ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសរួម អំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅ Rakhine

(VOVWORLD) -ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ កញ្ញាបានសម្តែងក្ដីព្រួយបារម្ភចំពោះស្ថានភាពរំលោភបំពាន ដោយប្រើអំពើហឹង្សានៅមីយ៉ាន់ម៉ា ដែលរដ្ឋអំណាចប្រទេសនេះអនុវត្តយុទ្ធនាការសន្តិសុខនៅរដ្ឋRakhine ហើយបានអំពាវនាវ " ចាត់វិធានការជាបន្ទាន់ " ដើម្បីបញ្ឈប់អំពើហឹង្សា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសរួម អំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅ Rakhine - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញ
សេចក្តីប្រកាសរួម អំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅ Rakhine

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ កញ្ញាបានសម្តែងក្ដីព្រួយបារម្ភចំពោះស្ថានភាពរំលោភបំពាន ដោយប្រើអំពើហឹង្សានៅមីយ៉ាន់ម៉ា ដែលរដ្ឋអំណាចប្រទេសនេះអនុវត្តយុទ្ធនាការសន្តិសុខនៅរដ្ឋRakhine ហើយបានអំពាវនាវ " ចាត់វិធានការជាបន្ទាន់ " ដើម្បីបញ្ឈប់អំពើហឹង្សា។ សេចក្ដីប្រកាសនេះបានដាក់ចេញក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអំពើហឹង្សា ដែលបណ្ដាលឲ្យជនឥស្លាមរ៉ូហ៊ីងយ៉ាជិត ៣៨០ ពាន់នាក់ នៅរដ្ឋ Rakhine ត្រូវឆ្លងដែនចូលបង់ក្លាដេស។សេចក្ដីប្រកាសរួមនេះ បានថ្កោលទោសអំពើហឹង្សា និងអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបុគ្គលិកជួយសង្គ្រោះមនុស្សធម៌ទាក់ទងផ្ទាល់ជាមួយជនដែលត្រូវការជំនួយនៅក្នុងរដ្ឋ Rakhine។

        មុននេះ នាថ្ងៃ ទី១៣ ដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថាកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាវាយប្រហារទៅលើជនស៊ីវិលគឺ "មិនអាចទទួលយកបានទាំងស្រុង"ហើយបានអំពាវនាវរដ្ឋអំណាច មីយ៉ាន់ម៉ា បញ្ឈប់យុទ្ធនាការយោធានៅរដ្ឋ Rakhine ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ