កិច្ចចរចាររុស្ស៊ី-អាមេរិកស្ដីអំពីបញ្ហាស៊ីរីចូលក្នុងការជាប់គាំង

កិច្ចចរចាររុស្ស៊ី-អាមេរិកស្ដីអំពីបញ្ហាស៊ីរីចូលក្នុងការជាប់គាំង - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីប្រយុទ្ធនៅតំបន់ Karm al-Jabal ប៉ែកខាងកើតទីក្រុង Aleppo
(រូបថត៖AFP)

(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១២ ធ្នូ ឲ្យដឹង
ថា កិច្ចចរចាររវាងប្រទេសនេះជាមួយអាមេរិកស្ដីអំពីជំលោះនៅស៊ីរីបានធ្លាក់ចូល
ក្នុងការជាប់គាំង ព្រមទាំងចាត់ទុកថា ការវាយប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម (IS)
ស្វ័យប្រកាសនៅទីក្រុងបុរាណ Palmyra ហាក់ដូចជាដោយអាមេរិកនិង សម្ព័ន្ធភាព
ក្នុងតំបន់រៀបចំឡើងសំដៅស៊ីម៉ោងសំរាប់ភាគីប្រឆាំងនៅទីក្រុង Aleppo។ថ្លែងមតិ
ក្នុងដំណើរទស្សនកិច្ចនៅស៊ែរប៊ី រដ្ឋមន្ត្រីការបរទេសលោក Lavrov ឲ្យដឹងថា រុស្ស៊ី
ត្រៀមខ្លួនជាស្រេចរៀបចំជំនួបចរចារជាមួយអាមេរិក ស្ដីអំពីការបើកខ្សែផ្លូវសំរាប់
ភាគីប្រឆាំងចាកចេញពីទីក្រុង Aleppo ប៉ុន្តែបញ្ហា នេះត្រូវមានការយល់ស្របរបស់
ភាគីទាំងពីរមុនពេលកិច្ចព្រមព្រៀងឈប់បាញ់ណាមួយត្រូវបានអនុវត្តន៍។
នាថ្ងៃដដែល អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានវាយប្រហារទៅលើ
មូលដ្ឋានកងទ័ពជើងអាកាសរបស់រុស្ស៊ីនៅជាយទីក្រុង Palmyra ក្រោយពីបើកយុទ្ធ
នាការសំដៅដណ្ដើមយកវិញនូវទីក្រុងភាគកណ្ដាលស៊ីរីនេះ និងដណ្ដើមបានអាវុធ
យុទ្ធភ័ណ្ឌយ៉ាងច្រើនរបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ