ICAO ផ្លាស់ប្ដូរមាត្រាអាកាសចរណ៍ក្រោយពីគ្រោះមហន្តរាយយន្តហោះ MH៣៧០

ICAO ផ្លាស់ប្ដូរមាត្រាអាកាសចរណ៍ក្រោយពីគ្រោះមហន្តរាយយន្តហោះ MH៣៧០ - ảnh 1
ការឈឺចាប់របស់ញាតិសណ្ដានរបស់ភ្លៀវជាជនជាតិចិននៅលើយន្តហោះ MH៣៧០
(រូបថត៖AFP/TTXVN

(VOVworld) - អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ចំណុះអ.ស.បនាថ្ងៃ
ទី៧​ មិនា បានប្រកាសការកំណត់ថ្មីស្ដីអំពីការតាមដានដំណើរការហោះហើរក៏ដូច
ជាការប្រមែប្រមូលទិន្នន័យថតសម្លេងរបស់យន្តហោះស៊ីវិល។ការកំណត់នេះត្រូវ
បានចេញផ្សាយក្នុងកាលៈទេសៈដែលយុទ្ធនាការស្វែងរកយន្តហោះ MH៣៧០ នៃ
ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ខ្លួនមុននេះ២ឆ្នាំនៅមិនទាន់
ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ណាមួយឡើយ។ក្នុងសេចក្ដីជូន ដំណឹងមួយ
 ICAO បានឲ្យដឹងថា គណៈចាត់ចែងការនៃអង្គការនេះបានអនុម័ត លើសំណើរធ្វើ
ទំនើបភាវូបនីយកម្មឧបករណ៍តាមដានដំណើរការហោះហើរ តាម នោះយន្តហោះ
ពាណិជ្ជកម្មត្រូវបច្ចុប្បន្នកម្មទីតាំងរបស់ខ្លួនយ៉ាងហោចណាស់ជារៀងរាល់១នាទី
ម្ដងក្នុងករណីបន្ទាន់។ក្រៅពីនោះ អ្នកដឹកនាំជើងហោះហើរក៏ត្រូវធានាឲ្យទិន្នន័យ
ថតសម្លេងនៃជើងហោះហើរនោះអាចស្ដារឡើងវិញបាន ហើយរយៈពេលថត
សម្លេងត្រូវអូសបន្លាយចាប់តាំងពី២ដល់២៥ម៉ោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ