ក្នុង​ឱកាសទិវា​​បុណ្យ​ជាតិ​ថ្ងៃ​ទី​២ ខែ​កញ្ញា ទីក្រុង​ហាណូយទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចំ​នួន​​ជិត ៤២៣ ០០០​នាក់

(VOVWORLD) - យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយ ក្នុងរយៈពេលបួនថ្ងៃឈប់សម្រាកនៃទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែកញ្ញា) ចំនួនភ្ញៀវទេសចរសរុបដែលមកទីក្រុងហាណូយ សម្រេចបាន ៤២២,៧ ពាន់នាក់។ ក្
ក្នុង​ឱកាសទិវា​​បុណ្យ​ជាតិ​ថ្ងៃ​ទី​២ ខែ​កញ្ញា ទីក្រុង​ហាណូយទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចំ​នួន​​ជិត ៤២៣ ០០០​នាក់ - ảnh 1ភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រចូលទស្សនាព្រះបរមរាជវាំង Thang Long។ (រូបថត៖ dangcongsan.vn)

នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ២២,៧ពាន់នាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុកមានចំនួន ៤០០ពាន់នាក់។ ប្រាក់ចំណូលសរុបមកពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា សម្រេចបានប្រមាណ ១.៣០០ ពាន់លានដុង។

កម្មវិធីនិងពិធីបុណ្យជាច្រើនដើម្បីស្វាគមន៍ទិវាបុណ្យឯករាជ្យជាតិត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនាដូចជា៖ កម្មវិធីសិល្បៈ “សរទរដូវប្រវត្តិសាស្ត្រ” ; កម្មវិធី "ទិវាបុណ្យឯករាជ្យជាតិ - សរទរដូវបដិវត្តន៍" នៅវិមានវប្បធម៌និងការងារមិត្តភាពវៀតណាម-សូវៀត; កម្សោមសកម្មភាពក្រោមប្រធានបទ "រីករាយទិវាបុណ្យឯករាជ្យជាតិ" នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម; កម្មវិធី "កម្លាំងរស់នៃប្រដាប់ប្រដាក្មេងលេង" នៅសារមន្ទីរជនជាតិភាគតិច; ពិធីបុណ្យ Bohemia នៅសួនច្បារ Thien Duong Bao Son។

ដំណើរកំសាន្ត៖ “ការឌិកូដព្រះបរមរាជវាំង Thang Long; ការឆ្លងបទពិសោធន៍ទេសចរណ៍នៅភូមិបុរាណ Bat Trang និងភូមិបុរាណ Duong Lam បន្តទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ប្រតិកម្មទៅវិញ

ផ្សេងៗ