VOV រៀបចំការប្រឡងសំនៀងអាស៊ាន +៣

(VOVWORLD) -វិទ្យុសម្លែងវៀតណាម (VOV) បានរៀបចំការប្រឡងសំនៀងអាស៊ាន +៣ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើកទី ៧២ ទិវាបង្កើតវិទ្យុសម្លែងវៀតណាម។
VOV រៀបចំការប្រឡងសំនៀងអាស៊ាន +៣ - ảnh 1VOV រៀបចំការប្រឡងសំនៀងអាស៊ាន +៣ 

វិទ្យុសម្លែងវៀតណាម (VOV) បានរៀបចំការប្រឡងសំនៀងអាស៊ាន +៣ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើកទី ៧២ ទិវាបង្កើតវិទ្យុសម្លែងវៀតណាម។ នាល្ងាចថ្ងៃទី ៧ សីហា នៅទីក្រុងហាណូយ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមលោក Vu Hai បានឲ្យដឹងថាការប្រឡងសំនៀងអាស៊ាន +៣ ជាឱកាសសម្រាប់តារាចម្រៀងវ័យក្មេង និងសាធារណៈជនមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាប្រទេសទាំងបីគឺ៖ ចិន កូរ៉េខាងត្បូង និងជប៉ុន មានឱកាសជួបប្រាស្រ័យ ផ្លាស់ប្ដូរវប្បធម៌។ ការប្រឡងនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ សីហា នៅខេត្ត Thanh Hoa។វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពី ១៨ ដល់ថ្ងៃទី ២០ សីហា ហើយត្រូវបានផ្សាយបន្តផ្ទាល់នៅកាណាល់ផ្សាយសម្លេង និងទូរទស្សន៍នៃវិទ្យុសម្លេងវៀតណាម។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ