ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប


ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប - ảnh 1
ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២០ ឧសភា អ្នកប្រមុខស្ថាប័នសុវត្ថភាពអាកាសចរណ៍
ក្រិក លោក Athanasios Binis បានឲ្យដឹងថា៖ បំណែកដែលត្រូវបានរកឃើញនៅ
សមុទ្រ មេឌីតេរ៉ាណេ​ ជិតនឹងតំបន់យន្តហោះ MS 804 នៃក្រុមហ៊ុនអាកាសចរណ៍
អេហ្ស៊ីប Egypt Air ធ្លាក់​មិនចំណុះយន្តហោះមួយគ្រឿងនេះទេ។ មជ្ឈដ្ឋានមន្ត្រី
ក្រិកបានចេញផ្សាយព័ត៌មានពោលខាងលើបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ
អេហ្ស៊ីប Egypt Air បានទទួលស្គាល់ថា៖ គេបានរកឃើញបំណែកធ្លាក់របស់
យន្តហោះ MS 804 ដែលត្រូវបានបាត់ខ្លួននាថ្ងៃទី ១៩ ឧសភា ក្នុងដំណើរជើង
ហោះហើរពីទីក្រុងប៉ារីស (បារាំង) ទៅទីក្រុងគែររបស់អេហ្ស៊ីប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ