គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថៃធ្វើពិធីសច្ចាប្រនិធាន


គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថៃធ្វើពិធីសច្ចាប្រនិធាន - ảnh 1
គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថៃធ្វើពិធីសច្ចាប្រនិធាន (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កញ្ញា គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នដឹកនាំដោយ
នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានធ្វើពិធីសច្ចាប្រនិធានចំពោះមុខ
ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅរាជធានីបាងកក់។ ថ្លែងមតិក្នុង
ពិធីនេះ លោក Prayuth បានសន្យាស្មោះត្រង់ចំពោះមាតុប្រទេសហើយ
អះអាងថា៖ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្ននឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនដើម្បីធានាភាព ជឿនលឿននិងស្ថិរភាពនៅថៃ។ តាម
គំរោង គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃនឹងដំណើរកិច្ចប្រជុំដំបូង នាថ្ងៃទី ៩ កញ្ញា ​មុនពេលប្រកាសគោលនយោបាយចំពោះមុខក្រុម​ប្រឹក្សានីតិបញ្ញត្តិជាតិ
(រដ្ឋសភាបណ្តោះអាស្ន)។ រដ្ឋាភិបាលបណ្តោះអាសន្នថៃនឹង គ្រោងដឹកនាំ
ប្រទេសថៃក្នុងរយៈពេល ១ ឆ្នាំ មុនពេលការរៀបចំបោះឆ្នោតសកល នា
ចុងឆ្នាំ ២០១៥ ឬ នាដើមឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ