WHO កំណត់មូលហេតុនៃចំនួនករណីឆ្លង​កូវីដ-១៩​កើនឡើងម្តងទៀតនៅអឺរ៉ុប

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ពិភពលោកមានករណីឆ្លង COVID-19 សរុបចំនួនជាង ៤៧៣,៧លាននាក់ និងមានករណីស្លាប់ចំនួនជាង ៦,១ លាននាក់។
WHO កំណត់មូលហេតុនៃចំនួនករណីឆ្លង​កូវីដ-១៩​កើនឡើងម្តងទៀតនៅអឺរ៉ុប - ảnh 1បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺ COVID-19 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ រូបថត៖ AFP/TTXVN

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កូរ៉េខាងត្បូងបាននាំមុខគេនៅលើពិភពលោកអំពីចំនួនករណីឆ្លងជំងឺថ្មី ដោយមានចំនួនជាង ៣៥៣,៧ពាន់នាក់។ អាល្លឺម៉ង់ឈរលំដាប់ថ្នាក់ទី២ បន្ទាប់មកគឺបារាំង។ ទន្ទឹមជាមួយគ្នានោះ សហរដ្ឋអាមេរិកបាននាំមុខអំពីបរិមាណករណីស្លាប់ថ្មី បន្ទាប់មកគឺរុស្ស៊ី និងប្រេស៊ីល។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។

នៅថ្ងៃទី ២២ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបរួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស បានដកវិធានការរឹតបន្តឹងដើម្បីការពារជំងឺរាតត្បាតកូវីដ-១៩យ៉ាងចាស់ដៃពេក ហេតុដូច្នេះ ប្រទេសទាំងនេះកំពុងមើលឃើញការកើនឡើងនៃបរិមាណឆ្លងជំងឺថ្មី ដែលទំនងជាដោយសារតែវីរុសបំប្លែងខ្លួន Omicron ប្រភេទ BA.2 (ឬបានហៅថាជា "Omicron បំបាំងកាយ") ។

នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានឲ្យដឹងថា ចំនួនករណីឆ្លងកូវីដ-១៩កំពុងតែកើនឡើងនៅក្នុងប្រទេសនិងដែនដីចំនួន ១៨/៥៣ នៅទ្វីបអឺរ៉ុប។ ហេតុផលសម្រាប់ការកើនឡើងករណីឆ្លងជំងឺទំនងជាវីរុសបំប្លែងខ្លួន Omicron បំបាំងកាយ ដែលមានសមត្ថភាពឆ្លងរាលដាលកាន់តែខ្លាំងប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដូចប្រភេទវីរុសបំប្លែងខ្លូនដទៃទៀតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ