ក្រុមចរចាតាលីបង់ធ្វើដំណើរទៅកាន់កាតា ដើម្បី​ត្រៀមរៀបចំ​សម្រាប់កិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកញ្ញា ក្រុមតាលីបង់បានប្រកាសថាក្រុមចរចារបស់ក្រុមឧទ្ទាមនេះបានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ។ នេះគឺជាសញ្ញាសរឲ្យឃើញថា បណ្ដាការចរចាសន្តិភាពដែលត្រូវបានពន្យាពេលជាយូរមកហើយរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់នឹងត្រូវបានតភ្ជាប់ឡើងវិញ។
ក្រុមចរចាតាលីបង់ធ្វើដំណើរទៅកាន់កាតា ដើម្បី​ត្រៀមរៀបចំ​សម្រាប់កិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន - ảnh 1 អ្នកទោសតាលីបង់ត្រូវបានដោះលែងនៅពន្ធនាគារ Pul-e-Charkhi (រូបថត៖ AFP / VNA)

នាបច្ចុប្បន្ននេះ ភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើពេលវេលារៀបចំកិច្ចចារចានេះនៅរដ្ឋធានីដូហាឡើយ។ អ្នកនាំពាក្យក្រុមប្រឹក្សាផ្សះផ្សាជាតិនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានលោក Faraidoon Khawzoon បានឲ្យដឹងថា ក្រុមចរចារបស់ខ្លួនបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាហើយ ក្រោយពេលភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសរួចជាស្រេច។

មុននេះក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា បេសកជនជួរមុខរបស់អាមេរិកទទួលបន្ទុក អាហ្វហ្កានីស្ថាន លោក Zalmay Khalilzad បានធ្វើដំណើរទៅដល់ទីក្រុងដូហាកាលពីថ្ងៃទី ៤ ខែកញ្ញាហើយ។ នេះគឺជា សញ្ញាមួយទៀតដែលសរឲ្យឃើញថា បណ្ដាការចរចានឹងត្រូវបានតភ្ជាប់ឡើងវិញយ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ