ការបាត់ខ្លួនរបស់យន្តហោះ MS៨០៤៖ EgyptAir ប្រកាសសញ្ជាតិរបស់អ្នកដំណើរ

ការបាត់ខ្លួនរបស់យន្តហោះ MS៨០៤៖ EgyptAir ប្រកាសសញ្ជាតិរបស់អ្នកដំណើរ - ảnh 1
អ្នកកាសែតប្រមូលផ្ដុំព័ត៌មានអំពីករណីបាត់ខ្លនរបស់យន្តហោះ MS៨០៤ នៅព្រលានយន្តហោះ Charles de Gaulle ទីក្រុងប៉ារីសកាលពីថ្ងៃទី១៩ ឧសភា (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រុមហ៊ុនអាកាសចរណ៍ជាតិអេហ្ស៊ីប EgyptAir
បានប្រកាសសញ្ជាតិរបស់អ្នកដំណើរនៅលើជើងហោះហើរ MS៨០៤ ដែលត្រូវបាន
បាត់ខ្លួននាថ្ងៃដដែលនៅពេលកំពុងហោះហើរពីទីក្រុងប៉ារីសទៅដល់ទីក្រុងគែវ។
ក្នុងចំណោមអ្នកដំណើរទាំង៥៦រូបមានជនអេហ្ស៊ីបចំនួន៣០រូប និងជនបារាំងចំនួន
១៥រូប​។ ស្ថាប័នអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបចាត់ទុកថា មានលទ្ធភាពជាច្រើនថា
យន្តហោះនេះបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ។កងកម្លាំងជួយសង្គ្រោះ
អេហ្ស៊ីប នាបច្ចុប្បន្នកំពុងដំណើរការយុទ្ធនាការស្វែងរក ព្រមទាំងប្រមូលផ្ដុំព័ត៌មាន
អំពី ស្ថានភាពបច្ចេកទេសរបស់យន្តហោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ