Al-Qaeda ទទួលខុសត្រូវក្នុងការធ្វើឃាតអ្នកកាសែតបារាំងចំនួន ២ រូប នៅម៉ាលី

Al-Qaeda  ទទួលខុសត្រូវក្នុងការធ្វើឃាតអ្នកកាសែតបារាំងចំនួន ២ រូប នៅម៉ាលី - ảnh 1
អ្នកកាសែតនៃវិទ្យុសម្លេងអន្តរជាតិ បារាំង (RFI) ចំនួន ២ រូប ដែលត្រូវបានកំលាំង Al-Qaeda ប្រចាំនៅម៉ាលី (AQIM) ធ្វើឃាត (Image: sggp.vn)

(VOVworld) – មូលហេតុនៃរឿងធ្វើឃាតអ្នកកាសែតនៃវិទ្យុសម្លេងអន្តរជាតិ បារាំង
(RFI) ចំនួន ២ រូប ដែលត្រូវបានកំលាំង Al-Qaeda ប្រចាំនៅម៉ាលី (AQIM) ធ្វើឡើង
គឺដើម្បីសងសឹកចំពោះយុទ្ធនាការយោធារបស់បារាំងនៅប្រទេស អាហ្វ្រិកខាង
ជើងនេះ។ ទន្ទឹមនឹងនោះ កំលាំងភេវរកម្ម AQIM ទទួលខុសត្រូវក្នុង ការធ្វើឃាត
នេះ។ ប្រតិកម្មចំពោះសេចក្តីប្រកាសពោលខាងលើរបស់ AQIM អ្នកនាំពាក្យរបស់
ប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ប្រទេសនេះនឹងប្រើប្រាស់ រាល់ប្រភពកំលាំង
ដើម្បីធានាថា៖ អំពើឧក្រិដ្ឋកម្មនេះត្រូវបានផ្តន្ទាទោស។ រឿងហេតុនេះ បានកើត
មានឡើង ក្រោយប៉ុន្មានថ្ងៃ ដែលចំណាប់ខ្មាំងបារាំងចំនួន ៤ នាក់ ត្រូវបាន​ដោះ
លេងនិងវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពី ៣ ឆ្នាំ ត្រូវបានបណ្ដាមុខសញ្ញា
ភេវរកម្ម Al-Qaeda នៅ Niger ចាប់ឃុំឃាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ