ក្រុម​បាល់ទាត់​នារី​វៀតណាម​លែង​មាន​ឱកាសជំនះ​វគ្គ​ចែក​ពូល​នៃ​ World Cup នារី​ឆ្នាំ ២០២៣

(VOVWORLD) - ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល E នៃព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៧ កក្កដា នៅកីឡដ្ឋាន Waitako (នូវែលសេឡង់) ក្រុមបាល់ទាត់នារីវៀតណាម បានចាញ់ក្រុមនារីព័រទុយហ្គាល់ដោយលទ្ធផល ០-២ ។
ក្រុម​បាល់ទាត់​នារី​វៀតណាម​លែង​មាន​ឱកាសជំនះ​វគ្គ​ចែក​ពូល​នៃ​ World Cup នារី​ឆ្នាំ ២០២៣ - ảnh 1ក្រុមបាល់ទាត់នារីវៀតណាម បានចាញ់ក្រុមនារីព័រទុយហ្គាល់ដោយលទ្ធផល ០-២ ។ រូបថត៖ Reuters

នេះជាការចាញ់ជាលើកទី២ជាប់ៗគ្នារបស់កីឡាការិនីវៀតណាមក្នុងវគ្គជម្រុះ នៃពូល E។ ជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់នារីវៀតណាមលែងមានឱកាសជំនះវគ្គចែកពូលនៃ World Cup នារីឆ្នាំ ២០២៣ នោះទេ ខណៈដែលក្រុមព័រទុយហ្គាល់មាន៣ពិន្ទុ ក្រុមទាំងពីរអាមេរិកនិងហូឡង់មាន ៤ ពិន្ទុ ដូចគ្នា។ ក្នុងការប្រកួតចុងក្រោយ ក្រុមវៀតណាមនឹងជួបជាមួយក្រុមហូឡង់ នៅថ្ងៃទី១ ខែសីហា នៅកីឡដ្ឋាន Forsyth Barr។

នៅក្នុងពូល E ទាំងក្រុមនារីវៀតណាម និងព័រទុយហ្គាល់ គឺជាក្រុមថ្មីនៃការប្រកួតបាល់ទាត់នារីពិភពលោក។ ក្នុងតារាងរៀបចំណាត់ថ្នាក់របស់ FIFA ក្រុមនារីព័រទុយហ្គាល់ឈរលំដាប់ថ្នាក់លេខ ២១ ខណៈដែលក្រុមនារីវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ