ជំងឺរាតត្បាតកូវីដ ១៩៖ មានប្រទេសជាង ១៧០ ចូលរួមក្នុងផែនការ វ៉ាក់សាំង​​សកលលោក

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មានប្រទេសចំនួន ១៧២ កំពុងចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា COVAX ដែលដឹកនាំដោយអង្គការនេះ ដើម្បីធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ។
ជំងឺរាតត្បាតកូវីដ ១៩៖ មានប្រទេសជាង ១៧០ ចូលរួមក្នុងផែនការ វ៉ាក់សាំង​​សកលលោក - ảnh 1សកម្មភាពព្យាបាលអ្នកជំងឺកូវីដ១៩  (រូបថត៖ VNA)

អគ្គនាយករអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បានលើកច្បាស់ថា៖ ដំបូងឡើយ ប្រភពផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ គឺអាចនៅមានកម្រិត ប៉ុន្តែប្រការសំខាន់បំផុតគឺត្រូវផ្គត់ផ្គង់វ៉ាក់សាំងដល់មនុស្សដែលងាយរងគ្រោះបំផុតនៅលើពិភព លោក។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ការកៀរគរថវិកាគឺមានភាពចំបាច់ណាស់ ហើយប្រទេសនានាគប្បីធ្វើការសន្យាដោយមានលក្ខណៈចាប់បង្ខំ។

នាថ្ងៃដដែល ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកលោក Bruce Aylward បានធ្វើការអំពាវនាវដល់ប្រទេសនានាចូលរួមផែនការ COVAX សំដៅធានាការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ប្រកបដោយយុត្តិធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ