ចិនអំពាវនាវដោះស្រាយជំលោះជាមួយជប៉ុនឲ្យសមស្រប


ចិនអំពាវនាវដោះស្រាយជំលោះជាមួយជប៉ុនឲ្យសមស្រប - ảnh 1
ចិនអំពាវនាវដោះស្រាយជំលោះជាមួយជប៉ុនឲ្យសមស្រប (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ មិថុនា ក្នុងជំនួបសន្ទនាជាមួយក្រុមសមាជិកសភា គណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) កាន់អំណាចរបស់ជប៉ុនដឹកនាំដោយ សមាជិកសភាលោក Takeshi Noda ប្រធានរណសិរ្សមាតុភូមិចិន លោក Yu
Zhengsheng បានចាត់ទុកថា៖ ទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងត្រូវបានកែ​លំអរ
ព្រមទាំង អំពាវនាវដោះស្រាយជំលោះឲ្យសមស្រប។ ថ្លែងមតិជាមួយបណ្ដា
សមាជិកសភាជប៉ុននៅមហាសាលប្រជាជននៅរដ្ឋធានីប៉ែកាំង លោក Yu
Zhengsheng  បានអះអាងថា៖ នាខែ ឧសភា ឆ្នាំ ២០១៤ ទំនាក់ទំនងចិន-ជប៉ុន នៅមានការខ្វែងគំនិតជាច្រើន ប៉ុន្តែ ស្ថានភាពឥឡូវនេះត្រូវបានកែលំអរ។
លោកសង្កត់ធ្ងន់ថា៖ ក្នុងកាលៈទេសៈនេះ ចិនត្រៀមខ្លួនជាស្រេចរៀបចំការ
សន្ទនាជាមួយជប៉ុន។ ការដោះស្រាយឲ្យសមស្របរាល់បញ្ហាប្រវត្តិសាស្ត្រគឺជា គ្រិះស្ថាននៃទំនាក់ទំនងចិន-ជប៉ុននិងជាកត្តាចាំបាច់សំរាប់ការអភិវឌ្ឍន៍និ
រន្តភាព របស់ទំនាក់ទំនងទ្វេភាគី។ លោក Yu Zhengsheng បានឲ្យដឹងថែមទៀត
ថា៖  ប៉ែកាំងមានគោលនយោបាយមុនក៏ដូចជាក្រោយសំដៅអភិវឌ្ឍន៍
ទំនាក់ទំនងមិត្តភាពជាមួយជប៉ុន ព្រមទាំង អំពាវនាវឲ្យបង្កើនការជួប
ប្រាស្រ័យប្រជាជន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ