កងទ័ពអ៊ីរ៉ាក់ឈានចូលក្នុងកំពែងចុងក្រោយរបស់ IS នៅតំបន់ពាយ័ព្យ

(VOVWORLD) - កងកម្លាំងអ៊ីរ៉ាក់បន្តដណ្ដើមបានជ័យជំនះក្នុងការវាយប្រហារនានា សំដៅបណ្ដេញខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសចេញពីទីក្រុង Tal Afar ជាកំពែងចុងក្រោយរបស់ពួកគេនៅប៉ែកពាយ័ព្យអ៊ីរ៉ាក់។
កងទ័ពអ៊ីរ៉ាក់ឈានចូលក្នុងកំពែងចុងក្រោយរបស់ IS នៅតំបន់ពាយ័ព្យ - ảnh 1 កងទ័ពអ៊ីរ៉ាក់បាញ់កាំភ្លើងវាយប្រហារទៅលើកំពែងរបស់ IS នៅប៉ែកខាងកើតក្រុង Mosul (រូបថត៖EPA/TTXVN)

(VOVworld) - កងកម្លាំងអ៊ីរ៉ាក់បន្តដណ្ដើមបានជ័យជំនះក្នុងការវាយប្រហារនានា សំដៅបណ្ដេញខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសចេញពីទីក្រុង Tal Afar ជាកំពែងចុងក្រោយរបស់ពួកគេនៅប៉ែកពាយ័ព្យអ៊ីរ៉ាក់។ សេចក្ដីជូន ដំណឹងនាថ្ងៃទី២៣ សីហា របស់បញ្ជាការដ្ឋានយុទ្ធនាការរួមអ៊ីរ៉ាក់ឲ្យដឹងថា កង ទ័ពប្រទេសនេះទើបនឹងដណ្ដើមយកវិញនូវតំបន់ជុំវិញចំនួន២កន្លែងនៅជាយ ទីក្រុង Tal Afar មុននឹងឈានចូលក្នុងមជ្ឈមណ្ឌលទីក្រុងនេះ។

        Tal Afar ជាគោលដៅថ្មីបំផុតរបស់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធគាំពារ ដោយអាមេរិកប្រឆាំងនឹង IS ក្រោយពីវាយបណ្ដេញក្រុមឧទ្ទាមនេះចេញពីទីក្រុង Mosul ក្នុងយុទ្ធនាការយោធាដែលអូសបន្លាយក្នុងអំឡុង៩ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ