ASIAD ២០២៣​៖ កីឡាវៀតណាមទទួលបានមេដាយប្រាក់១គ្រឿង​បន្ថែមទៀត

(VOVWORLD) - ក្នុងការប្រកួនាថ្ងៃទី ១ ខែតុលា នៅព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៣ (ASIAD១៩) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou (ប្រទេសចិន) កីឡាអុកចិនបាននាំយកមេដាយប្រាក់ជូនប្រតិភូកីឡាវៀតណាម ខណៈដែលអត្តពលកម្ម និងកីឡាលើកទម្ងន់មិនអាចបង្កើតការភ្ញាក់ផ្អើលបានឡើយ។

មេដាយប្រាក់តែមួយគត់នេះបានមកដល់នៅចុងថ្ងៃ នៅពេលដែលក្រុមវៀតណាមបានចាញ់ក្រុមម្ចាស់ផ្ទះចិន ០ - ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជាក្រុមចម្រុះលើប្រភេទកីឡាអុកចិន។ ក្នុងប្រភេទកីឡាផ្សេងទៀតដូចជា លើកទម្ងន់ អត្តពលកម្ម និងបាញ់ធ្នូ អត្តពលិកវៀតណាមប្រកួតមិនបានជោគជ័យដោយមិនបានទទួលមេដាយនោះឡើយ។

ដូច្នេះហើយ គិតត្រឹមយប់ថ្ងៃទី ១ខែតុលា គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាស១ គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ១២គ្រឿង ឈរលំដាប់ថ្នាក់លេខ ១៨ នៃតារាងទាំងមូល។ ក្រុមម្ចាស់ផ្ទះចិននៅតែឈានមុខគេដោយទទួលបានមេដាយមាសចំនួន ១២៩គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ