RSF៖ អ្នកកាសែត៥០នាក់បានស្លាប់ក្នុងឆ្នាំ២០២០

(VOVWORLD) - ចំនួនអ្នកកាសែតស្លាប់ដោយសារចូលរួមស៊ើបអង្កេតលើក្រុមឧក្រិដ្ឋកម្មមានការចាត់តាំង រឿងអំពើពុករលួយ ឬបញ្ហាបរិស្ថាន មានការកើនឡើងនៅ ប្រទេសមួយចំនួនដូចជា ម៉ិចស៊ិក ឥណ្ឌានិងប៉ាគីស្ថាន។ 

ក្នុងរបាយការណ៍ជាប្រចាំដែលបានប្រកាសនាថ្ងៃទី២៩ ខែធ្នូ អង្គការ អ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ មានអ្នក កាសែតនិងបុគ្គលិកសារព័ត៌មានចំនួន៥០នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើការ។ ជនរងគ្រោះភាគច្រើនបានស្លាប់នៅបណ្ដាប្រទេសគ្មានសង្គ្រាម។ ចំនួនអ្នកកាសែតស្លាប់ដោយសារចូលរួមស៊ើបអង្កេតលើក្រុមឧក្រិដ្ឋកម្មមានការចាត់តាំង រឿងអំពើពុករលួយ ឬបញ្ហាបរិស្ថាន មានការកើនឡើងនៅ ប្រទេសមួយចំនួនដូចជា ម៉ិចស៊ិក ឥណ្ឌានិងប៉ាគីស្ថាន។ តាមការធ្វើស្ថិតិ របស់ RSF បានសរឲ្យឃើញថា ៨៥%នៃចំនួនអ្នកកាសែតស្លាប់ក្នុងឆ្នាំ ២០២០ ជាគោលដៅនៃការវាយប្រហារ ដោយ “មានចេតនា” ពោលគឺខ្ពស់ ជាង៦៣%បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ម៉ិចស៊ិកជាប្រទេសដែលមាន បរិមាណករណីធ្វើឃាតអ្នកកាសែតច្រើនបំផុតលើពិភពលោក ដែលបាន សម្លាប់អ្នកកាសែត៨នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ