak​ ភ្ញៀវទេសចរកម្ពុជាបានអោយដឹងថា៖​

ថ្ងៃនេះ បានមកទស្សនាភូមិវប្បធម៌នេះ ខ្ញុំសប្បាយរីករាយណាស់។ 
មក ដល់ទីនេះ ខ្ញុំបានឃើញនូវចំណុចវប្បធម៌ដ៌វិសេសវិសាលរបស់បណ្ដា
ជនជាតិ វៀតណាម។ ពិសេស ខ្ញុំបានចូលរួមពិធីបុណ្យរបស់ជនរួមជាតិ
 ហើយបាន ​ហូបបាយជាមួយគេទៀតផង។ ”

លោកអ្នកនាងជាទីមេត្រី។

សង្ឃឹម​ថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ 
និងមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖  http://vovworld.vn/។​រាល់សំណួរមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម  លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
 Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ