ជនចំណាកស្រុកជាង១លាននាក់ទៅកាន់ទ្វីបអឺរ៉ុបតាមផ្លូវសមុទ្រក្នុងឆ្នាំ២០១៥

ជនចំណាកស្រុកជាង១លាននាក់ទៅកាន់ទ្វីបអឺរ៉ុបតាមផ្លូវសមុទ្រក្នុងឆ្នាំ២០១៥ - ảnh 1
ជនភៀសខ្លួនមកកាន់កោះ Lesbos របស់ក្រិចក្រោយពីឆ្លងសមុទ្រ (រូបថត៖AFP/TTXVN)

(VOVworld) - តាមរបាយការណ៍បានប្រកាសនាថ្ងៃទី៣០ ធ្នូ របស់អគ្គស្នងការអ.ស.ប
អំពីជនភៀសខ្លួន (UNHCR) ថា មានជនចំណាកស្រុកនិងជនភៀសខ្លួនជាង១លាន
នាក់ ក្នុងនោះជិតពាក់កណ្ដាលគឺជនជាតិស៊ីរី បានទៅកាន់ទ្វីបអឺរ៉ុបតាមផ្លូវសមុទ្រ
មេឌីទែរ៉ាណេក្នុងឆ្នាំ២០១៥ កើនឡើង៥ដងប្រៀបនឹងឆ្នាំ២០១៤។ក្នុងបរិមាណ
មនុស្សជាង១លាននាក់នេះ មានមនុស្សជាង៣ពាន់៧រយនាក់បានស្លាប់ឬបាត់ខ្លួន
នៅសមុទ្រ។ UNHCR ក៏បានព្រមមានថា រលកជនចំណាកស្រុកអាចនឹងមិនថយ
ចុះក្នុង ឆ្នាំ២០១៦ ប្រសិនបើការខំប្រឹងប្រែងសំដៅបញ្ឈប់វិបត្តិនៅស៊ីរីមិនមាន
ប្រសិទ្ធិភាពទេ។ក្នុងពេលនោះ ទ្វីបអឺរ៉ុបនៅមិនទាន់ស្វែងរកបាននូវសម្លេង រួមក្នុង
ការដោះស្រាយវិបត្តិជនចំណាកស្រុកនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ